បរទេស ៖ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ អគ្គនាយកដ្ឋានគយប្រទេសចិនបានបង្ហាញថា ចិនបានទិញធ្យូងថ្មពីរុស្ស៊ីប្រមាណជាង ៨,៥ លានតោន ដែលកើនឡើងពី ៧,៤២ លានតោន កាលពីខែកក្កដា ដែលជាកំណើនខ្ពស់មួយ និងស្មើនឹងប្រមាណ ៥៧ ភាគរយ នៃចំនួនសរុប។

ការកើនឡើងនៃការបញ្ជាទិញនេះ ត្រូវគេបានសន្មត់ថា មកពីគ្រោះរាំងស្ងួត និងរលកកំដៅដែលបានវាយប្រហារភាគខាងលិច និងភាគខាងត្បូងប្រទេសចិនកាលពីចុងខែកក្កដា ដែលជាហេតុបង្ខំឱ្យរោងចក្រថាមពលដើរដោយធ្យូងថ្មបង្កើនការផលិត ដើម្បីបំពេញតម្រូវការម៉ាស៊ីនត្រជាក់ដែលកើនឡើង និងបិទការផ្គត់ផ្គង់ខ្លះពីស្ថានីយ៍វារីអគ្គិសនី។ ស្របពេលនេះដែរ ប្រទេសរុស្ស៊ីបានជំរុញនូវការលក់ថាមពលយ៉ាងខ្លាំងទៅកាន់អ្នកទិញនៅអាស៊ី បន្ទាប់ពីសហភាពអឺរ៉ុបបានផ្អាកការទិញធ្យូងថ្មពីរុស្ស៊ី។

តាមប្រភពដដែលក៏បានរាយការណ៍ថា ធ្យូងថ្មរបស់រុស្ស៊ីមានការបញ្ចុះតម្លៃនៅពេលដែលចិន និងឥណ្ឌាបានជំរុញការទិញ។ ធ្យូងថ្មកំដៅរបស់រុស្ស៊ីក្នុងកម្រិត ៥ ៥0០ គីឡូកាឡូរី ដែលនៅលើមូលដ្ឋានសម្រាប់ចែកចាយទៅកាន់ប្រទេសចិន ត្រូវបានគេរាយការណ៍ថា លក់បានជិត ១៥៥ ដុល្លារក្នុងមួយតោនកាលពីចុងខែមុន ដែលកើនឡើងពីប្រហែល ១៥០ ដុល្លារក្នុងមួយតោនក្នុងខែកក្កដា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/03/2026
គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា
ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/03/2026
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content