ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ កើនដល់​១​០​ពាន់​លាន​ដុល្លារ ​ក្នុងរយៈពេល​១​០​ខែ​ ​ខណៈ​តម្រូវ​ការ​សកល​ធ្លាក់ចុះ​

ភ្នំពេញ ៖ មន្ត្រី​ជាន់ខ្ពស់​ ​និង​អ្នកជំនាញសេដ្ឋកិច្ច​បាន​លើកឡើងថា​ ​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា​-​ចិន​នៅតែ​រឹង​មាំ​ ​និងកើន​ឡើង​ដល់​១​០​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​១​០​ខែ ដោយសារ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ (CC​F​T​A​) ​ខណៈពេល​ដែល​តម្រូវ​ការ​សកល​ធ្លាក់ចុះ​ ​ ។​

យោង​តាម​តួលេខ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា GDCE ​ ​បាន​ឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា​ ​និង​ចិន​បាន​កើន​ឡើង​ដល់​១​០​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​១​០​ខែ​​នៃ​ឆ្នាំ​២​០​២​៣ កើនឡើងជិត ៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះទឹកប្រាក់ដែលប្រទេសចិននាំទំនិញមកកម្ពុជាមានចំណែកជិត ៩០ ភាគរយនៃចំនួនទឹកប្រាក់សរុប។ ​

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ១០ ពាន់លានដុល្លារ កើនឡើង ៤,៦ ភាគរយពីចំនួន ៩,៦២ ពាន់លានដុល្លារ។ ក្នុងចំនួនទឹកប្រាក់ខាងលើ គឺទំនិញកម្ពុជានាំទៅប្រទេសចិន ១,១៨ ពាន់លានដុល្លារ កើនឡើង ១៩,៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមាន ៩៨៧,៨៧ លានដុល្លារ និងទំនិញដែលភាគីចិននាំមកកម្ពុជា ៨,៨៩ ពាន់លានដុល្លារ កើនឡើង ២,៩ ភាគរយពីចំនួន ៨,៦៤ ពាន់លានដុល្លារ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ​ ​មានប្រសាសន៍ថា​ RC​E​P​ ​និង​ CC​F​T​A​ ​ដែល​កិច្ចព្រមព្រៀង​ទាំងពីរ​បាន​ចូលជាធរមាន​កាលពីឆ្នាំមុន​បាន​ផ្តល់​ការ​ជំរុញ​ដល់​កំណើន​នេះ​។ ជាមួយនឹង​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​ទាំងពីរ​ ​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជាមួយនឹង​ការ​អនុគ្រោះ​ពន្ធ​​។

ឯកឧត្តម​ ប៉ែន​ សុ​វិជាតិ​ ​បាន​មានប្រសាសន៍ថា ​៖​ ​

​​«​ដោយសារ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាងប្រទេស​យើង​ទាំងពីរ​ ​ខ្ញុំ​ជឿជាក់​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់យើង​នឹង​បន្ត​កើន​ឡើង​ពេញ​មួយ​ឆ្នាំនេះ​ ​និង​ឆ្នាំ​បន្ទាប់។ ​ប្រទេស​ចិន​គឺជា​ទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ជាពិសេស​សម្រាប់​ផលិតផល​កសិកម្ម ​ដ៏​មាន​សក្តានុពល​ ​ដូចជា​ ​អង្ករ​ ​ចេក​លឿង​ ​ស្វាយ​ ​មៀន ​និង​ម្រេច​ ​ជាដើម​​»​។​

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ AMS ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ជា​ចំណែក​ដ៏​សំខាន់​ដែល​ជួយជំ​រុញឱ្យមាន​សកម្មភាព​នាំចេញ​-​នាំចូល​ទំនិញ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំង​២។ ភាពល្អប្រសើរនៃទំហំពាណិជ្ជកម្មទាំងនេះ ក៏ដោយ​សារមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី CC​F​T​A​ ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​​តំបន់ ​(RCEP) ផងដែរ​។

លោកបណ្ឌិតបានបន្តថា ៖

«យោងតាមកិច្ចសហប្រតិបត្តិការដ៏ល្អ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែរក្សាបានលំនឹងកំណើន (ក្នុងរង្វង់ជាង១០ពាន់លាន) ដោយសារប្រទេសចិនជាទីផ្សារដ៏ធំរបស់ប្រទេសកម្ពុជា និងភាគីចិនបានសន្យាបង្កើនរំហូរវិស័យវិនិយោគ ជាពិសេសការជំរុញឱ្យមានសកម្មភាពឡើងវិញនូវគម្រោងអចលនទ្រព្យដែលជាប់គាំង។ ជាមួយគ្នានេះ យើងក៏មើលឃើញដែរថា កម្ពុជានឹងបន្តកំណើននៅក្នុងត្រីមាសទី៤ខាងមុខ ព្រោះបច្ចុប្បន្ន​ប្រទេស​ចិន ក្រៅពី​ទទួល​ទិញ​ទំនិញ ផលិតផល​កសិកម្ម​យ៉ាង​ច្រើន​ពី​កម្ពុជា ប្រទេស​ចិន ​ក៏​ជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​ដ៏​សំខាន់​សម្រាប់​រោងចក្រ​ និងសហគ្រាស​នៅ​កម្ពុជា​ផងដែរ​»។

លោកបណ្ឌិតបានលើកឡើងឱ្យដឹងទៀតថា ជាការកត់សម្គាល់ កម្ពុជានៅមានការនាំចូលពីប្រទេសចិនច្រើននៅឡើយ ពោលគឺប្រមាណ ៦០ ទៅ ៧០ ភាគរយ ដោយសារកម្ពុជាមានតម្រូវការច្រើន ជាពិសេសវត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្ម និងសម្រាប់ប្រើប្រាស់​ក្នុង​ចង្វាក់​ផលិតកម្ម​ផលិត ឬ​កែច្នៃ ទៅជា​ផលិតផល​សម្រេច​ដើម្បី​នាំ​​ចេញទៅ​លក់​បន្ត​នៅ​ទីផ្សារ​អន្តរជាតិ​។ អ្វីដែលសំខាន់ គឺតម្លៃនៃនាំចូលពីបស្ចឹមប្រទេសមានតម្លៃថ្លៃ តែតម្លៃនៃផលិតផលប្រទេសចិនទាបដែលមានភាពសមស្រប និងអាចទទួលបានផលចំណេញ។

គួរឱ្យដឹងដែរថា យោងតាម​តួលេខ​របស់​​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​កម្ពុជា​មាន​តម្លៃ​ ​៣​៨​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​​១​០​ខែ​​នៃ​ឆ្នាំ២០២៣​ ​ធ្លាក់ចុះ​ ៣​,​១​ ​ភាគរយ​ពី​ ​៣​៩​,​៩​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​​​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស