ទំហំពាណិជ្ជកម្ពុជា ជាមួយបណ្តាប្រទេសសមាជិក RCEP មានទឹកប្រាក់ជិត ៣៦ពាន់លានដុល្លារ

ភ្នំពេញ ៖ តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ជាង៣៦ពាន់លានដុល្លារកើនឡើងប្រមាណ ១៥,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានជាង៣១ពាន់លានដុល្លារ ។

យោងតាមរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ការនាំចេញរបស់កម្ពុជាទៅបណ្តាប្រទេស RCEP មានទំហំជាង៨ពាន់លានដុល្លារ  កើនឡើងជិត៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ហើយបណ្តាប្រទេស RCEP នាំចូលមកកម្ពុជាជាង ២៧ពាន់លានដុល្លារ កើនជាង១៩ភាគរយ។ ជារួម ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមានចំនួន ៦១,៥៣ ភាគរយនៃទំហំពាណិជ្ជកម្មសរុប។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនាពេលថ្មីៗនេះថា៖ RCEP គឺជាចលករជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា និងជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ប្រទេស និងជំរុញដល់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ប្រទេសសមាជិកទាំងអស់ និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ។

សូមជម្រាបថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៦ រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ និង អារ៉ាប់រួមអេមីរ៉េត ។

សម្រាប់កម្ពុជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) RCEP ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។តាមរយៈ RCEP កម្ពុជាទទួលបានភាពអនុគ្រោះពន្ធលើទំនិញនាំចេញជាច្រើន ដូចជា ទំនិញកសិកម្ម កសិកម្ម កែច្នៃ និងទំនិញឧស្សាហកម្ម។ កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារថ្មីៗផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

Leave a Reply

Your email address will not be published. Required fields are marked *