IBC ៖ ទោះជាមានភាពមិនប្រាកដប្រជាលើបញ្ហាពន្ធគយ ការនាំចេញរបស់កម្ពុជា ឆ្នាំ២០២៥ កើនឡើងលើស ១៥%


ភ្នំពេញ៖ បើទោះជាមានភាពមិនប្រាកដប្រជាលើបញ្ហាពន្ធគយ និងវិបត្តិសាកលក៏ដោយ ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៥ បានកើនឡើងរហូតដល់ជាង១៥ភាគរយ។ នេះបើយោងតាមសភាពាណិជ្ជកម្មអន្តរជាតិ(International Business Chamber-IBC)។

សភាពាណិជ្ជកម្មអន្តរជាតិ IBC បានឱ្យដឹងថា ៖ រយៈពេល ៦ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាបន្តមានកំណើនរហូត ដោយក្នុងនោះ ឆ្នាំ២០២០ មានទំហំជាង ១៥ពាន់លាន, ឆ្នាំ២០២១ ជាង ១៩ពាន់លាន, ឆ្នាំ២០២២ ជាង ២២ពាន់លាន, ឆ្នាំ២០២៣ ជិត ២៣ពាន់លាន ចំណែកនៅឆ្នាំ២០២៥ មានទំហំជាង ៣០ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០២៤ ដែលមានជាង ២៦ពាន់លានដុល្លារ កើនប្រមាណជាង ១៥ភាគរយ។

ប្រភពដដែលនេះបានឱ្យដឹងថា៖ ការនាំចេញរបស់កម្ពុជាទៅអាម៉េរិកកើនឡើង២៨ភាគរយ ទៅអឺរ៉ុបកើន១២ភាគរយ តែការនាំចេញទៅចិនថយចុះ ៤ភាគរយ និងទៅអាស៊ី កើន១% ដែលក្នុងនោះរួមមានដូចជា ការនាំចេញគ្រឿងតុក្កតា(Toys) គ្រឿងហ្គេម(Games) និងសម្ភារកីឡា (Sports) បានកើនឡើងរហូងដល់១១៦ភាគរយ, យានជំនិះកើន ៥០% ផលិតផលកៅស៊ូ កើន៣៤% គ្រឿងសង្ហារឹមកើន ៣៤% គ្រឿងអគ្គិសនី កើន ២៤%  ប៉ុន្តែផលិតផលកសិកម្ម បានថយចុះ ៦%។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជាបានប្រាប់ AMS Economy ថា ៖ កម្ពុជា ជាប្រទេសឧស្សាហកម្មនាំចេញ ហើយការនាំចេញរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ។ មុនពេលកូវីដ១៩ ការនាំចេញបានធ្លាក់ចុះ តែក្រោយពីកូវីដ តម្រូវការប្រើប្រាស់បានងើបឡើងមកវិញ ហើយវិស័យកាត់ដេរដើរតួនាទីសំខាន់ផងដែរនៅក្នុងការនាំចេញ។

លោកបញ្ជាក់ថា ៖

«មានតែកម្ពុជាទេ ដែលបាននាំចេញសម្លៀកបំពាក់កាត់ដេរច្រើនជាងគេ ខណៈនៅបណ្តាប្រទេសផ្សេងៗជួបវិបត្តិ ដូចជា ប្រទេសបង់ក្លាដេស ជាដើម។ ចំណែកការនាំចេញវិស័យកសិកម្មមានការថមថយ​ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះការនាំចេញទៅប្រទេសថៃថយចុះ ហើយការនាំចេញទៅប្រទេសវៀតណាមក៏ថយដែរ ដោយសារទំនិញកសិកម្មបានធ្លាក់ថ្លៃ។ មួយទៀត កំណើនតម្រូវការ និងការកែច្នៃក្នុងស្រុកបានធ្វើឱ្យការនាំចេញធ្លាក់ចុះលើវិស័យកសិកម្មផងដែរ»។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល។ យ៉ាងណាក៏ដោយ កម្ពុជាត្រូវបន្តពុះពារជម្នះនូវ​បញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពតំបន់ ក៏ដូចជាសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្តនយោបាយកាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ច​សកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្ដរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ចនៃបណ្ដាប្រទេស និងតំបន់ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា និងការប្រែប្រួលអាកាសធាតុ។ល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីយ៉ាងណាក្ដី​ ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥ និងប្រមាណ៥% សម្រាប់ឆ្នាំ២០២៦ នេះ ។

ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ការចុះបញ្ជីគម្រោងវិនិយោគពីបរទេសក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក​ មានកំណើន ៤៥% បើធៀបនឹងឆ្នាំ ២០២៤ ។ ជាមួយគ្នា​នេះ ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស​ ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥ ក៏បន្តរក្សាបាននូវចលនការកំណើនល្អគួរឲ្យកត់សម្គាល់។ តួយ៉ាងការនាំចេញសរុបក្នុងឆ្នាំ២០២៥ បានកើនប្រមាណជាង ១៥%, បើធៀបនឹងឆ្នាំ២០២៤ ។ ចំពោះរំហូរភ្ញៀវទេសចរ, ការធ្វើដំណើរ និងកញ្ចប់ទេសចរណ៍របស់ទេសចរបរទេសមកកាន់កម្ពុជា ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជា ទេសចរមកពីអឺរ៉ុប, អូស្ត្រាលី និង ឥណ្ឌា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *