សម្តេចតេជោ ហ៊ុន សែន ៖ ទោះក្នុងវិបត្តិជំងឺកូវីដ-១៩ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា – ថៃ នូវតែបន្តរក្សាបានកំណើន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយ កម្ពុជា និងថៃ បានបន្តខិតខំធ្វើការរួមគ្នាជំរុញទំនាក់ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អ និងជាទីមោទនភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងជំនួបជមួយលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតកាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា កិច្ចទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងនាមជាប្រទេសជិតខាងគ្នា ក៏ដូចជាដៃគូពាណិជ្ជកម្មនៅតែមានភាពល្អប្រសើរបំផុត ជាមួយនឹងការរក្សាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ការរក្សានូវកំណើនពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនានាក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ ក៏ដោយសារកិច្ចប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ”

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ដែលបានខិតខំបំពេញបេសកកម្មការទូតធ្វើឱ្យប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានលើកបង្ហាញក្នុងកំឡុងពេល បានបំពេញបេសកកម្មការទូតនៅកម្ពុជានូវកិច្ចប្រឹងប្រែងរបស់លោក ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លោក បានជម្រាបជូនសម្តេចតេជោថា ពេលលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជាកាលពីឆ្នាំ២០១៨ លោកបានប្តេជ្ញាថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។

ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានដោយជោគជ័យ ហើយក្នុងនាមប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ ដែលជាការឆ្លុះបង្ហាញឱ្យឃើញពីតួនាទីដ៏រឹងមាំរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។

យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ទឹកប្រាក់សរុបនៃការដោះដូរពា​ណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២១ មានទំហំប្រមាណ ៧.៩៧ពាន់លានដុល្លារ កើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃ ៧.២៣ពាន់លានដុល្លារ។

ការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០​២១ មានទឹកប្រាក់ប្រមាណ ៨៩៤លានដុល្លារ បានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ១.១៥ពាន់លានដុល្លារ។ចំណែកការនាំចូលពីថៃមកកម្ពុជាវិញ បានកើនឡើង ១៦% ពីទឹកប្រាក់ ៦.១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៧.១ពាន់លានដុល្លារនៅឆ្នាំ២០២១។

ទិន្នន័យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញទំនិញនានាទៅកាន់ប្រទេសថៃ គិតជាតម្លៃទឹកប្រាក់ប្រមាណ ៥៥៩លានដុល្លារ កើនឡើង ៣៨,៣៦ភាគរយ ខណៈដែលប្រទេសថៃនាំចូលមកកម្ពុជាវិញ មានតម្លៃទឹកប្រាក់ ២.២២២លានដុល្លារ កើនឡើង ២៣,​៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា រថយន្ត ប្រេងឥន្ធនៈ សម្ភារសំណង់ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្ភស្សជាដើម។

ដោយឡែក ក្នុងរយៈ៧ខែ​ ឆ្នាំ២០២២នេះ កម្ពុជា​​​​​​​​ និងថៃ បានបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានក្នុងតម្លៃទឹកប្រាក់ ២.៧៨១លានដុល្លារ ដោយបានកើនឡើង ២៦,៤៦ ភាគរយ ពីចំនួនទឹកប្រាក់ ២.១៩៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ