បន្ទាយមានជ័យ ៖ ការបណ្ដុះផ្សិត ជាមុខរបរមួយដែលកសិករភាគច្រើនកំពុងពេញនិយមធ្វើដោយសារតែមុខរបរមួយនេះមានភាពងាយស្រួលដាំដុះ ងាយថែទាំ ទទួលបានផលចំណេញច្រើន ជាពិសេសអាចធ្វើបាននៅជុំវិញផ្ទះ ដោយក្នុងនោះការបណ្ដុះផ្សិតអំបោះហាក់មានប្រជាប្រិយភាពជាងគេ ដោយសារតែវាងាយស្រួលបណ្ដុះ ចំណាយទុនតិច ពិសេសគឺទទួលបានផលច្រើនងាយស្រួលរកចំណូលផ្គត់ផ្គង់គ្រួសារ។

អ្នកស្រី ឃុន សុភ័ក្ត្រ ម្ចាស់កសិដ្ឋានបណ្តុះផ្សិតអំបោះមួយកន្លែងស្ថិតក្នុងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អ្នកស្រីបានចាប់យកមុខរបរបណ្ដុះផ្សិតអំបោះនេះយូរឆ្នាំហើយ ដោយសារតែវាជាមុខរបរអាចធ្វើបាននៅជិតផ្ទះ មិននឿយហត់ខ្លាំង ហើយក៏អាចរកចំណូលបានច្រើនផងដែរ។
អ្នកស្រីបញ្ជាក់ថា ៖
“ការបណ្ដុះផ្សិតអំបោះនេះគឺមិនសូវជាពិបាកអ្វីប៉ុន្មានទេ តែវាបានផលច្រើនគួរសមដែរ ហើយយើងបណ្ដុះតែម្ដង គឺអាចបេះបានយូររហូតដល់ ៥ – ៦ ខែ ទើបអស់”

អ្នកស្រីបន្ថែមថា ៖
“សម្រាប់កសិដ្ឋានយើង បច្ចុប្បន្នកំពុងប្រមូលផលនូវផ្សិតដែលយើងដាក់១ម៉ឺនកញ្ចប់ ហើយអាចបេះបាន ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលផ្សិតអំបោះនេះមានតម្លៃ ៤៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីទិន្នផលផ្សិត យើងក៏មានលក់ជាកញ្ចប់ពូជដែលមានតម្លៃ ១២០០រៀល ក្នុង១កញ្ចប់ ហើយអតិថិជនវិញ ភាគច្រើនជាអ្នកនៅក្នុងតំបន់ផ្ទាល់តែម្ដង”
ម្ចាស់កសិដ្ឋានខាងលើបានបន្តថា ៖
“ការបណ្ដុះផ្សិតអំបោះនេះ យើងត្រូវការរយៈពេលប្រមាណ ៣០ថ្ងៃទើអាចប្រមូលផលបាន ហើយការប្រមូលផលផ្សិតគឺយើងអាចបេះបានជារៀងរាល់ថ្ងៃ រហូតដល់ ៦ខែទើបអស់”

គួររំឭកដែរថា អ្នកស្រី សុភ័ក្ត្រ បានចាប់ផ្ដើមអាជីវកម្មបណ្ដុះផ្សិតអំបោះនេះរយៈពេល ២ឆ្នាំមកហើយ ដែលបានរៀនបច្ចេកទេសដំបូងមកពីលោកគ្រូដែលជាអ្នកជំនាញបណ្ដុះផ្សិតអំបោះផ្ទាល់តែម្ដង ហើយនៅថ្ងៃអនាគតទៅ អ្នកស្រីក៏ចង់ពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែធំជាងនេះ ហើយអាចផ្គត់ផ្គង់ទិន្នផលផ្សិតឱ្យបានកាន់តែច្រើនទូលំទូលាយនៅលើទីផ្សារទូទាំងប្រទេសកម្ពូជាផងដែរ។
ដោយឡែកងាកមកចាប់អារម្មណ៍នឹងអត្ថប្រយោជន៍វិញ ផ្សិតអំបោះ ជាប្រភេទបន្លែដ៏មានឱជារសឆ្ងាញ់ពិសា ដែលគេអាចយកទៅច្នៃជាអាហារបានច្រើនមុខ មិនថានៅតាមផ្ទះ ឬក៏តាមភោជនីយដ្ឋាន ពិសេសគឺមានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដូវចជា ជាតិដែក សូដ្យូមនិងប៉ូតាស្យូម វីតាមីនបេ១ កាលស្យូម ប្រូតេអ៊ីន ក៏ដូចជាសារធាតុសរីរាង្គដែលអាចបំប៉ន ទប់ស្កាត់ ក៏ដូចជាព្យាបាលនូវជំងឺមួយចំនួន ដូចជាជំងឺខ្វះឈាមក្រហមយ៉ាងមានប្រសិទ្ធភាព៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content