កម្មវិធីផ្ដល់សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ជាការកសាងធនធានមនុស្ស​ ដែលមានសមត្ថភាពទៅថ្ងៃអនាគត

នៅដើមខែសីហាថ្មីៗនេះ​ រាជរដ្ឋាភិបាលបានចាប់អនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមាន​ផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ​ ដោយបានកំណត់ទំហំទឹកប្រាក់៤៣លានដុល្លារអាមេរិក​សម្រាប់ចំណាយ​ក្នុងកម្មវិធីនេះ។

ស្ត្រីដែលមានបណ្ណសមធម៌ ជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា និងកម្មករនិយោជិតជាសមាជិក ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាំងតែពីមាន ផ្ទៃពោះ រហូតដល់សម្រាលកូនហើយ។

ឯកឧត្តមបណ្ឌិត ហេង ផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានប្រសាសន៍ថា តាមរយៈកម្មវិធីនេះស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងក្រុមគោលដៅ អាចទទួលបានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់ក្នុងការពិនិត្យសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។

ឯកឧត្តមបានបន្ថែមថា៖

«ស្ត្រីអាចពិនិត្យសុខភាពមុនសម្រាលបាន៤ដង ទៅពិនិត្យម្ដងបាន​៨ម៉ឺនរៀល ហើយនៅពេលដល់ថ្ងៃសម្រាល ពីមុនកូនមួយទទួលបានតែ ៤០ម៉ឺនរៀលទេ និងប្រាក់ឧបត្ថម្ភពីសម្ដេច ៥លានរៀល តែឥឡូវនេះ កូនមួយទទួលបាន ៨០ម៉ឺនរៀល កូន២ ១លាន២សែន បូកជាមួួយប្រាក់ឧបត្ថម្ភរបស់សម្ដេចតេជោទៀត»។

ឯកឧត្តមបន្តគូសបញ្ជាក់ថា៖

«ក្រោយពេលសម្រាលទៀត អាចទៅពិនិត្យសុខភាពចំនួន៣ដង រហូតដល់កូនអាយុ២ឆ្នាំ ក្នុងនោះម្ដាយអាចទៅពិនិត្យសុខភាពបាន៣ដង និងអាចនាំកូន​ទៅចាក់វ៉ាក់សាំងបាន៧ដង ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុង​មួយលើកៗ ៨ម៉ឺនរៀលដែរ»

ទន្ទឹមគ្នានេះ ឯកឱត្តម ចន ណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​និងជាអគ្គលេខាធិការក្រុម​ប្រឹក្សាជាតិគាំពារសង្គមកម្ពុជាបានឱ្យដឹងថា គោលបំណងនៃកម្មវិធី គឺនៅពេលដែលនិយាយ​ពីកិច្ចគាំពាសង្គមនេះ ការសម្រាលបន្ទុក ការលើកកម្ពស់ជីវភាព​គឺសំខាន់ហើយ ប៉ុន្តែសារៈ​សំខាន់​​មួយទៀតដែលកម្មវិធីនេះចូលរួមចំណែក នោះគឺការអភិវឌ្ឍមូល​ធនមនុស្ស ព្រោះថាការ​អភិវឌ្ឍមូលធនមនុស្សមិនត្រឹមតែផ្ដោតលើការបណ្ដុះបណ្ដាលនោះទេ ប៉ុន្តែក៏ត្រូវពឹងផ្អែកផង​ដែរលើ​សមត្ថភាពស្រូបយកនូវចំណេះដឹងនានា។

ឯកឧត្តមបន្តទៀតថា ៖

«សមត្ថភាពនៃការស្រូបយកនេះវាផ្ដើមចេញពីដំណាក់កាលដំបូង ១០០០​ថ្ងៃដំបូង ដែលជាដំណាក់កាលដ៏សំខាន់នៃការលូតលាស់ និងស្មារតីរបស់កុមារ»។

ដោយឡែក សម្រាប់និតិវិធីក្នុងការស្នើសុំ អ្នកនាំពាក្យរូបនេះបានពន្យល់ថា ស្ត្រីទាំងនោះត្រូវស្ថិត​នៅក្នុងក្រុមគោលដៅ មានន័យ​ថាពួកគេត្រូវមានប័ណ្ណសំគាល់ ដូចជាស្ត្រីមកពីគ្រួសារក្រីក្រ ស្ត្រីជា​សមាជិក ប.ស.ស និងស្ត្រីដែល​ជាមន្ត្រីរាជការ។ បន្ទាប់មកទៀតគឺពួកគេត្រូវចុះឈ្មោះ ដើម្បីបញ្ជាក់ថា​ពួកគេ​​ចាប់ផ្ដើមមានផ្ទៃពោះ រីឯនិតិវិធីក្នុងការទទួលប្រាក់ គឺការផ្ដល់ដោយប្រើប្រាស់ប្រព័ន្ធ​ធនាគារ​វីង។

គួរបញ្ជាក់ថា កម្មវិធីនេះចាប់អនុវត្តតាំងពីឆ្នាំ ២០១៩ មកម្លេះ ដែលវាជាកម្មវិធីគាំពាសង្គម ហើយជាជំនួយសង្គមមុនគេបំផុតដែលចាប់ផ្ដើមអនុវត្តក្នុងវិសាលភាពទូទាំងប្រទេស។ ប៉ុន្តែកាលណោះគឺអនុវត្តតែទៅលើស្ត្រីដែលមកពីគ្រួសារក្រីក្រដែលមានប័ណ្ឌសមធម៌ប៉ុណ្ណោះ។

ដោយឡែក ការពង្រីកវិសាលភាពរបស់រាជរដ្ឋាភិបាលទៅលើមនុស្សពីរក្រុមទៀត គឺទើបតែបាន ចាប់អនុវត្តនៅដើមខែសីហានេះប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក