កម្ពុជានាំចេញផ្លែទុរេនស្រស់ចំនួន១៧តោនទៅកាន់ទីផ្សារចិនជាលើកដំបូង

ភ្នំពេញ ៖ ក្រោយពីបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលគយចិន ចាប់ផ្តើមបើកភ្លើងខៀវឱ្យពាណិជ្ជករកម្ពុជានាំផ្លែធុរេនស្រស់ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងហើយ ដោយផ្តើមពីក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) ដែលមានទីតាំងនៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សហការជាមួយក្រុមហ៊ុនចិន ធ្វើការវេចខ្ចប់ស្របតាមភូតនាមអនាម័យរបស់ក្រសួងក្នុងការនាំចេញចំនួន១៧តោន។

លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានថ្លែងអបអរសាទចំពោះកសិករខ្មែរ ជាពិសេសកសិករដាំដុះដើមទុរេននៅក្នុងប្រទេសកម្ពុជា ដែលអាចផលិតផ្លែទុរេន មានស្តងដារអនាម័យខ្ពស់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោកបញ្ជាក់ថា ៖

«កន្លងមក ទុរេនខ្មែរមិនមានទីផ្សារទូលំទូលាយនោះទេ ពោលមានត្រឹមទីផ្សារក្នុងស្រុកប៉ុណ្ណោះ ហើយថានៅពេលដែលទុរេនខ្មែរមានទីផ្សារនៅក្រៅប្ររទេសដូច្នេះ មានន័យថា ទុរេននៅប្រទេសកម្ពុជានឹងមានទីផ្សារល្អ និងមានតម្លៃខ្ពស់ទៀតផង។ នេះគឺជាលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក៏ដូចជារដ្ឋាភិបាល… ចឹង…ខ្ញុំចង់ឱ្យក្រុមហ៊ុនទំនាក់ទំនងជាមួយម្ចាស់ចំការឱ្យបានជាមុន ដើម្បីឱ្យគាត់ដឹងថា ទុរេននោះគ្មានសារធាតុគីមី និងគ្មានសត្វល្អិតជាប់នៅលើផ្លែមុននឹងនាំចេញ»។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងនៅលើគណនីហ្វេសបុកថា ទុរេន គឺជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៥ ដែលរដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន

លោកបានបញ្ជាក់ថា ៖

«បញ្ជីរាយនាមត្រូវបានបន្ថែមជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលនេះមានន័យថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន»។

លោកអះអាងថា នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាត​នាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន រួមមានដូចជា ចេក ស្វាយ មៀន ដូង និងទុរេន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *