ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម ស្ថាប័នបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍ មានគោលបំណងពិភាក្សាអំពីតម្រូវការកម្លាំងពលកម្មក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ក្នុងការកាត់បន្ថយគម្លាតជំនាញ ព្រមទាំងលើកកម្ពស់ការត្រៀមកម្លាំងពលកម្មស្របតាមតម្រូវការវិវត្តនៃវិស័យថាមពលស្អាត។

ថ្លែងទៅកាន់អង្គសន្និសីទដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលស្អាត (Clean Energy Week) និងរៀបចំដោយ EnergyLab Asia ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី និងទីភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជាកំពុងជំរុញការប្រែប្រួលយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យា ជំនាញ និងទីផ្សារការងារ ព្រមទាំងបង្កើតឱកាសដ៏ធំធេងសម្រាប់យុវជន ហើយវេទិកាដ៏សំខាន់នេះជាកម្លាំងជំរុញបន្ថែម ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលឱ្យកាន់តែបៃតង និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពេលនេះ ដើម្បីសម្រេចគោលដៅអនាគត។

ជាមួយគ្នានេះ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរនេះ កម្ពុជាកំពុងខិតខំអភិវឌ្ឍអ្នកបច្ចេកទេសស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងធានាឱ្យស្ថាប័នបណ្តុះបណ្តាលអាចវិវត្តទាន់នឹងនវានុវត្តន៍បច្ចេកវិទ្យា គុណវុឌ្ឍិឆ្លើយតបនឹងតម្រូវការនិយោជក និងអ្នកសិក្សាទទួលបានបទពិសោធអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ផលិតភាព សន្តិសុខថាមពល និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមគូសបញ្ជាក់ថា ការសម្រេចបាននូវការងារបៃតង ផលិតផលបៃតង និងសេវាកម្មបៃតង មិនមែនជាកិច្ចការដែលធ្វើឡើង ដោយស្ថាប័នតែមួយនោះទេ ប៉ុន្តែត្រូវការកិច្ចខិតខំរួម ជំរុញវិនិយោគលើមូលធនមនុស្ស។ ថ្មីៗនេះក្រសួងបានធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងវិស័យយានយន្ត តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយវិទ្យាស្ថាន BKI នៃប្រទេសអូស្ត្រាលី និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ ការប្រើប្រាស់ថាមពលបៃតង។

នាឱកាសនោះដែរ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងពីតួនាទីដ៏សំខាន់នៃ SDF ក្នុងការផ្សារភ្ជាប់តម្រូវការជំនាញនៃឧស្សាហកម្មជាមួយការផ្គត់ផ្គង់ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការ ការពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាល ការលើកកម្ពស់ភាពជាម្ចាស់នៃវិស័យឧស្សាហកម្ម និងការគាំទ្រការអនុវត្តការងារនៅកន្លែងធ្វើការ និងការបញ្ជាក់វិញ្ញាបនបត្រ។

ជាមួយគ្នានេះ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលើកឡើងថា ខណៈដែលមានមហិច្ឆតាផ្លាស់ប្តូរទៅរកថាមពលស្អាត កម្ពុជាកំពុងទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា ថាមពលព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី។ ទោះយ៉ាងណា ការផ្លាស់ប្តូរថាមពលស្អាតមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាបានទេ ប៉ុន្តែត្រូវការកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងចំណេះដឹងសមស្រប។ ក្នុងន័យនេះ អូស្ត្រាលីបន្តគាំទ្រកម្ពុជាតាមរយៈការអភិវឌ្ឍប្រព័ន្ធ TVET និងកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ។

លោកស្រី សារឿន លក្ខិណា នាយកប្រចាំប្រទេសនៃទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ បានលើកឡើងថា សន្និសីទនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហការប្រកបដោយនិរន្តរភាព ដែល LED នឹងបន្តសម្រាប់កិច្ចសន្ទនា ការសម្របសម្រួល និងការអនុវត្តជាក់ស្តែង ដើម្បីកំណត់គម្លាតជំនាញ និងពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម ការបណ្តុះបណ្តាល និងការទទួលបានឱកាសការងារថ្មីៗដែលកើតចេញពីវិស័យថាមពលស្អាត។ លោកស្រីបន្តថា ការវិនិយោគលើជំនាញពិតជាសំខាន់សម្រាប់ការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ៕
 




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/09/2026

បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *