សេដ្ឋកិច្ចរបស់កាណាដា កំពុងស្ថិតក្នុងភាពមិនល្អ ខណៈដែលការចរចាពន្ធគយជាមួយអាម៉េរិកនៅមិនច្បាស់លាស់

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ស្ថានភាពសេដ្ឋកិច្ចរបស់កាណានាពេលបច្ចុប្បន្ននេះកំពុងធ្លាក់ចុះ និងភាពមិនច្បាស់លាស់ ខណៈដែលការចរចាអត្រាពន្ធបដិការគយជាមួយអាម៉េរិកក៏មិនទាន់ទទួលបានលទ្ធផលល្អនៅឡើយ។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានជួបប្រជុំជាមួយប្រធានាធិបតីអាម៉េរិក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក Inu Manak មន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស​កាណាដាបានលើកឡើងថា វាមានភាពខុសប្លែកគ្នានៅពេលដែលជួ​បទល់មុខជាមួយ Trump ដោយផ្ទាល់ ដោយសារវាគឺជាឱកាសដ៏ធំដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់អាម៉េរិក ប៉ុន្តែនេះគឺជាសម្ពាធ​សម្រាប់ Carney ក្នុងការប្រើប្រាស់ឱកាសនោះឱ្យបានល្អដើម្បីសម្រេចនូវគោលដៅរបស់កាណាដាទាំងមូល។

យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ Abacus Data បានឲ្យដឹងថា ពលរដ្ឋកាណាដា ១ ៥០០នាក់ បានដាក់ចំណាត់ថ្នាក់ការឡើងថ្លៃតម្លៃនៃការរស់នៅ និងស្ថានភាពសេដ្ឋកិច្ចទាំងមូលជាបញ្ហាចំពោះមុខដែលពួកគេកំពុងព្រួយបារម្ភ។

បច្ចុប្បន្ន កាណាដា កំពុងជួបប្រទះនឹងអត្រាគ្មានការងារធ្វើ ៧,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ ឆ្នាំ ខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ អត្រាពន្ធ​ខ្ពស់របស់ Trump បានប៉ះពាល់ដល់ឧស្សាហកម្ម​រថយន្ត ដែក និង​អាលុយមីញ៉ូមយ៉ាងធ្ងន់ធ្ងរ ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរត្រូវបានរៀបចំឡើងដើម្បីដោះស្រាយវិបត្តិមួយផ្សេងទៀតចំពោះសេដ្ឋកិច្ចកាណាដា គឺពន្ធលើឈើទន់ និងឈើអាររួចហើយ ក្នុងចំណោមទំនិញកំពូលដែលអាម៉េរិកនាំចូលពីកាណាដា។

គួរឲ្យបញ្ជាក់ដែរថា ពន្ធតាមវិស័យគឺជាផ្លែផ្កានៅក្រោមកិច្ចព្រមព្រៀងអាម៉េរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែល Trump បានចរចាក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ប៉ុន្តែវានឹងត្រូវត្រួតពិនិត្យម្តងទៀតនៅឆ្នាំក្រោយ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យទំនិញពីម៉ិកស៊ិក និងកាណាដាអាចចូលមកក្នុងអាម៉េរិកដោយមិនបង់ពន្ធ ប្រសិនបើពួកគេអនុលោមតាម USMCA ។ យ៉ាងណាមិញ គេមើលឃើញថា Trump មានបំណងដាក់ពន្ធខ្ពស់លើទំនិញម៉ិកស៊ិក និងកាណាដា ដែលមិនស្ថិតនៅក្រោមកិច្ចព្រមព្រៀង USMCA នេះទេ។ លើសពីនេះ គេព្យាករណ៍ថា Trump ព្យាយាមគេចពីការចរចាកិច្ចព្រមព្រៀងម្តងទៀត ឬ អាចនឹងបន្តវា ប៉ុន្តែសម្រាប់​នាយករដ្ឋមន្រ្តីកាណាដា Carney និង​ប្រធានាធិបតី​ម៉ិកស៊ិក Claudia Sheinbaum គួរសម្លឹង​មើល​កិច្ចព្រមព្រៀង​ទ្វេភាគី​វិញសម្រាប់ពេលអនាគត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *