ភ្នំពេញ ៖ រាជរដ្ឋាភិបាល កាលថ្មីៗនេះបានបង្ហើបពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញតាមរបៀបរស់នៅគន្លងថ្មី ដោយរៀនរស់នៅជាមួយជំងឺកូវីដ១៩ និងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ»។ វាជាសញ្ញាមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា នឹងបង្កើនទំនុកចិត្តវិនិយោគិនជាតិ និងអន្តរជាតិបន្ថែម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៩ ខែតុលា តាមរយៈសារសំឡេងពិសេសមួយបានបញ្ជាក់ថា បន្ទាប់ពីការបើកសាកល្បងឲ្យមានការដើរហើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជំបិណ្ឌកន្លងទៅ ឃើញថាអត្រានៃការឆ្លងជំងឺកូវីដ១៩មិនបានហក់ឡើងនោះទេ ផ្ទុយទៅវិញបែរជាមានការថយចុះនៃចំនួនអ្នកឆ្លង។
នេះជាចំណុចសាកល្បងដ៏ធំ ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ។ តាមរយៈអត្រានៃអ្នកឆ្លងទាបនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវសញ្ញាវិជ្ជមានមួយក្នុងការបើកសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖
«យើងចាប់ផ្ដើមបើកផ្នែកសេវាបន្តទៀត ដើម្បីឈានទៅបើកប្រទេសរបស់យើងឡើងវិញលើគ្រប់វិស័យ សាលារៀនក៏ចាំបាច់ត្រូវបើកឡើងវិញដើម្បីឱ្យកូនសិស្ស កូនចៅរបស់យើងបានចូលរៀន»

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុន ឡាក់គី រៀលធី បានលើកឡើងថា ការត្រៀមបើកដំណើរការក្នុងការបើកសេដ្ឋកិច្ចឡើងវិញតាមរបៀបគន្លងថ្មីនេះ នឹងជួយដល់សេដ្ឋកិច្ចឱ្យមានងើបឡើងបានលឿនជាងមុន ពិសេសវិស័យអចលនទ្រព្យ ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។
លោកបានថ្លែងថា ៖
«ការធ្វើដំណើររបស់វិនិយោគបរទេសគឺវាអាស្រ័យទៅលើប្រទេសជិតខាងរបស់យើងផងដែរ ដោយសារប្រទេសជិតខាងនៅមិនទាន់មានភាពច្បាស់លាស់ក្នុងការទទួលអ្នកដំណើរពីបរទេស។ ប៉ុន្តែប្រសិនប្រទេសជិតខាងបើកដំណើរការក្នុងការទទួលអ្នកដំណើរពីបរទេសឡើងវិញ ពិសេស វិនិយោគិនក្នុងលក្ខខណ្ឌងាយស្រួលជាងមុន ពួកគេនឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរប្រទេសកម្ពុជាផងដែរ»
លោកបានថ្លែងថា យ៉ាងណាក៏ដោយ គោលបំណងរបស់រដ្ឋាភិបាលក្នុងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ គឺដំណឹងល្អមួយ ដែលនឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងស្រុកបន្ថែមទៀត ហើយវិនិយោគអន្តរជាតិនឹងកាន់ហ៊ានមកវិនិយោគនៅកម្ពុជាច្រើនជាងមុន។ ការចាក់វ៉ាក់ជូនប្រជាពលរដ្ឋក្នុងល្បឿនមួយដ៏លឿន ពិសេសការវ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋទៀតសោត គឺជាការលើកទឹកចិត្តមួយដ៏សំខាន់សម្រាប់វិនិយោគិនបរទេសផង ដោយសារវានឹងបញ្ជាក់ថា ប្រទេសកម្ពុជាគឺកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់ក្នុងការវិនិយោគ និងការធ្វើដំណើរចេញ-ចូលកម្ពុជា។
លោកបន្តថា ៖
«ប្រាកដណាស់ នៅពេលយើងមានគោលនយោបាយក្នុងការគ្រប់គ្រងច្បាស់លាស់ គោលនយោបាយបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងច្បាប់វិនិយោគថ្មី វានឹងជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាកាន់ច្រើន ប៉ុន្តែវានៅតែត្រូវការពេលវេលាបន្ថែមទៀត និងមានធូរស្រាលជាងមុនបន្តិចទៀត»

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានបង្ហាញពីក្ដីសាទរចំពោះគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាលដែលត្រៀមចាប់ផ្តើមបើកប្រទេស ក៏ដូចជាបើកសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញនៅពេលខាងមុខនេះថា គឺជាដំណឹងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ទាំងបណ្តាអ្នកវិនិយោគទូទៅ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ។
លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា ៖
«យើងមិនទាន់អាចសន្មត់ ឬព្យាករណ៍ថា សេដ្ឋកិច្ចនឹងដំណើរការល្អឡើងវិញកម្រិតណានោះទេ ព្រោះអ្វីដែលសំខាន់គឺស្ថានភាពជាក់ស្ដែងនៃបញ្ហាជំងឺឆ្លងរាលដាល ដូច្នេះ ប្រសិនបើយើងអាចទប់ស្កាត់ការឆ្លងរាលដាលបានដូចការគ្រោងទុក ហើយកម្ពុជាអាចកាត់បន្ថយនូវភាពប្រឈមបានក្នុងអត្រាខ្ពស់ នោះចរន្តសេដ្ឋកិច្ចដែលផ្តើមចេញពីវិស័យសំខាន់ៗនឹងចាប់ផ្តើមដំណើរការឡើងវិញ»
យ៉ាងណាក៏ដោយ លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី មិនបានធ្វើការព្យាករណ៍ទៅលើវិស័យអចលនទ្រព្យថានឹងងើបឡើងវិញបានពេញលេញនៅពេលណានោះទេ ដោយសារតែភាពមិនច្បាស់លាស់ដែលបណ្តាលមកពីវិបត្តិជំងឺ និងការងើបឡើងវិញយឺតនៃសេដ្ឋកិច្ចពិភលោក ប៉ុន្តែលោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅត្រូវព្យាយាមគោរពតាមវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអាចឲ្យកម្ពុជាមានភាពល្អប្រសើរក្នុងពេលដ៏ខ្លី៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content