កម្ពុជា ​រំពឹង​រកចំណូល​ពី​វិ​ស័យ​ទេសចរណ៍បាន ​​​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​

ភ្នំពេញ ៖ កម្ពុជាបាន​រំពឹង​ទុក​ថា​នឹង​អាច​​​រក​ចំណូល​ពី​វិ​ស័យទេសចរណ៍​ក្នុងចំនួនទឹកប្រាក់​ប្រមាណ៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៣ ដែលក្នុងនោះអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិប្រមាណ​ ​៤​លាន​នាក់​ ​និង​​ភ្ញៀវ​ទេសចរ​ក្នុងស្រុកប្រមាណ​ ​១៥​ ​លាន​នាក់​ក្នុងឆ្នាំនេះ។​ ​​

ក្រសួង​ទេសចរណ៍​បាន​ចាត់​ទុកឆ្នាំ​២​០​២​៣​ ​ជា​ឆ្នាំ​ទស្សនា​កម្ពុជា​ (Visit​ ​Cam​bo​d​i​a​ ​Year​ 2023) ​ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ​និង​លើក​កម្ពស់​មុខមាត់​កម្ពុជា​នៅ​តាម​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នានា​​ ​ជាពិសេស​ក្នុង​ឱកាស​ដែល​កម្ពុជា​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២​០​២​៣​(​SEA​ ​Game​s ​និង​ ​A​SEAN ​Par​a​ ​Game​s 2023)​។​

​កាលពីពេលថ្មីៗនេះ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា២០២៣-Visit Cambodia Year 2023» ក្រោមទិសស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព Every day is a Wonder»។

​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ លោក​ ណេ​ប​ ​សា​មុត​ មាន​ប្រសាសន៍កាល​ពី​ពេលថ្មីៗ​នេះ​ក្នុង​កិច្ចប្រជុំ​រវាង​ក្រុម​ការងារ​​រដ្ឋាភិបាល​-​ឯកជន​ ​ដើម្បី​ស្តារ​និង​លើក​ស្ទួយ​វិ​ស័យ ទេសចរណ៍​កម្ពុជា​​កន្លង​មក​ថា​ ​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា​២​០​២​៣​នេះ​ ​បង្កើត​ឡើង​ក្នុង​គោលដៅ ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ឱ្យ​បាន​ប្រមាណ​១​៩​លាន​នាក់​។​

​លោកបាន​មាន​ប្រសាសន៍​ថា ៖​

“​ឆ្នាំ​២០២៣​នេះ​ ​យើង​អាច​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ត្រឡប់​មក​វិញ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​៤​លាន​នាក់​ ​និង​ទេសចរ​ផ្ទៃក្នុង​១​៥​លាន​នាក់​ ​ដោយ​អាច​ទាញ​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​បាន​ក្នុង​រង្វង់​ ​៤​ ​០​០​០​លាន​​ដុល្លារ​អាមេរិក ​ពី​វិ​ស័​យ​ទេសចរណ៍​។ នៅ​ក្នុង​​គោលដៅ​ចម្បង​នៃ​ការ​រៀបចំ​យុទ្ធនាការ​ ​(​ឆ្នាំ​ទស្សនា​កម្ពុជា​២​០​២​៣​)​ ​គឺ​ដើម្បី​លើក​ក​ម្ពស់​កិត្តិនាម​ទេស​ចរណ៍​កម្ពុជា​ ​ ​ព្រះរាជា​ណា​ចក្រ​អ​ច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ​ នៅ​លើ​ទី​ផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​សំដៅ​ក្នុង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​ច្រើន​ជា​អតិ​បរិ​មា​ ​និង​ជា​ការ​ផ្សារភ្ជាប់ ​រវាង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣​២​ ​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើ​ទី​១​២​”

​ឆ្នាំ​២​០​២​២​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុងរង្វង់​២​,​២​លាន​នាក់​ ​បើ​ធៀប​ឆ្នាំ​២​០​២​១​ ​គឺ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ត្រឹម​២​០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ ​ចំណែក​ឯ​ ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ដែល​ធ្វើដំណើរ​ក្នុង​ប្រទេស​មាន​ក្នុង​រង្វង់​ពី​១​៤​លាន​នាក់​។​ ​នេះ​ជា​កំណើន​ខ្លាំង​ដែល​លើស​ពី​ចំនួន​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទៅ​ទៀត​។​

វិ​ស័យ​ទេសចរណ៍ ​ត្រូវបានចាត់ទុកជា​សសរស្តម្ភ​ទី​បួន ​ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា​ ដោយមុន​ពេល​កម្ពុជា​ទទួលរង​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ-​១​៩​ ​កម្ពុជា​បាន​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ ​៦​,​៦​ ​លាន​នាក់​ក្នុង​ឆ្នាំ​ ​២​០​២​៩​ ​ដែល​រកចំណូល​បាន​ ​៤​,​៩​២​ ​លាន​ដុល្លារ​ផង​ដែរ​។​

គេ​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​កាន់​កម្ពុជា​​​​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ​ ​ដោយសារ​មានការ​បន្ថូ​របន្ថយ​ភាព​តឹងរ៉ឹង​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ​។​ ​​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជា​ ​២​,​៣​ ​លាន​នាក់​មក​ទស្សនា​កម្ពុជា​ ​គិតជា​ ​៣​៥​,​៧​ ​ភាគរយ​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មកដល់​ប្រទេស​កម្ពុជា​។​ ​ភ្ញៀវ​ចិន​ចូល​រួមចំណែក​ក្នុង​ការ​រក​ប្រាក់ចំណូល​ប្រមាណ​ជា​ ​១,៨​ ​ពាន់​លាន​ដុល្លារ​ ​ក្នុងចំណោម​ចំណូល​សរុប​ ​៥​ពាន់​លាន​ដុល្លារ​។

តាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២.២៨ លាននាក់ កើនឡើងចំនួន ១០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងរួមមាន៖  ទេសចរជាតិប្រមាណ ១៣.៩៣ លាននាក់ កើនឡើង ១៩៩% ទេសចរបរទេស​ប្រមាណ ១.៨៨ លាននាក់ កើនឡើង ៥៧២%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​