បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ន វិស័យកសិកម្មបានក្លាយជាវិស័យអាទិភាពមួយ ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ។

កាលពីឆ្នាំ២០២១ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៤% នៃផលិតផលក្នុងស្រុកសរុប។ តម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានកើន ពី ២២ ៧៨៦ ប៊ីលានរៀល នៅឆ្នាំ២០១៩ ដល់ ២៤ ៧៥៥ ប៊ីលានរៀល នៅឆ្នាំ២០២១។ ការចូលរួមចំណែកនៃអនុវិស័យ នីមួយៗក្នុងវិស័យកសិកម្ម មានជាអាទិ៍៖ ផ្នែកដំណាំមានចំនួន ៥៧,៤% ផ្នែកកៅស៊ូ ៥,៧% ផ្នែកផលិតកម្មសត្វ ១១,៣% ផ្នែកជលផល ២៤,៣% និងផ្នែកព្រៃឈើ ៧,១%។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា រដ្ឋបាលព្រៃឈើ បានយកចិត្តទុកដាក់ខ្ពស់អនុវត្តកម្មវិធីកំណែទម្រង់វិស័យព្រៃឈើដោយបានបង្កើតសហគមន៍ព្រៃឈើគិតត្រឹមឆ្នាំ២០២១ គឺមានចំនួន ៦៤៣សហគមន៍ គ្របដណ្តប់លើផ្ទៃដីជាង ៥២២ពាន់៣ហិកតា ក្នុងនោះក្រសួងបានចេញប្រកាសចំនួន ៥៣៦សហគមន៍ និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧២ពាន់ហិកតា។
ជាមួយគ្នានេះដែរ រដ្ឋបាលព្រៃឈើកំពុងខិតខំជំរុញសហគមន៍ទាំងនោះឱ្យងាកមកធ្វើពិពិធកម្មកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង ដោយមិនត្រូវទុកដីចោលទំនេរ និងពឹងអាស្រ័យទៅលើតែផល អនុផលព្រៃឈើ ឬការកាប់ឈើដើម្បីជីវភាពប្រចាំថ្ងៃនោះឡើយ ពោលគឺត្រូវអនុវត្តតាមទិសស្លោក “សហគមន៍ព្រៃឈើគ្មានបទល្មើស”។ ចំពោះការងារដាំឈើ គឺបានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូត៍គឺបង្ហាញកសិ-រុក្ខកម្ម ចំនួន ៨២២ហិកតា និងដាំឈើជាចម្ការថ្មី លើផ្ទៃដីសរុបទំហំ ៧ ៥៩៩ហិកតា ព្រមទាំងបានបណ្តុះកូនឈើចំនួន ៥៧២ពាន់ ដើមសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋដាំអាស្រ័យផល។
គិតត្រឹមឆ្នាំ២០២១នេះ ក្រសួងបានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទំហំជាង៤៩៩ពាន់ហិកតា និងបាទទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំជាង១០១ពាន់ ហិកតា។ ម្យ៉ាងទៀត រដ្ឋបាលព្រៃឈើបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុង ការទប់ស្កាត់ និងបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃខុសច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ យ៉ាងសកម្ម។
គួរបញ្ជាក់ផងដែរថា សម្រាប់រុក្ខទិវា ឆ្នាំ២០២២នេះ មានការដាំកូនឈើលើផ្ទៃដីមានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស ទំហំ ២៦,១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉សាក់ សរុបទាំងអស់ចំនួន ១៣ ៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។ សរុបសេចក្តីមក សមិទ្ធផលទាំងអស់នេះ សម្រេចទៅបានប្រកបដោយផ្លែផ្កានេះ គឺដោយសារប្រទេសជាតិយើងមាន សុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ដែលជាចំណុចគន្លឹះសម្រាប់កម្ពុជាបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេច បាននូវកិច្ចអភិវឌ្ឍមួយប្រកបដោយចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content