ភ្នំពេញ ៖ ការនាំចេញអង្ករនៅឆមាសទី១ ឆ្នាំ២០២២ មានកំណើនជាង ១៦% ក្នុងបរិមាណសរុបចំនួន ៣២៧ ២០០ តោន គិតជាទឹកប្រាក់ជាង ១៩៨ លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលការនាំចេញស្រូវសរុបបានចំនួន ១ ៧៣៣ ១៥៧ តោន គិតជាទឹកប្រាក់មានចំនួន ៤០១.៩៦ លានដុល្លារសហរដ្ឋអាមេរិក ។

តាមរបាយការណ៍បានឱ្យដឹងថា សម្រាប់ឆមាសទី១ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ ក្រុមហ៊ុនបានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ស្មើនឹង ៥១.៤៣% មានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០% ។ ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស បានចំនួន ២៤ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។
សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់ប្រភេទអង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦២.៤៤% អង្ករ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយបានចំនួន ១.៩៣% និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើបបាន ០.០១% ឬស្មើនឹង ២៣ តោន។
ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៧៣៣ ១៥៧តោន ដែលគិតជាទឹកប្រាក់មានចំនួន៤០១.៩៦លានដុល្លារសហរដ្ឋអាមេរិក ដែលទីផ្សារនាំចេញស្រូវស្ទើរ ១០០% គឺនាំចេញទៅប្រទេសវៀតណាម។ ចំពោះការកតសម្គាល់ ចំពោះការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិនបានកើនឡើងជាង ១៧ ភាគរយក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយយោងរបាយការណ៍ផ្លូវការ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១៦៨,២៨០ តោនទៅកាន់ប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ១៧.៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ប្រទេសចិននៅតែជាអ្នកទិញអង្ករកម្ពុជាច្រើនជាងគេ ដោយការនាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួន ៥១.៤ភាគរយនៃការនាំចេញទំនិញសរុបរបស់ប្រទេស បើគិតក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំនេះ ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ Xinhua ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជា ហើយកម្ពុជាត្រូវបានគេរំពឹងថានឹងនាំចេញអង្ករកាន់តែច្រើនទៅកាន់ប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយ RCEP នឹងសម្រួលដល់ពាណិជ្ជកម្មទំនិញរវាងកម្ពុជា និងចិន ក៏ដូចជាប្រទេសដែលចូលរួមផ្សេងទៀត ។ សូមបញ្ជាក់ថា កតិកាសញ្ញាពាណិជ្ជកម្មខ្នាតធំនេះផ្តល់នូវទីផ្សារធំជាងមុនសម្រាប់ផលិតផលរបស់កម្ពុជា កិច្ចព្រមព្រៀងនេះនឹងទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនមកបណ្តាក់ទុនក្នុងវិស័យផ្សេងៗរួមទាំងក្នុងឧស្សាហកម្មអង្ករ ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសដែលមានកតិកាសញ្ញា RCEP ទាំងនោះដោយមិនយកពន្ធ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content