កម្ពុជាត្រៀមថវិកា ១០០លានដុល្លារសម្រាប់ប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេមឱ្យបានដិតដល់

ភ្នំពេញ ៖ ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (SEA Game) និងអាស៊ាន ប៉ារ៉ាហ្គេម នាពេលឆាប់ៗខាងមុខ បានត្រៀមថវិកា ១០០លានដុល្លារសម្រាប់ដំណើរការប្រារព្ធ​ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ខណៈដែលការចំណាយប្រាក់ដ៏ច្រើនលើសលប់នេះ ក៏ដោយសារតែកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍កីឡានេះឱ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយ។

នាពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖

“ពីមុនខ្ញុំនិយាយ តែ៤០លានទេ ៤០លានក្នុងមួយឆ្នាំ យើងបង្កក៣ឆ្នាំ ឥឡូវថវិកាដែលសម្រាប់ការប្រកួតនេះ នឹងបម្រើការប្រកួត និងការកសាងនានានេះ ឡើងជាង១០០លាន សម្រាប់ការប្រកួតមួយនេះ”

សម្ដេចតេជោ បានបន្តថាទៀតថា ៖

“យើងនឹងធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពទទួលខុសត្រូវ ផ្ដល់នូវសុវត្ថិភាពដល់កីឡាករ កីឡាការិនី និងអ្នកដឹកនាំមកពីបណ្ដាប្រទេសនានា ផ្ដល់នូវការ​សប្បាយរីករាយដល់ពួកគេទាំងអស់គ្នា នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។”

ទាក់ទិននឹងការពន្យារពេលធ្វើជាម្ចាស់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រហូតមកទល់ពេលនេះ គឺដោយសារតែកម្ពុជាត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធខាងក្នុងជាមុនសិន ដើម្បីឱ្យខ្លួនអាចមានលទ្ធភាពទទួលភ្ញៀវបានដិតដល់។ ម្យ៉ាងទៀត សម្ដេចបានបញ្ជាក់ថា កន្លងមកកម្ពុជាត្រូវការផ្ដល់អាទិភាពលើតម្រូវការប្រជាជនសិន ទើបគិតគូរពីកីឡាតាមក្រោយ ហើយដែលពេលនេះគឺស័ក្ដិសមហើយសម្រាប់កម្ពុជាក្នុងការក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម លើកទី១។

ជាមួយគ្នានេះ ដើម្បីញុំាងឱ្យព្រឹត្តិការណ៍កាន់តែមានការចូលរួមច្រើនពីសំណាក់ប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែមករា ខាងមុខនេះ កម្ពុជានឹងចាប់ផ្ដើមធ្វើឱ្យមានចលនាជាតិមួយ តាមរយៈការរាប់ថយក្រោយ ១០០ថ្ងៃ ទៅដល់ការរៀបចំកីឡាស៊ីហ្គេមនៅដើមខែឧសភាខាងមុខ។

គួររំលឹកថា កម្ពុជានឹងក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ា រ៉ាហ្គេមលើកទី១២ នៅថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ ២០២៣ខាងមុខ ដែលរាប់ត្រឹម​ថ្ងៃទី​ ២៥​មករា កម្ពុជានឹងសល់ពេលចំនួន ១០០ថ្ងៃទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ