សមាគមស្វាយចន្ទីកម្ពុជា ចង់កាត់បន្ថយការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ ​​ហើយជំរុញការកែច្នៃក្នុងស្រុក

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា មានទិសដៅចង់កាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន៧0ភាគរយនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ និងងាកមកជំរុញការកែច្នៃក្នុងស្រុក និងពង្រីកការលក់ផលិតផលគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យបានទូលាយ។

យោងតាមសមាគម​ស្វាយចន្ទីកម្ពុជា (សសក) បានឱហតដឹងថា ដំណាំស្វាយចន្ទីបាន​ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ​ដែល​មាន​ប្រជាពលរដ្ឋ​​ចំនួន​ ២៥ ០០០គ្រួសារ​(កម្ពុជា​មាន​ពលរដ្ឋ​៦លានកន្លះគ្រួសារ​)ដែល​ប្រកបរបរ​ដាំដំណាំ​ស្វាយចន្ទី។ លើសពីនេះ​វិស័យ​ស្វាយចន្ទី​​អាច​បង្កើត​ការងារ​តាម​រដូវ​កាលសម្រាប់​ពល​រដ្ឋ​​ប្រហែល​១២ម៉ឺននាក់។ ​ប៉ុន្តែការអភិវឌ្ឍលើវិស័យនេះ​នៅ​មានកម្រិត ​ដោយកម្ពុជានៅខ្វះហេដ្ឋា​រចនាសម្ព័ន្ធ​ក្រោយ​ប្រមូល​ផល​ធ្វើ​ឱ្យ​រំហូរគ្រាប់​ស្វាយចន្ទីឆៅ​ភាគ​ច្រើន​លើសលប់ ត្រូវ​នាំចេញទៅក្រៅប្រទេស ដែលធ្វើឱ្យកសិករ​បាត់​បង់តម្លៃ​បន្ថែម​ និង​មិនអាច​បង្កើតការងារ​អចិន្ត្រៃយ៍​ដល់​ពលករក្នុង​សហគមន៍​បាន​។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ AMS ថា សមាគមមានទិសដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅឱ្យបាន ៧0% ដែលបច្ចុប្បន្ននេះការនាំចេញគ្រាប់សា្វយចន្ទីឆៅទៅប្រ​ទេសវៀតណាមក្នុងរយៈពេល៦ ខែនៅតែមានចំនួនច្រើនដដែល ពោលគឺប្រមាណជាង៩០ភាគរយនៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា ៖

«យើងនៅតែមានផែនការអនុវត្តដើម្បីកាត់បន្ថយការនាំចេញគ្រាប់ឆៅនេះ។ ប៉ុន្តែទាល់តែគ្រប់ភាគីពាក់ព័ន្ធចូលរួម ព្រោះបញ្ហានេះធំណាស់ ។ បើសិនយើងអាចធ្វើបាន គឺការទាក់ទាញវិនិយោគិន ឬក៏មានការកែឆ្នៃ ដែលមកទល់ពេលនេះយើងមាន៤៦ រោងចក្រ ដែលក្នុងនោះមាន៦រោងចក្រជាធុនមធ្យមដែលគាត់អាចផលិតបានចន្លោះពី ៧០០០តោន ទៅ ១៥ ០០០ តោននៃគ្រាប់ស្វាយចន្ទីឆៅ»។

លោកប្រធានសមាគមបានបន្ថែមថា ៖

«បើសិនយើងអាចទាក់ទាញសិប្បកម្មធុនមធ្យមនេះឱ្យបាន៣៥ រោងចក្រ យើងនឹងអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីរហូតដល់ទៅ ៧០% ក្នុងរយៈពេល៥ ឆ្នាំខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានជួយផងដែរ ដែលមកទល់នឹងពេលនេះរដ្ឋាភិបាលបានជួយកាត់បន្ថយពន្ធចាំបាច់មួយចំនួនធំដើម្បីលើកស្ទួយវិស័យកសិកម្ម ក្នុងនោះមានគ្រាប់ស្វាយចន្ទីផងដែរ»។

លោក អួន ស៊ីឡុត ​បានឱ្យដឹង​ថា នៅក្នុង​ឆ្នាំ២០២៤​នេះ​ ផ្ទៃ​ដីដាំដុះស្វាយចន្ទីមានសរុប​​៧០​ម៉ឺនហិកតា​ ក្នុង​នោះ​៥២ម៉ឺន​ហិកតាកំពុង​ប្រមូលផល ចំណែក១៨ម៉ឺនហិកតាទៀត​មិនទាន់​អាច​ប្រមូលផល​បាន​(នៅដើម​តូចៗ)​នៅ​ឡើយ។ ចំណែកសហគ្រាសកែច្នៃគ្រាប់ស្វាយ​ចន្ទីកាល​ពីឆ្នាំ២០២៣​មាន​ចំនួន៤១ ហើយ​នៅ​ក្នុង​ឆ្នាំ២០២៤នេះ​បានកើនដល់៤៦សហគ្រាស​ដោយ​ក្នុង​នោះ​៣៨​សហគ្រាស​​ជា​សមាជិកសមាគម​ស្វាយចន្ទីកម្ពុជា។

យោង​តាម​របាយការណ៍​របស់​សមាគម​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល​ ៦ ​ខែ​​ឆ្នាំនេះ​ ​កម្ពុជា​បាន​ផលិត​គ្រាប់ស្វាយ​ចន្ទី​ឆៅជាង៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោន​ ស្មើនឹង ​៩​១​,​៨​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​សរុប​ដែល​ត្រូវ​បាន​ប្រមូល​ផល​។

​​​​គួរឱ្យដឹងដែរថា ក្នុងគោលបំណង​ជំរុញការគាំទ្រ និង​ចែកចាយ​​ផលិត​ផល​​គ្រាប់ស្វាយ​​ចន្ទី​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ ក្រសួង​ពាណិជ្ជកម្ម​ ​បានប្រកាសព័ត៌មានស្តីពីការ​ដាក់​លក់​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​ដែល​កែច្នៃពី​សហគ្រាស​ ​និង​ក្រុមហ៊ុន​ចំនួន​១​៤​ ​និង​តំណាង​ផ្សារ​ទំនើប​ ​ម៉ា​ត​ចំនួន​១​០ រួមមាន ៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារប៊ីកស៊ី​ខេ​ម​បូ​ឌា តេលាម៉ាត 7-Eleven និង Cambodian Superstore។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង