អ្នកឧកញ៉ា លឹម ហេង ៖ សេដ្ឋកិច្ចកម្ពុជានឹងកាន់តែប្រសើរជាងមុនថែមទៀតនៅក្នុងអាណត្តិថ្មី​

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា គឺ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញ​ការរំពឹង ថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែមានភាពល្អប្រសើរក្រោមការដឹកនាំដោយរដ្ឋាភិបាលថ្មីនៃនីតិកាល​ទី៧នេះ។ ការរំពឹងរបស់អ្នកជំនាញរូបនេះ ត្រូវបានធ្វើឡើងដោយហេតុថា មន្ត្រីដែលថ្នាក់ដឹកនាំជំនាន់ក្រោយ​ភាគច្រើនជាបញ្ញាវ័ន្ដ និងជាអ្នកមានចំណេះខ្ពង់ខ្ពស់ ដែលអាចជួយជំរុញសេដ្ឋកិច្ចកម្ពុជា​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល។

អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា នៅពេលបច្ចុប្បន្ននេះ ដោយសារតែពិភពលោកកើតមានវិបត្តិមួយចំនួនដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ ការបម្រែបម្រួលអាកាសធាតុ ជាពិសេសបញ្ហាដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានធ្វើឱ្យប្រទេសជាច្រើនមានបញ្ហាផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែសម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់គេចចេញពីវិបត្តិដ៏ធ្ងន់ធ្ងរទាំងនោះ ហើយអាចធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចថែមទៀតផង។

ដោយឡែក សម្រាប់នីតិកាលថ្មីទី៧ នៃការដឹកនាំរាជរដ្ឋាភិបាលដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សេដ្ឋកិច្ចកម្ពុជានឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំភាគច្រើនសុទ្ធតែជាបញ្ញាវ័ន្ត មានចំណេះដឹងខ្ពង់ខ្ពស់ ច្បាស់លាស់ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើផលប្រយោជន៍ដល់​ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករទូទៅផងដែរឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម អាចកាត់បន្ថយភាពក្រីក្រ បង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទ បង្កើនប្រសិទ្ធិភាពនៃការនាំចេញ ជាពិសេស សហគ្រាសធនតូច និងមធ្យម​របស់កម្ពុជា។

យ៉ាងណាមិញ អ្នកឧកញ៉ា លឹម ហេង ក៏បានរំលេចពី​ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅមុនការបោះឆ្នោតក៏មិនមាន​អ្វីជា​ការព្រួយបារម្ភនោះ​ដែរ។ បើទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំង ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានិយាយដោយឡែក ហាក់មិនចោទជាបញ្ហាធំដុំនោះទេ។

អ្នកឧកញ៉ាបានបញ្ជាក់ឱ្យដឹងថា ៖

“ការបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រនីតិកាលទី៧នេះ បានបង្ហាញពីភាពចាស់ទុំរបស់កម្ពុជា។ ជាពិសេសឥរិយាបថ និងស្មារតីរបស់ប្រជាពលរដ្ឋ ដែលមិនមានភាពភ័យខ្លាចលើស្ថានការណ៍មិនប្រាកដប្រជា​ណាមួយនោះឡើយ។ ផ្ទុយទៅវិញ បន្ទាប់ពីបោះឆ្នោតរួច ពលរដ្ឋបានចាត់ទុកថ្ងៃបោះឆ្នោតជាថ្លៃសំរាកដើម្បីដើរកម្សាន្ដ​តាម​តំបន់រមណីយដ្ឋាននានាផងដែរ ហើយសាទរទៅនឹងលទ្ធផលនៃការបោះឆ្នោត ជាពិសេសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។”

តាមរយៈទិដ្ឋភាពទាំងនេះ​ អ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ផងដែរថា វានឹងកាន់តែផ្ដល់ទំនុកចិត្តថែមមួយកម្រិតទៀតដល់ការវិនិយោគនៅកម្ពុជា ហើយកាលណាវិនិយោគិនក្រៅស្រុកមានទំនុកចិត្តលើកម្ពុជា នោះការបណ្ដាក់ទុន ក៏នឹងមានសញ្ញាវិជ្ជមានជាបន្តបន្ទាប់ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច