ជាថ្មីម្ដងទៀត ! សម្ដេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានផុលផុស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឱ្យបានផុលផុសដូចការប្រកួតកីឡាស៊ីហ្គេម ស្របពេលការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាន់ខិតជិតចូលមកដល់ហើយនោះ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេបាសាក និងស្ពានអាកាសឫស្សីកែវនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ទាំងផ្ទាំងទស្សនីយភាពនៃការសម្ដែង និងការបាញ់កាំជ្រួចនៅក្នុងព្រឹត្តិការណ៍ប្រកាសបើក និងបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានភាពអស្ចារ្យដូចគ្នានៅក្នុងការរៀបចំពិធីបើក និងបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែរ។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានពិការភាពបាត់បង់កែវភ្នែកម្ខាងព្រោះតែភ្លើងសង្គ្រាមនោះ បានចាត់ទុកថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីគាំទ្រការប្រកួតកីឡាជនពិការនោះ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ជនមានពិការភាព។

សម្ដេចតេជោបានអះអាងថា ៖

“ពិការគ្រាន់តែពិការរាងកាយប៉ុណ្ណោះ មិនពិការផ្លូវចិត្តនោះទេ ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមគាំទ្រ។ ការចូលរួមគាំទ្រនេះ ក៏ជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងក្របខ័ណ្ឌអាស៊ាន ហើយក៏ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានផងដែរ។”

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖

“សល់តែប៉ុន្មានថ្ងៃទៀតទេ អាស៊ានប៉ារ៉ាហ្គេមនឹងមកដល់ ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គាំទ្រកីឡាពិការ ដែលជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពិការភាព  ការបើក និងបិទ។ យើងធ្វើមិនឱ្យចាញ់ស៊ីហ្គេមទេ ទាំងការបាញ់កាំជ្រួច លើកទឹកចិត្តជនពិការរបស់យើង យើងលើកទឹកចិត្តជនពិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីឱ្យពួកគេប្រឹងប្រែងឡើង។”

រហូតមកទល់ពេលនេះ មានប្រតិភូកីឡាមកពីបណ្ដាប្រទេសដែលត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមមួយចំនួនបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដោយក្នុងនោះរួមមាន ហ្វីលីពីន ឥណ្ឌូនេស៊ី (មកដល់ថ្ងៃនេះ ដោយប្រើប្រាស់យន្ដហោះពិសេសចំនួន២គ្រឿង) ដែលកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ត្រូវតែទទួលភ្ញៀវឱ្យបានល្អបំផុត។ នេះបើតាមសម្ដេចតេជោបានបញ្ជាក់។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើឱ្យអ្នកដែលពាក់ព័ន្ធក្នុងការរៀបចំត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យបានល្អ ព្រោះថាឆ្លងកាត់ភាពជោគជ័យល្អឥតខ្ចោះនៃការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ ខណៈប្រជាពលរដ្ឋក៏ត្រូវចូលរួមដូចគ្នាផងដែរ ពិសេសសុំការយោគយល់ការបញ្ចៀសចរាចរណ៍សម្រាប់គណៈប្រតិភូកីឡាបណ្ដាប្រទេសនានា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ចំពោះថវិកាដែលចំណាយលើការរៀបចំចំនួន១១៨លានដុល្លារ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺគ្រប់គ្រាន់ ប៉ុន្ដែបើត្រូវការបន្ថែមទៀត ដើម្បីការរៀបចំ សម្ដេចក៏ហ៊ានចំណាយផងដែរ។ សម្ដេចតេជោនៅតែបន្ដណែនាំឱ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំការបញ្ចាំងស្លាយសម្រាប់ប្រជាពលរដ្ឋទស្សនានៅតាមទីសាធារណៈផងដែរ គ្រាដែលពហុកីឡដ្ឋានមរកតតេជោ អាចផ្ទុកអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់បានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះសម្ដេចជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនទៀតចង់ទស្សនាដោយផ្ទាល់ ដូច្នេះដើម្បីសម្រួលការងារនេះមានតែងបញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ប៉ុណ្ណោះ​។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ដែលសរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា ត្រូវបានដាក់ប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ ចំពោះវិញ្ញាសាមួយភាគធំនឹងត្រូវប្រកួតនៅទីលាននៃពហុកីឡដ្ឋានជាតិ​មរតកតេជោ, ពហុកីឡ​ដ្ឋានជាតិអូឡាំពិក, មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន, សាកល​វិទ្យា​ល័យភូមិន្ទភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ និង​ណាហ្គា​វើលដ៍២ សម្រាប់ប្រភេទកីឡាអេឡិចត្រូនិក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នឹងឈានដល់ព្រឹត្តិ​ការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា