ភ្នំពេញ ៖ រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿង បានចូលមកបង់ពន្ធ និងប្រាក់កក់ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានចាត់ទុកថា ការចូលមកបង់ពន្ធរបស់ម្ចាស់រថយន្តទាំងឆ្វេង ទាំងស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ កម្រិតនេះ គឺជាលទ្ធផលមួយល្អប្រសើរ បើធៀបទៅនឹងពេលវេលានៃការចាប់ផ្តើម និងដំណាក់កាលនៃការផ្សព្វផ្សាយ។ ទោះយ៉ាងណា ឯកឧត្តមសង្ឃឹមថានឹងមានម្ចាស់រថយន្តអត់ពន្ធចូលទៅបង់ពន្ធជាបន្តបន្ទាប់ដោយសារនៅសល់ពេលវេលាច្រើនដល់ទៅជាង៨ខែទៀត។

ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថា ៖
« តែរយៈពេល៤០ថ្ងៃ គិតមកទល់នឹងថ្ងៃទី២៦ ខែតុលា មានម្ចាស់រថយន្តចង្កូតឆ្វេងអត់ពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងចំនួន ៣៥២គ្រឿង បានចូលទៅបង់ពន្ធ ដែលគិតជាទឹកប្រាក់ចំនួន ៥,៨លាន ដុល្លារ។ ជាមួយគ្នានេះ ក៏មានម្ចាស់រថយន្តចង្កូតស្តាំចំនួន ១៩០គ្រឿងដែរ ដែលបានទៅកក់ប្រាក់ពន្ធអាករ ហើយនាំរថយន្តរបស់ខ្លួនទៅកែចង្កូត គិតជាទឹកប្រាក់ចំនួន ១,៥លានដុល្លារ។ រួមទាំងប្រាក់ពន្ធអាករ និងប្រាក់កក់ សរុបគឺមានចំនួន ៧,៣លានដុល្លារ»
សូមរំលឹកថា បច្ចុប្បន្នមានរថយន្តគ្មានពន្ធ និងអាករនាំចូលជ្រកក្រោមស្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំត្រូវបានស្ថាប័នគយ និងរដ្ឋាករប៉ាន់ប្រមាណថាមានប្រមាណ១ម៉ឺនគ្រឿង នៅទូទាំងប្រទេស។ កាលពីពេលមុនការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូលតាមច្រករបៀងមានប្រមាណ១០គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរ៉ឹង បច្ចុប្បន្នការលួចនាំចូលមិនមានតទៅទៀតនោះទេ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជាការលើកទឹកចិត្តឱ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះមានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ឡើយ។
ការអនុគ្រោះនេះ នឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់រថយន្តនៅតែអាចបង់ពន្ធអាករបាន ប៉ុន្តែត្រូវបង់ពន្ធនិងអាករពេញ ដោយគ្មានការបន្ធូរបន្ថយទៀតឡើយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់រថយន្តចង្កូតស្តាំ ការអនុគ្រោះនឹងត្រូវបានបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសារម្ចាស់ត្រូវការពេលវេលាយូរក្នុងការកែចង្កូត។
ការព្រួយបារម្ភសម្រាប់ម្ចាស់រថយន្តចង្កូតស្តាំ គឺយានដ្ឋានកែចង្កូតដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួនតិចតួច (២ឬ៣កន្លែង)។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាពផ្តល់អាជ្ញាបណ្ណបន្ថែមទៀតដល់យានដ្ឋានដែលមានជំនាញ និងសមត្ថភាពកែចង្កូត ដើម្បីបម្រើដល់ពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំ ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា បន្ទាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ ទៅ អ.គ.រ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់និងយ៉ាងសកម្មនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបរថយន្តគ្មានពន្ធនិងអាករនាំចូល។ នៅពេលនោះ រថយន្តចង្កូតស្តាំដែលបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២ ៨៨២.០ ពាន់លានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុបទំនិញចម្រុះមានចំនួន ១ ៩៤៨.២ ពាន់លានរៀល ត្រូវជា ២៨.៣% នៃចំណូលសរុប៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 26/05/2026
ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក
ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស
អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/05/2026
ប្រទេសកម្ពុជាទើបតែបោះជំហានប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូងកាលពីដើមឆ្នាំ ២០២៦នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content