ភ្នំពេញ ៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំជាទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ (AREO) ដោយ AMRO បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាស៊ាន +៣ នៅកម្រិត ៤.៧ ភាគរយនៅឆ្នាំ ២០២២ និង ៤.៦ ភាគរយនៅឆ្នាំ២០២៣ ជាមួយនឹងកំណើនសម្រាប់អាស៊ាននៅ ៥.១និង ៥.២ ភាគរយរៀងគ្នា។

របាយការណ៍ក៏បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺមានសញ្ញាល្អ ដោយផលទុនជាតិសរុបរបស់ប្រទេសនេះរំពឹងថា នឹងកើនឡើង៦,១ភាគរយនៅឆ្នាំ២០២៣ ដោយនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់គឺហ្វីលីពីន ដែលមានកំណើន ៦,៥ភាគរយ និងប្រទេសវៀតណាម ដែលមានកំណើន៧ភាគរយ។

ប្រធាន AMRO សេដ្ឋវិទូ Dr. Hoe Ee Khor បានថ្លែងថា ៖
“ឥឡូវនេះ នៅពេលដែលយើងឈានដល់ឆ្នាំ ២០២២ ទស្សនវិស័យកំណើនត្រូវបានគាំទ្រដោយអត្រាការចាក់វ៉ាក់សាំងខ្ពស់ក្នុងតំបន់ ដែលគួរតែជួយកាត់បន្ថយហានិភ័យសុខភាពនៃកូវីដ-១៩”
វេទិកាសេដ្ឋកិច្ចពិភពលោកចាត់ចំណាត់ថ្នាក់ ប្រទេសកម្ពុជាមានគម្លាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធធំជាងគេទីបីនៅក្នុងតំបន់ ដោយតាមពីក្រោយប្រទេសមីយ៉ាន់ម៉ា និងឡាវ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនចោទជាបញ្ហា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជានោះទេ ដោយសារគម្រោងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន អាកាសយានដ្ឋាននានា ព្រមទាំងគម្រោងនានា បន្តដំណើរការទៅតាមការគ្រោងទុកជាធម្មតា។
របាយការណ៍ឱ្យដឹងទៀតថា ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ ពីកំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល ក៏ដូចជានិន្នាការកាន់តែខិតជិត ដែលនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់អាស៊ាន ជាពិសេសតាមរយៈកិច្ចព្រមព្រៀង RCEP តាមរយៈការកាត់បន្ថយពន្ធគយ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម ការចល័តកម្លាំងពលកម្ម និងការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល។
សង្គ្រាមនៅអ៊ុយក្រែន ក៏ជាហានិភ័យកើតឡើងចំពោះទស្សនវិស័យរបស់ AMRO ដែរ ដោយសារឥទ្ធិពលរបស់វាត្រូវបានទទួលរួចហើយនៅក្នុងតំបន់។ ខណៈពេលដែលសេដ្ឋកិច្ចអាស៊ាន+3 មានកម្រិតការប៉ះពាល់ផ្ទាល់ជាមួយរុស្ស៊ី និងអ៊ុយក្រែន ពួកគេនឹងមិននៅស្ងៀមទេ ប្រសិនបើសង្រ្គាមនៅតែបន្ត។ ការធ្លាក់ចុះសេដ្ឋកិច្ច-បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល អតិផរណាសកលខ្ពស់ និងកំណើនពិភពលោកទាប-នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងកំណើនរបស់អាស៊ាន+3។
ក្នុងអាស៊ាន+៣ ហានិភ័យហិរញ្ញវត្ថុនៅតែកើនឡើងនៅក្នុងសេដ្ឋកិច្ចជាច្រើន ដោយសារជំងឺរាតត្បាត។ គោលនយោបាយម៉ាក្រូហិរញ្ញវត្ថុបន្តផ្តោតលើការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើគ្រួសារ និងក្រុមហ៊ុន និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ប្រសិនបើការងើបឡើងវិញត្រូវបានពន្យារពេល អាជីវកម្ម និងបុគ្គលកាន់តែច្រើនអាចស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុ។
លោក Khor បានលើកឡើងដែរថា ខណៈពេលការរាតត្បាតខ្លាំង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ បាន និងកំពុងរឹតបន្តឹងការគ្រប់គ្រងព្រំដែន ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ នឹងជួយដល់ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន ដោយពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរកំសាន្តឡើងវិញនៅពេលដែលប្រទេសចិនបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content