កម្ពុជាថយចំណូលពន្ធគយជិត៤០០លានដុល្លារដោយសារការអនុគ្រោះពន្ធគយ

ភ្នំពេញ ៖ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ ដោយសារតែកត្ដាមួយចំនួន ដោយក្នុងនោះចំណូលពន្ធគយ ដែលកម្ពុជាបាត់បង់ក្រោមការ​អនុវត្ដកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ”នៅសាលាជាតិគយ រាជធានីភ្នំពេញនាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើង​ថា មានកត្ដាគន្លឹះមួយចំនួនដែលបានធ្វើឱ្យផ្លាស់ប្ដូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ ទាក់ទងនឹងការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(RCEP) ដែលកម្ពុជាជាភាគីកាន់តែទូលាយ និងកាន់តែស៊ីជម្រៅ មានន័យថា អត្រាពន្ធគយអនុគ្រោះ ដែលត្រូវផ្ដល់ជូនដល់ភាគីប្រទេសដែល​ព្រមព្រៀងពាណិជ្ជកម្មសេរី​ដែលគេនាំទំនិញ​ចូលមកកម្ពុជាកាន់តែធ្លាក់ចុះ និងក្នុងអត្រាសូន្យ ពន្ធគយនាំចូលសូន្យ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ក្នុងស្ថានភាពឆ្នាំ២០២៣នេះ ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគឺសម្រេចមិនបានគ្រប់ផែនការនោះទេ តាមការប៉ាន់ស្មានជាបឋម និងការវាយតម្លៃ អាចបានក្នុងរង្វង់៨៣% នៃផែនការដែលបានកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តមបានបន្តថា កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានច្រើន អាចចាត់ទុកថា ជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ ក្នុងចំណោមអង្គភាពដែលមានភារកិច្ចក្នុងការប្រមូលចំណូលពន្ធនេះ។ ប៉ុន្ដែចាប់ពីឆ្នាំ២០២០មក ការប្រមូលពន្ធបានធ្លាក់ចុះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ឆ្នាំ២០២១ ក៏នៅបន្ដជំងឺកូវីដ១៩ ខណៈឆ្នាំ២០២២ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានលើសផែនការបន្ដិច ហើយក្នុងឆ្នាំ២០២៣នេះ ការប្រមូលពន្ធបានប្រមាណរង្វង់ ៨៣%។

គួរឱ្យដឹងថា ការធ្វើពាណិជ្ជកម្មសេរី ឬការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលទ្ធផលនៃកិច្ចចរចា និងការផ្ដល់សម្បទានពន្ធគយទៅវិញទៅមកជាលក្ខណៈបដិការ ដោយនៅ​ក្នុងឆ្នាំ២០២៣នេះ ចំណូលពន្ធគយ ដែលបានផ្ដល់ជាការអនុគ្រោះដល់ទំនិញដែលមកពីភាគី ឬដៃគូពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​បាត់ប្រមាណជិត​៤០០​លានដុល្លារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *