ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសបានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាសូមប្តេជ្ញាចិត្តបន្តគាំទ្រអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពី ប្រជាជននិងអភិវឌ្ឍន៍សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែល មិនទុកចោលនរណាម្នាក់(Leaving no one Behind) ដើម្បីសុខុមាលភាពរបស់កូនចៅជំនាន់ក្រោយរបស់យើងឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៣, ១១ កក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ កាំបូឌីយ៉ាណាថា នៅក្នុងបរិបទពិភពលោកដែលមានការវិវត្តយ៉ាងលឿន និងពិបាកប៉ាន់ស្មានបានដូចពេលបច្ចុប្បន្ននេះ សម្រាប់កម្ពុជា សូមផ្តល់នូវការណែនាំដូចខាងក្រោម៖

ទី១- បន្តកសាងភាពធន់សង្គម ដោយបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងវិបត្តិនានាដែលអាចកើតមានជាយថាហេតុនាពេលអនាគត។
ទី២- ធ្វើអាទិភាពភាវូបនីយកម្មនៃការចំណាយសាធារណៈដោយផ្តោតទៅលើវិស័យដែលមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជា-ពិសេស អប់រំ សុខាភិបាល គាំពារសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ទី៣- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ត្រូវបន្តពង្រឹងកិច្ចសហ-ការ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ ជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការជំរុញការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ សំដៅសម្រេចបានជោគជ័យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
ទី៤- ក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ ត្រូវបន្តរៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដោយសហការជាមួយនឹងដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ UNFPA ដើម្បីបញ្ចាក់ពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេស សុខភាពបន្តពូជ របស់ស្រ្តីនិងក្មេងស្រ្តី។
ជាមួយគ្នានេះ សម្ដេចបានបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ នឹងបន្តគាំទ្រនិងពង្រឹងកិច្ចសហការជាមួយនឹងក្រសួងផែនការ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈ-កម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ដោយគ្រប់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាប្រធានគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត ត្រូវសហការជិតស្និតជាមួយនឹងក្រសួងផែនការ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្ទីរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅសូន្យបី គឺ៖ (១) លុបបំបាត់ឱ្យអស់(សូន្យ)នូវតម្រូវការផែនការគ្រួសារមិនបានឆ្លើយតប, (២) លុបបំបាត់ឱ្យអស់(សូន្យ)នូវមរណភាពមាតាដែលអាចការពារបាន, និង (៣) លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សានិងការរើសអើងទាក់ទងនឹងយេនឌ័រ។
សម្ដេចក៏បានអំពាវនាវដល់ប្រទេសនានា មេត្តាទទួលយកទស្សនៈពហុសណ្ឋាននៃវឌ្ឍនៈភាព ជំរុញសហប្រតិបត្តិការដែលអាចអនុវត្តបានក្នុងផ្នែកសន្តិសុខស្បៀង, កាត់បន្ថយភាពងាយរងគ្រោះចំពោះតម្លៃប្រេងឥន្ទនៈ និងពន្លឿនអន្តរកាលឆ្ពោះទៅថាមពលកកើតឡើងវិញ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពនៃប្រទេសយើងនិមួយៗ ដើម្បីឆ្លើយតបបានទៅនឹងវិបត្តិនិងភាពអាសន្នទាំងឡាយ ដើម្បីកសាងសង្គមរីកចម្រើនរុងរឿងនិងធន់នឹងវិបត្តនានា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content