ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់ទីផ្សារលក់រាយនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ បើទោះជាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែននៅបន្តរាំរ៉ៃក៏ដោយ ខណៈទីផ្សារលក់រាយនៅបារម្ភពីទំនិញឡើងថ្លៃ ស្របពេលដែលធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញអតិផរណាកើនឡើង ដល់ ៧,២% (នៅខែឧសភា) ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងនេះ ។

យោងតាមតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ សម្រាប់ថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែសីហា មានតម្លៃត្រឹម ៤.៦៥០ រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥ ០០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50 ppm ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់នាពេលថ្មីៗនេះថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់ មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា ហើយនៅពេលដែលតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវាកម្មនានាកើនឡើងភ្លាមផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចបានប្រាប់ AMS ថា ទាក់ទងនឹងវិបត្តិអតិផរណាគឺមានបញ្ហា២ករណី ទី១គឺនៅពេលលុយឡើងថ្លៃទំនិញចុះថោក និងទី២ នៅពេលលុយចុះថោក ទំនិញឡើងថ្លៃ ប៉ុន្តែនៅកម្ពុជាគឺស្ថិតនៅក្នុចន្លោះមួយដែលប្រាក់រៀលមិនប្រែប្រួលពេកនោះទេ ដូច្នេះវានៅត្រឹមបរិបទថា «ទំនិញឡើងថ្លៃ»។
លោកលោកបណ្ឌិតបានមានប្រសាសន៍ថា ៖
“ទំនិញឡើងថ្លៃ ជាទូទៅ វាប៉ះដល់អ្នកប្រើប្រាស់ ហើយកាលណាអាជីវករទិញទំនិញមកលក់បន្ត ពេលខ្លះគាត់ជាអ្នកប្រើប្រាស់ដែរ នោះហើយដែលរឿងទំនិញឡើងថ្លៃ បានទាក់ទងដល់សង្គមទាំងមូល ហើយមានប្រភព និងបុព្វហេតុរបស់វា ធ្វើឱ្យថ្លៃដើមទំនិញឡើងថ្លៃខ្ពស់”
លោកបណ្ឌិតបានគូសបញ្ជាក់ថា បញ្ហាធំដែលយើងត្រូវកត់សម្គាល់ គឺដោយសារកូវីដ ដែលធ្វើឱ្យមានការរាំងស្ទះ ។ សហគ្រាសដែលជាអ្នកផលិត ជួបវិបត្តិវត្ថុធាតុដើមឡើងថ្លៃ កម្លាំងពលកម្ម ថ្លៃដឹកជញ្ជូន និងថ្លៃភស្តុភាកម្មឡើងថ្លៃ ដែលបណ្តាលមកពីថាមពលប្រេងឥន្ធនៈឡើងថ្លៃ ដូច្នេះវាបានជំរុញឱ្យតម្លៃទំនិញនានាឡើងថ្លៃដូចគ្នា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content