កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាតំបន់ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ប្ដេជ្ញាចូលរួមធ្វើឱ្យតំបន់អាស៊ី និងប៉ាស៊ីហ្វិកគ្មានសំណល់

សៀមរាប ៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជាថ្ងៃដែលក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សហកា​ជាមួយនឹងក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនធ្វើឡើងនូវវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្ដីពី 3R និងសេដ្ឋកិច្ចចក្រាលើកទី១១។ វេទិកានេះជាការរួមគ្នាកម្ចាត់សំរាមចេញពីក្នុង​តំបន់ ដោយផ្អែក​លើគោលការណ៍កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃឡើងវិញ (Recycle)។

មិនខុសគ្នាពីប្រទេសជាសមាជិកផ្សេង កម្ពុជាក៏មានការប្ដេជ្ញាចិត្តប្រឹងប្រែងអនុវត្តគោលនយោបាយ ដែលបានដាក់ចេញ ដើម្បីធ្វើយ៉ាងណាអាចកែប្រែសង្គមមួយឱ្យគ្មានសំណល់រឹង ជាពិសេសគឺប្លាស្ទិក។ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ឬហៅថា 3R គឺជាគោលការណ៍ក្នុងការប្រមូលសំណល់រឹងនៅលើផែនដី រីឯសេដ្ឋកិច្ចចក្រាគឺជាការយកសំណល់ដែលប្រមូលបានទាំងនោះ ទៅផលិតចេញជាផលិតផលសម្រេចណាមួយដើម្បីបម្រើទៅឱ្យសេដ្ឋកិច្ចមូលដ្ឋាន ដែលមាន​លក្ខណៈវិលជុំ ពោលគឺព្យាយាមប្រើឱ្យសំណល់ទាំងនោះឱ្យអស់ពីលទ្ធភាព។

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថានបានឱ្យដឹងថា ការអនុវត្តនូវគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រាដោយកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ វាគឺជាផ្នែកមួយដើម្បីធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានបន្តមានប្រសាសន៍ថា ​៖

“កិច្ចការងារនេះ ជាផ្នែកមួយដែលមានសារៈសំខាន់បំផុត ដែលបណ្ដាប្រទេសផ្សេងៗមកជួបប្រជុំគ្នាក្នុងរយៈពេល៣ថ្ងៃ ហើយយើងក៏រំពឹងថាវេទិកានេះក្លាយជា មូលដ្ឋាននៃការពិភាក្សា ដើម្បីឈានទៅរៀបចំលើសេចក្ដីថ្លែងការទីក្រុងហាណូយ ស្ដីពី 3R និង សេដ្ឋកិច្ចចក្រា ដែលជាផែនការរយៈពេល១០ឆ្នាំផងដែរ”

ឯកឧត្តមបន្តថា ៖ «ក្នុងរយៈពេល១០ឆ្នាំនេះ គេនឹងរៀបចំនូវផែនការថាតើត្រូវមានផែនការដូចម្ដេច ដើម្បីកាត់បន្ថយសម្ពាធទៅលើផែនដី អាចគ្រប់គ្រងសំណល់ និងការបំពុងផ្សេងៗ។ ទន្ទឹមគ្នានេះ កម្ពុជាក៏បានចូលរួមក្នុងការអនុវត្តគោលការណ៍នានាដែលអាចឈានទៅសម្រេចបាននូវ​គម្រោង 3R នៅក្នុងតំបន់ផងដែរ ដោយគោលការណ៍ទាំងនោះរួមមាន៖

១. វិស័យថាមពលៈ ជំរុញទៅលើការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ សូឡាដែលជាថាមពល​កកើត​ឡើងវិញ គឺមានន័យថាកាត់បន្ថយការប្រើប្រាស់នូវធ្យូងថ្ម កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីផលិតចរន្តអគ្គិសនី

២. ការគ្រប់គ្រងសំណល់ឱ្យបានល្អៈ មិនឲ្យមានការដុតសំណល់ពាសវាល ពាសកាល ព្រមទាំងបន្ថែមការគ្រប់គ្រងញែកសំរាមទៅតាមប្រភេទរបស់វាឱ្យបានល្អ

៣. ផ្នែកដឹកជញ្ចូនដែលមានមេត្រីបរិស្ថានៈ មានការជំរុញឱ្យទៅប្រើប្រាស់រថយន្ដរន្ដអគ្គីសនី ដើម្បីកាត់បន្ថយ នូវការបំពុលបរិស្ថាន

៤. ការគ្រប់គ្រងដីកសិកម្ម ដែលជាផ្នែកនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបាត់បង់ ជីវជាតិដី

៥. ការគ្រប់គ្រងព្រៃឈើតាមរយៈឥណទានកាបូន ដើម្បីកាត់បន្ថយការបំពុលខ្យល់

៦. ការដាំស្ដារឡើងវិញនូវព្រៃឈើឡើងវិញ។​​ ក្រៅពីនេះ កម្ពុជាក៏មានគោលការណ៍ផ្ទាល់ខ្លួន ដូចជាការជំរុញឱ្យប្រជាជនចូលរួមប្រើប្រាស់ថាមពល អគ្គីសនីដោយសន្សំសំចៃជាដើម។ ហើយវាគឺជារឿងចាំបាច់ដែលប្រទេសជាសមាជិកគួរសាមគ្គីគ្នា ធ្វើការងារនេះប្រកបដោយទំនួលខុសត្រូវ ដោយធ្វើយ៉ាងណាឱ្យប្រទេសដែលមានការអភិវឌ្ឍតិច តួចទទួលបានការគិតគូ ធ្វើឱ្យមានការការពារបរិស្ថានដូចគ្នាដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ