កម្ពុជា​ជំរុញ​ឱ្យ​សមាគម​សំបុក​ត្រចៀកកាំកម្ពុជាពង្រឹងគុណភាព ​បង្កើន​ផលិតកម្ម​ ធានាស្ថិរភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តសមាគមអាជីវកម្មសំបុក​ត្រចៀកកាំកម្ពុជា រួមទាំងអ្នកផលិត និងអ្នកនាំចេញ បន្តកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់សំបុកបក្សីធំៗអន្តរជាតិ ដើម្បីពង្រឹងគុណភាព និងបង្កើនផលិតកម្ម ធានាស្ថិរភាពនៃការផ្គត់ផ្គង់ ដែលជាតម្រូវការសម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ។

លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​លើក​ឡើងថា សមាគមអ្នកផលិត និងអ្នកនាំចេញសំបុកត្រចៀកកាំកម្ពុជា បានលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការរៀបចំវេទិកាខាងលើ ជាការផ្តល់ឱកាសដល់ពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកពាណិជ្ជកម្មលើវិស័យសំបុក​ត្រចៀកកាំប្រកបដោយទំនុកចិត្ត ក៏​ដូច​ជា​ផ្តល់​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត ​ដើម្បី​ជំរុញ​វិស័យ​អាជីវកម្ម​សំបុក​ត្រចៀកកាំ​ឱ្យ​កាន់តែប្រសើរបន្ថែម​ទៀត។

សូមបញ្ជាក់ថា វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសដល់ពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម និងបង្កើនការនាំចេញសំបុក​ត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំកម្ពុជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុង​គោល​បំណង​ជំរុញ​ការ​នាំ​ចេញ​សំបុកត្រចៀក​កាំ​កម្ពុជា ដោយ​ផ្តល់ឱកាសជូនអាជីវករ ពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹង និងពង្រីកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម បង្កើន​ការ​នាំ​ចេញ​សំបុក​ត្រចៀក​កាំ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​តាមរយៈវេទិកា​ធុរកិច្ចដ៏​សំខាន់​​នេះ​។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមអ្នកផលិត និងអ្នកនាំចេញសំបុកត្រចៀកកាំកម្ពុជា និងសមាគមសំបុកត្រចៀកកាំមកពីប្រទេសចិន ម៉ាឡេស៊ី ថៃ និងវៀតណាម ស្តីពីការជំរុញ ការនាំចេញសំបុកត្រចៀកកាំកម្ពុជា ទៅកាន់​ទីផ្សារប្រទេសចិន ម៉ាឡេស៊ី ថៃ និងវៀតណាម។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ក្រសួងកសិកម្ម បានរៀបចំក្រុមការងារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនក្រោយក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វត្រចៀកកាំកើនឡើង និងជាផលិតផលដែលមានតម្លៃល្អនៅលើទីផ្សារ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗ  ធ្លាប់បានសម្តែងការស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន ខណៈឯកឧត្តមបានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប ដោយឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឱ្យបានត្រឹមត្រូវ តាមយន្តការទីផ្សារ និងបានលើកឡើងអំពីការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ដោយផ្តល់តម្លៃអគ្គិសនីសម្រាប់វិស័យកសិកម្មទាប ដែលជាសញ្ញាល្អសម្រាប់ការវិនិយោគ។

សូមជម្រាបថា តម្លៃទីផ្សារសំបុកត្រចៀកកាំស្រស់មិនទាន់សម្អាតមានចាប់ពីតម្លៃ ៧០០ ដុល្លារដល់ ៩០០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ហើយតម្លៃនៃផលិតផលកែច្នៃមានចន្លោះពី ១ ៥០០ ទៅ ២ ០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ នេះបើយោងតាមសមាគមអ្នកផលិត និងនាំចេញសំបុកសត្វត្រចៀកកាំកម្ពុជា​។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម ក្នុងឆ្នាំ២០២០ កម្ពុជាមាន​ផ្ទះសត្វត្រចៀកកាំចំនួន ​៨៧២​ផ្ទះ ដែលអាចផ្តល់ផលចន្លោះពី១តោន ទៅ១តោនកន្លះក្នុងមួយខែ។ ដោយឡែក បច្ចុប្បន្ននេះ កម្ពុជាមានផ្ទះសត្វត្រចៀកកាំប្រមាណជាង ៥០០០ផ្ទះ ដោយមានកំណើនក្នុងរង្វង់១៥% ជារៀងរាល់ឆ្នាំ។ កំណើននៃសំណង់ផ្ទះសត្វត្រចៀកកាំនេះ បានធ្វើឱ្យមានកំណើនបរិមាណផលិតផលសំបុកត្រចៀកកាំជារៀងរាល់ឆ្នាំ ដោយជាមធ្យមមានប្រមាណ ១០០តោន ក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន