រយៈពេល ៩ខែ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេស RCEP កើនឡើង ១១ ភាគរយ

ភ្នំពេញ ៖ ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញទិន្នន័យ ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ​ (Regional Comprehensive Economic Partnership) (RCEP) បានកើនឡើង ១១ ភាគរយដល់ ២៤,០៦៦ លានដុល្លារអាមេរិកនៅក្នុង៩ខែ នៃឆ្នាំនេះ។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលពីខែមករាដល់ខែកញ្ញា កម្ពុជាបាននាំចេញទំនិញសរុបចំនួន ៤,៧០៣ លានដុល្លារទៅកាន់ប្រទេសជាសមាជិក RCEP កើនឡើង ៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែក ការនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជាពីបណ្តាប្រទេស RCEP មានតម្លៃ ១៩,៣៦៣ លានដុល្លារអាមេរិក កើនឡើង ១២ ភាគរយ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានធ្វើការកត់សម្គាល់នូវកំណើននៃការនាំចេញរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ទៅកាន់ប្រទេស RCEP ក្រោយពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងបានក្លាយ​ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ឯកឧត្តម​បានបញ្ជាក់​ថា​៖

“ចាប់​តាំង​ពី​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជា​សមាជិក RCEP បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ មូលហេតុធំមួយ ដែលធ្វើឱ្យពាណិជ្ជកម្មទំនិញ មានការកើនឡើងនោះ ដោយសារប្រទេសកម្ពុជា ជាប្រភពនៃខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង គ្រឿងបន្លាស់ គ្រឿងបង្គុំ កាបូប ផលិតផលធ្វើដំណើរ និងផលិតផលកសិកម្មមួយចំនួន”

​ឯកឧត្តមបានបន្តឱ្យដឹងថា កម្ពុជាជាចំណែកមួយនៃប្រភពផ្គត់ផ្គង់ ហើយកម្ពុជាបានអនុវត្តខ្ជាប់ខ្ជួន ទៅលើវិធានប្រភពដើមទំនិញ ដែលអនុវត្តវិធានប្រភពដើមទំនិញ សម្រាប់ទីផ្សារអឺរ៉ុប អាមេរិក និងវិធានប្រភពដើមទំនិញរួម សម្រាប់ទីផ្សាររវាងអាស៊ាន និងអាស៊ាន។​ ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ទីផ្សារ RCEP មានទីផ្សារធំ៣ ដែលសំខាន់ ដែលគួរឱ្យកត់សម្គាល់ ទី1- ទីផ្សារចិន ទី២- ទីផ្សារជប៉ុន និងកូរ៉េ ទី៣- ទីផ្សារអូស្ត្រាលី និងញូវហ្សឺឡែន។

​សូមជម្រាបថាកតិកាសញ្ញាពាណិជ្ជកម្មក្នុងតំបន់មាន ១៥ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកចំនួន ១០ នៃសមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)មាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម រួមទាំងដៃគូពាណិជ្ជកម្មចំនួន ៥ របស់ពួកគេរួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្នុងនាមជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានផលិតផលក្នុងស្រុកសរុប (GDP) សរុបចំនួន ២៦.២ ទ្រីពាន់លានដុល្លារ ដែលតំណាងឱ្យ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៣២.៥ ភាគរយនៃការវិនិយោគពិភពលោក។ សូមបញ្ជាក់ដែរថា ពីដំបូងឡើយ RCEP ជាទម្រង់មួយនៃក្របខណ្ឌកិច្ចព្រមព្រៀង ដែលបង្ហាញនូវសមាហរណកម្មរវាងអាស៊ានខ្លួនឯង ដើម្បីគាំទ្រនូវគោលគំនិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានការអនុវត្ដសេដ្ឋកិច្ចរួមគ្នា ការធ្វើវិនិយោគ ការជួយគ្នាទៅវិញទៅមក ដើម្បីអនុវត្តបាននូវការរីកចម្រើនទាំងអស់គ្នា នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីទាំងមូល។ ប៉ុន្តែដំណើរវែងឆ្ងាយនេះ បានបន្ថែមនូវសមាជិកមួយចំនួនទៀត ដូចជាអាស៊ានបូក១ អាស៊ានបូក៣ រហូតដល់អាស៊ានបូក៥ ដែលជាដៃគូសេដ្ឋកិច្ច វាកាន់តែរីកចម្រើន រហូតដល់ពេលដែល RCEP បានចូលជាធរមាន ដែលមានប្រទេសអាស៊ាន១០ និងប្រទេសចំនួន៥ទៀត ធ្វើឱ្យទីផ្សារនេះកាន់តែរីកចម្រើន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍