ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន BYD វ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូង

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមហាយក្សចិន BYD បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla ជាលើកដំបូង។

យោងតាមប្រភពដដែលបានឲ្យដឹងថា ប្រាក់ចំណូលសម្រាប់ត្រីមាសទី៣(ខែកក្កដា-កញ្ញា) របស់ BYD កើនឡើង ២៤ ភាគរយ ឬ ២៨,២ ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលសម្រាប់ត្រីមាសទី៣ របស់ Tesla កើនឡើងដល់ ២៥,២ ពាន់លានដុល្លារ។

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានបង្ហាញថា ប្រាក់ចំណេញនៅត្រីមាសទី៣ របស់ខ្លួនបានកើនឡើង ១១,៥ ភាគរយ ឬ (១,៦៣ ពាន់លានដុល្លារ) ខណៈដែលរក្សាបាននូវសន្ទុះនៃការលក់ដ៏រឹងមាំដែលត្រូវបានគាំទ្រតាមរយៈការលើកទឹកចិត្តផ្នែកពាណិជ្ជកម្មរបស់រដ្ឋាភិបាល។ បើគិតក្នុងរយៈពេល៩ខែ(ខែមករា-កញ្ញា) ប្រាក់ចំណេញសុទ្ធរបស់ BYD បានកើនឡើង ១៨,១ ភាគរយ ឬ ២៥,២ ពាន់លានយ័ន (៣,៥៣ ពាន់លានដុល្លារ)។

នៅក្នុងឆ្នាំនេះ BYD មានចំណែករថយន្តច្រើនជាង ១ ភាគ ៣ នៃការលក់សរុបនៃរថយន្ត EVs និងប្រភេទ plug-in hybrid នៅក្នុងប្រទេសចិន ខណៈដែលបំបែកកំណត់ត្រានៃការលក់ប្រចាំខែរបស់ខ្លួននៅក្នុងខែកញ្ញា ដែលជំរុញការលក់ប្រចាំត្រីមាសទី៣ កើនឡើងខ្ពស់ផងដែរ។ ការកើនឡើងនៃការលក់រថយន្ត EV នៅក្នុងប្រទេសចិនត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរពីរថយន្តដែលប្រើប្រេងសាំងមកជារថយន្ត EVs ឬរថយន្តកូនកាត់។ ទិន្នន័យផ្លូវការបានបង្ហាញថា គិតត្រឹមចុងខែតុលា បេក្ខជនចំនួន ១,៥៧ លាននាក់បានចុះឈ្មោះដើម្បីទាញយកអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលដើម្បីដូររថយន្តថ្មី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្នុងតំបន់កំពុងផ្តល់ប្រាក់រហូតដល់ ២ ៨០០ ដុល្លារក្នុងមួយគ្រឿងដល់អ្នកទិញរថយន្ត EV ហើយគម្រោងនេះនឹងផុតកំណត់នៅចុងឆ្នាំ។

តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋាភិបាល BYD ទទួលបានការកើនឡើងនៃការលក់ជាមួយនឹងការបញ្ចុះតម្លៃលើម៉ូដែលដែលលក់ដាច់បំផុត។ កំណើនដ៏រឹងមាំនៃការលក់រថយន្តប្រភេទ plug-in hybrid បានកើនឡើង ៦៨៥ ៨៣០ គ្រឿងក្នុងត្រីមាសទីបី ដោយសារបច្ចេកវិទ្យា plug-in hybrid ជំនាន់ចុងក្រោយរបស់ខ្លួនជួយសន្សំសំចៃថ្លៃប្រេងឥន្ធនៈកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ BYD កំពុងជំរុញការលក់នៅទីផ្សារអឺរ៉ុប ទោះបីជាប្រឈមនឹងពន្ធបន្ថែមក៏ដោយ។

ទោះបីជាយ៉ាងណាក្តី​ លោកខាងលិចមាន​ប្រតិកម្ម​​ប្រឆាំង​កាន់តែ​ខ្លាំងទៅនឹងការគាំទ្ររបស់រដ្ឋាភិបាល​ចិន​ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​របស់ខ្លួនដូចជា BYD។ កាលពីដើមសប្តាហ៍នេះ សហភាពអឺរ៉ុបបានសម្រេចដំឡើងពន្ធគយរហូតដល់ ៤៥,៣ ភាគរយលើការនាំចូលរថយន្ត EV ពីប្រទេសចិន។ លើសពីនេះ ក្រុមហ៊ុនផលិត EV របស់ចិនបានប្រឈមមុខនឹងការយកពន្ធ ១០០ ភាគរយពីសហរដ្ឋអាមេរិក និងកាណាដារួចទៅហើយ។ គោលបំណងនៃការដំឡើងពន្ធ​នេះ​ ដោយសារលោកខាងលិចមើលឃើញថា ការ​ឧបត្ថម្ភធនរបស់​​ចិនមានភាព​អយុត្តិធម៌។ ជាការឆ្លើយតប ចិនបានប្រឆាំងនឹងការសម្រេចចិត្តនេះ និងមិនយល់ព្រមលើការដំឡើងពន្ធគយរបស់សហភាពអឺរ៉ុបនោះទេ ព្រមទាំងបានដាក់ពាក្យបណ្ដឹងក្រោមយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថែមទៀតផង។ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងម៉ឺងម៉ាត់។ មិនត្រឹមតែប៉ុណ្ណោះ សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបានជំរុញឱ្យទីក្រុងប្រ៊ូសែល និងទីក្រុងប៉េកាំងពន្លឿនកិច្ចពិភាក្សាស្តីពីការបង្កើតតម្លៃអប្បបរមា ដើម្បីលុបបំបាត់ពន្ធគយទាំងនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង