រមណីយដ្ឋានអង្គររកចំណូលបានជាង៤០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២៥

ភ្នំពេញ ៖ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយអង្គរ បានកើនលើស ៤០ លានដុល្លារអាមេរិកក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ ។នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ (Angkor Enterprise) ដែលចេញផ្សាយនាថ្ងៃទី១ខែធ្នូ។

ទិន្នន័យផ្លូវការ បង្ហាញថាចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២៥ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៨៦៧,១៩៥នាក់ ដែលបង្កើតប្រាក់ចំណូលបានចំនួន ៤០,៤៨ លានដុល្លារអាមេរិក។ តួលេខ​នេះ​បង្ហាញ​ពី​ការ​ថយ​ចុះ​ចំនួនភ្ញៀវប្រមាណ​៣​ភាគរយ ​ទាំង​បរិមាណ​ភ្ញៀវ​ទេសចរ និង​ចំណូល​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤។

របាយការណ៍នេះ បានគូសបញ្ជាក់ពីការធ្លាក់ចុះ នៅក្នុងខែវិច្ឆិកា ដោយចំនួនភ្ញៀវដែលមកទស្សនា ជាភ្ញៀវបរទេស បានធ្លាក់ចុះមក ១០១,៦៧៧  ប្រមាណ ១៨ភាគរយ ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រាក់ចំណូលសម្រាប់ខែវិច្ឆិកា មានចំនួន៤.៩ លានដុល្លារអាមេរិក ធ្លាក់ចុះជាង១៧ ភាគរយធៀបនឹងឆ្នាំ២០២៤។

សេចក្តីប្រកាសពត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា៖ សម្រាប់ចំនួនភ្ញៀវទេស​ចរបរទេស ដែលបានចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលជិត១ឆ្នាំនេះ មានចំនួនជិត៨៧ម៉ឺននាក់ ធ្លាក់ចុះ៣.៤៧%។ ការលក់សំបុត្រជូនភ្ញៀវ គឺបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៨៦៧,១៩៥នាក់ ដែលបានចូលទស្សនារមណីដ្ឋានអង្គរ ។ ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៧លានដុល្លារផងដែរ ក្នុងរយៈពេល១១ខែនេះ។

គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងដែរថា៖ទេសចរបរទេសចំនួន ២៨៩៧ នាក់ បានទិញបណ្ណចូលទស្សនាប្រាសាទកោះកេរ នៅខែវិច្ឆិកាឆ្នាំ២០២៥ និងរកចំណូលបាន៤៣,៤៥៥ ដុល្លារ។ សរុបចំណូលលក់ប័ណ្ណនៅប្រាសាទកោះកេរ រយៈពេល១១ខែមានចំនួន ១៨,៤៨១នាក់ ស្មើនឹង២៧៧,២១៥ ដុល្លារ។

ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា ខែវិច្ឆិកាមានចំនួន២,២៣២ នាក់ ស្មើ២២,៣២០ ដុល្លារ។សរុបចំណូលលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល១១ ខែឆ្នាំ២០២៥ ចំនួន១៤,៦៩៩នាក់ ស្មើនឹង១៤៦,៩៩០ដុល្លារ។ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពាន ខែវិច្ឆិកាមានចំនួន២៨១នាក់ស្មើនឹង១,៤​០៥ដុល្លារ។ សរុបចំណូលលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល១១ ខែឆ្នាំ២០២៥ មានចំនួន១៣១២  នាក់ស្មើ៦,៥៦០ ដុល្លារ។

ចំពោះចំណូលពីការលក់សំបុត្រទូក ខែវិច្ឆិកាក្នុងឆ្នាំ២០២៥ មានចំនួនសរុប១០២៥០៩ ដុល្លារ។ ក្នុងនោះសេវាឈ្នួលទូកសរុបចំនួន២,១៥៧ ទូក ស្មើនឹង ៤៥,៨៨៣ ដុល្លារ។សរុបចំណូលលក់សំបុត្រទូករយៈពេល ១១ខែ ក្នុងឆ្នាំ២០២៥ មានចំនួនស្មើនឹង១,១៦២,៨១០ ដុល្លារ។ សេវាឈ្នួលទូកសរុបចំនួន ២៤,៥២១ ទូកស្មើនឹង៥២១,៥២៦ ដុល្លារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/06/2026

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

​ចិន​​ក្លាយ​ជា​គោលដៅចម្បង​សម្រាប់​វិនិយោគិនលំដាប់កំពូលៗ​បំផុត​ក្នុង​ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល

កម្ពុជាត្រៀមថវិកា ​៣២ ​ពាន់​លាន​ដុល្លារសម្រាប់ការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *