ភ្នំពេញ ៖ វិស័យធានារ៉ាប់រងកម្ពុជា បានរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយកាលពីឆ្នាំ២០២០ ហើយរំពឹងថា នៅតែមានភាពល្អប្រសើរជាមួយនឹងការទទួលបានកំណើនប្រមាណ ១០ភាគរយនៅត្រឹមចុងឆ្នាំ២០២១នេះ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានលើកឡើងថា វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាន និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច។ ជាមួយនឹងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យទីផ្សារធានារ៉ាប់រងកម្ពុជា មានភាពរីកលូតលាស់យ៉ាងឆាប់រហ័ស។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា ៖
«ទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តរីកចំរើនដោយរក្សាកំណើនវិជ្ជមានប្រមាណ ៨ភាគរយ ក្នុងឆ្នាំ២០២០ និងព្យាករណ៍ថា នឹងកើនប្រមាណ ១០ភាគរយក្នុងឆ្នាំ២០២១នេះ»
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ នឹងបានស្វែងយល់បន្ថែមអំពីទិដ្ឋភាព នៃបទប្បញ្ញត្តិ និងការត្រួតពិនិត្យ ការប្រព្រឹត្តទៅនៃទីផ្សារធានារ៉ាប់រង ទស្សនទានទូទៅនៃហានិភ័យ និងការធានារ៉ាប់រង ទិដ្ឋភាពនៃការប្រើប្រាស់ផលិតផលធានារ៉ាប់រង ព្រមទាំងមានកិច្ចពិភាក្សាពិសេសលើប្រធានបទ «ហានិភ័យឥណទាន និងធានារ៉ាប់រង, ទស្សនៈ និងការអនុវត្តការផ្ទេរហានិភ័យឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ»។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋតាមជនបទឱ្យមានការយល់ដឹងអំពីសារៈសំខាន់នៃការការពារ ឫសេវាធានារ៉ាប់រង ពិតជាចូលរួមចំណែក ក្នុងការបង្តើតឱ្យមានសំណាញ់ការពារសង្គមក្នុងការកាត់បន្ថយហានិភ័យកម្រិតបុគ្គល និងក្រុមគ្រួសារផងដែរ។
លោក គា បូរាណ បានថ្លែងឱ្យដឹងដែរថា ៖
«ជំងឺកូវីដ-១៩ បានរំលឹកយើងឡើងវិញអំពីសារៈសំខាន់នៃការថែទាំសុខភាព ក៏ដូចជាការការពារខ្លួនពីហានិភ័យផ្សេងៗទៀតដែលអាចកើតមានឡើងផងដែរ ដែលធ្វើឱ្យអតិថិជនរបស់យើងជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ និងគ្រោះថ្នាក់ចៃដន្យផ្សេងៗ»
បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧។ ក្រៅពីនេះមានក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ២៦ ដែលក្នុងនោះមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថា «ប៊េងកាសួរេន (Bancassurance)» និងបុគ្គលភ្នាក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content