ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពល និងភាពចាំបាច់យ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជន ដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ។

លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤នេះ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍបដិវត្តន៍ទី៤នេះ។
លោកជំទាវបានថ្លែងបន្តថា ៖
“នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម ខ្ញុំមានសុទិដ្ឋិនិយមថា កម្មវិធីសិក្សាដែលយើងបានរៀបចំ នឹងអាចបង្កើនធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ អាចបង្កើតដំណោះស្រាយច្នៃប្រឌិតនៅលើវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យពិតជាមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជនយើង ដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ”

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ស៊ីប៊ីស៊ី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដែលជាការរួមបញ្ចូលគ្នាថ្មីមួយមិនធ្លាប់មានពីមុនមករវាងវិស័យឯកជនជាមួយនឹងថ្នាក់ឧត្តមសិក្សា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរគឺដើម្បី ផ្ដល់ឱកាសដល់និស្សិតកម្ពុជាដែលមានសមត្ថភាពស័ក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេសកម្ពុជា ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ អាហារូបករណ៍ CBC Data Science and Engineering នឹងបើកជូននិស្សិតកម្ពុជាចំនួន ២នាក់ ដែលទទួលបានតំណែងកំពូលក្នុងការប្រលងចូល RUPP និងបង្ហាញពីតម្រូវការផ្នែកហិរញ្ញវត្ថុ។ លើសពីការគ្របដណ្តប់ពេញលេញនៃថ្លៃសិក្សាដល់អ្នកជាប់អាហារូបករណ៍ CBC ក៏នឹងធ្វើការជាមួយមហាវិទ្យាល័យវិស្វកម្មដើម្បីផ្តល់នូវការបង្ហាញការបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រការស្រាវជ្រាវសម្រាប់និស្សិតពីកម្មវិធីវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម។ នេះគឺមានគោលបំណងក្នុងការធ្វើឱ្យនិស្សិតទទួលបានជំនាញឲ្យគេត្រៀមខ្លួនរួចជាស្រេចក្នុងទីផ្សារនៅពេលពួកគេបញ្ចប់ការសិក្សា។

ឯកឧត្ដមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញពិតជាត្រូវការ ការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្សសម្រាប់ប្រទេសជាតិ។ សម្រាប់កម្មវិធីនៅថ្ងៃនេះ ជាគំរូ និងសក្ខីភាពមួយបង្ហាញពីការចូលរួមរបស់ក្រុមហ៊ុនឯកជនក្នុងការផលិតធនធានមនុស្សសម្រាប់សង្គមជាតិ។ លោកបណ្ឌិត ងួនផាន់ ភក្ដី ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មបានមានប្រសាសន៍ថា “តាមរយៈថវិការរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងជាពិសេសស្ថិតក្រោមការណែនាំនិងជួយជ្រុំជ្រែងពីឯកឧត្តមសាកលវិទ្យាធិការមហាវិទ្យាល័យវិស្វកម្មបានទទួលការអនុញ្ញាត ពីក្រសួងអប់រំយុវជននិងកីឡាឲ្យទទួលនិស្សិតសិក្សាមុខជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យសម្រាប់ឆ្នាំសិក្សា២០២១–២០២២នេះ។
លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា ៖
“ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មបច្ចេកវិទ្យាឧបករណ៍វិភាគទិន្នន័យបានដឹងច្បាស់ពីដំបូងថា វិស័យបច្ចេកវិទ្យាមានការវិវឌ្ឍលឿនណាស់។ ដូចច្នេះដើម្បីអាចអភិវឌ្ឍទាន់ការវិវឌ្ឍនដ៏ឆាប់រហ័សរបស់សេដ្ឋកិច្ច និងបច្ចេកវិទ្យាយើងត្រូវមានការរួមបញ្ចូលសហការគ្នារវាងវិស័យកឯកជនជាមួយនឹងវិស័យអប់រំដូចជាសាកលវិទ្យាល័យ។ យើងមានសេចក្ដីសោមនស្សទទួលស្វាគមន៍កិច្ចសហការនេះដែលជាផ្នែកមួយនៃកិច្ចការងារទំនួលខុសត្រូវសង្គមដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈទៅដល់និស្សិត ហើយទន្ទឹមនឹងនេះយើងក៏ហាក់បីដូចជាបានជួយរៀបចំឲ្យប្អូនៗបានត្រៀមខ្លួនជាសសរទ្រូងនៅក្នុងវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content