(បាត់ដំបង)៖ ក្នុងឱកាសប្រារព្ធយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅក្នុងខេត្តចុងក្រោយនេះ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ឱ្យដឹងពីការប្ដេជ្ញាចិត្ត បន្ថែមពីវិស័យឯកជន គឺភោជនីយដ្ឋានក្នុងការចូលរួមមិនលក់ម្ហូបដែលធ្វើពីសាច់សត្វព្រៃ។

ការចូលរួមបន្ថែមពីសំណាក់ភោជនីយដ្ឋានចំនួន៧កន្លែងនៅក្នុងខេត្តបាត់ដំបងនេះ បានរុញឱ្យចំនួន សរុបនៃភោជនីយដ្ឋានក្នុង១២ខេត្តឡើងដល់ ១០៣ទីតាំងហើយ។ ភោជនីយដ្ឋានទាំង ១០៣ទីតាំង នេះដែរ រាប់បញ្ចូលនូវខេត្តទាំង ១២ ដែលបានប្រារព្ធយុទ្ធនាការទាំងដំណាក់កាលទី១ និងទី២។

ក្នុងនោះដែរ អ្នកតំណាងភោជនីយដ្ឋានបានថ្លែងការប្ដេជ្ញាចិត្តចំពោះការចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីលុបបំបាត់នូវការបរិភោគសាច់សត្វព្រៃ និងអំពាវនាវដល់ប្រជាជន ក៏ដូចជាសិស្សានុសិស្ស ឱ្យចាប់ផ្ដើមចូលរួមថែរក្សា ការពារសត្វព្រៃ និងកសាងប្រព័ន្ធអេកូឡូស៊ីឱ្យមានលំនឹង។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ក្រា បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះការចូលរួម របស់ពលរដ្ឋ ក៏ដូចជាវិស័យឯកជនមួយចំនួនទៀត ដែលការចូលរួមទាំងនេះត្រូវបានឯកឧត្តមចាត់ទុក ថាជាឆន្ទៈដ៏ធំធេងសម្រាប់អនាគតធនធានធម្មជាតិកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមនៅតែបន្តអំពាវនាវដល់ប្រជាជនដែលរស់នៅតាមតំបន់មូលដ្ឋាន សិស្សានុសិស្សដែលជាធនធានជំនាន់ក្រោយ សូមចូលរួមលុបបំបាត់នូវការដាក់អន្ទាក់ទៅក្នុងព្រៃ ធម្មជាតិ។
សូមជម្រាបថា ខេត្តបាត់ដំបងជាខេត្តចុងក្រោយនៃយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលបានចាប់ផ្ដើមកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ។ ក្នុងរយៈពេល៣ខែនេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត និងអង្គការដៃគូបានដើរផ្សព្វផ្សាយជុំវិញខេត្តចំនួន ៦គឺ ខេត្តពោធិ៍សាត់ កំពង់ស្ពឹ កោះកុង សៀមរាប បាត់ដំបង និងប៉ៃលិន៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content