នៅព្រឹកថ្ងៃទី6 ខែឧសភា ឆ្នាំ2021នេះ រាជធានីភ្នំពេញបានបញ្ចប់វិធានការបិទខ្ទប់ និងអនុញ្ញាតឱ្យមានការធ្វើចរចរណ៍នៅក្នុងក្រុងឡើងវិញ លើកលែងតែតំបន់ក្រហម និងតំបន់លឿងទុំមួយចំនួនដែកលត្រូវបានបន្តការអនុវត្តរឹតបណ្តឹងក្នុងការធ្វើចរាណ៍នៅឡើយនោះ ប្រជាពលរដ្ឋទូទៅអាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងឆ្ពោះទៅបណ្តាខេត្តក្រុងនានាបាន ប៉ុន្តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី6 ខែឧសភា ឆ្នាំ2021នេះថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃជាកំហិតជាដើម។ ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។
ឯកឧត្តមបញ្ជាក់ថា ៖
“ទោះជាមានការអនុញ្ញាតបើកឱ្យមានចរាចរណ៍ និងលក់ដូរ ដំណើរការអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ (តំបន់លឿង) យ៉ាងណាក៏ដោយ ប៉ុន្តែរាល់ការធ្វើចរាចរណ៍ទាំងអស់ត្រូវគោរពបំរាមគោរចរចាប់ពីម៉ោង8យប់រហូតដល់ម៉ោង5ព្រឹកដដែល លើកលែងតែអ្នកបម្រើការងារជាភ្នាក់ងារ ឬក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារ។ ដោយឡែកសម្រាប់បុគ្គលិកក្រុមហ៊ុន តម្រូវមានលិខិតបញ្ជាក់បេសកកម្មការងារពីក្រុមហ៊ុន”

[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content