សម្ដេចតេជោ ៖ កសិកម្មកម្ពុជា រួញតូចជាងមុន ប៉ុន្តែអាចរក្សាស្ថិរភាពស្បៀងរបស់ប្រជាជនបានច្រើនជាង​មុន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញផ្ដល់សញ្ញាបត្រជូននិស្សិតកសិកម្មនៅថ្ងៃដើមសប្ដាហ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងអំពីបច្ចុប្បន្នភាពរបស់វិស័យកសិកម្មកម្ពុជាដែលមានការរួមតូចជាងពេលកន្លង​ទៅ ប៉ុន្តែការរួមតូចនេះគឺជាចំណុចល្អទៅវិញទេសម្រាប់វិស័យកសិកម្មនៅក្នុងប្រទេសទាំងមូល។

បើគេមើលពីទិដ្ឋភាពទូទៅនៅលើពិភពលោក ប្រទេសដែលកាន់តែមានសេដ្ឋកិច្ចជឿនលឿន គឺកាន់តែមានចំណែកចូលរួមពីវិស័យកសិកម្មតូច។ ជាស្ដែង សហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសជប៉ុន អាត្រានៃការចូលរួមរបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិ គឺមានត្រឹមតែ១%ប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចតេជោបានបន្តមានប្រសាសន៍ថា ៖

“ត្បិតតែការចូលរបស់វិស័យកសិកម្មនៅក្នុងប្រទេសជឿន​លឿនមានទំហំតូច ក៏ប៉ុន្តែចំនួនដ៏តូចស្ដួចស្ដើងនោះអាចមានលទ្ធភាពចិញ្ចឹមប្រជាជនបានទូទាំងប្រទេស ហើយថែមទាំង​អាចនាំចេញថែមទៀតផង។ ពេលមុននេះ វិស័យកសិកម្មយើងគ្របដណ្ដប់មានរហូតទៅដល់ជាង ៨០% ក៏ប៉ុន្តែពេលនោះជាង ៨០%នៃចំណែកផលិតផលសរុបរបស់យើង ប្រជាពលរដ្ឋ​យើងនៅតែខ្វះ​ខាតស្បៀង។”

សម្ដេចបន្តថា ៖

“យ៉ាងណាមិញ បើគិតពីអាត្រានៃផលិតផលសរុបរបស់យើងគឺចំនួនកសិកម្មយើងថយចុះ តែមិនមែនបានសេចក្ដី​ថាផលិតកម្មថយចុះទេ​ ដោយសារចំណែកក្នុងវិស័យសេវាកម្ម និងឧស្សាហកម្ម វាមានការលូតលាស់​របស់វា…អីចឹងវិស័យកសិកម្មមានចំណែកថយចុះ ប៉ុន្តែប្រជាជនរបស់យើង កសិកម្ម​របស់យើង​មានចំនួនច្រើនជាង។”

នៅក្នុងឱកាសជាមួយគ្នានេះ សម្ដេចតេជោក៏បានបន្តគូសបញ្ជាក់ដែរថា វិស័យកសិកម្មរបស់កម្ពុជាកាលពីមុនគឺមានភាពខ្វះខាតអង្ករសម្រាប់ ប្រជាពលរដ្ឋទទួលទាន ដែលតម្រូវឲ្យរដ្ឋត្រូវទិញចូល ឬសុំជំនួយពីប្រទេសផ្សេងៗ ប៉ុន្តែពេលបច្ចុប្បន្ន​នេះ ត្បិតថាវិស័យកសិក្មកម្ពុជាបានរួញតូច តែមិនមានការខ្វះខាតទៀតទេ ផ្ទុយទៅវិញកម្ពុជាថែមទាំងមានលទ្ធភាពនាំចេញស្បៀងទៅកាន់ទីផ្សារក្រៅប្រទេសទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់