ចិនដំឡើងពន្ធវាយបកទៅ Donald Trump វិញរហូតដល់ ១៥ ភាគរយលើទំនិញម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ រាយការណ៍ថា ទីក្រុងប៉េកាំងបានដំឡើងពន្ធរហូតដល់ ១៥ ភាគរយលើទំនិញម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាមេរិក និងរឹតបន្តឹងលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។

កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសអំពីការយកពន្ធចំនួន ១៥ ភាគរយលើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ ភាគរយលើអង្ករ សណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលវារីវប្បកម្ម ផ្លែឈើ បន្លែ និងទឹកដោះគោពីសហរដ្ឋអាម៉េរិក ដែលវិធានការ​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ហើយចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលចិនបានរឹតបន្តឹងក្រុមហ៊ុនអាម៉េរិកចំនួន ១៥ លើការនាំចេញ និងការវិនិយោគ ដោយលើកឡើងពីបញ្ហាសន្តិសុខជាតិ។ បន្ថែមពីនេះ ទីក្រុងប៉េកាំងក៏បានផ្តួចផ្តើមវិធានការផ្លូវច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ដោយអះអាងថា ពន្ធឯកតោភាគីរបស់សហរដ្ឋអាម៉េរិកបំពានលើច្បាប់របស់ស្ថាប័ន និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាម៉េរិកបានដំឡើងពន្ធទ្វេដងលើការនាំចូលរបស់ចិនទាំងអស់ពី ១០ ភាគរយទៅ ២០ ភាគរយ ដោយចោទប្រកាន់ថា ចិនផលិត fentanyl ដែលជាថ្នាំអាភៀនសំយោគអាចសម្លាប់មនុស្ស។

កាលពីថ្ងៃអង្គារ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឆ្លើយតបវិញថា​ ៖

«ការលើកឡើងរបស់អាម៉េរិកពីបញ្ហា fentanyl គឺជាលេសមិនសមរម្យទាល់់តែសោះ ដើម្បីដំឡើងពន្ធលើការនាំចូលរបស់ចិន។ សហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកទទួលខុសត្រូវចំពោះបញ្ហា fentanyl នៅក្នុងប្រទេស។ ក្នុងស្មារតីនៃមនុស្សជាតិ និងសុច្ឆន្ទៈចំពោះពលរដ្ឋអាម៉េរិក យើងបានចាត់វិធានការដ៏រឹងមាំដើម្បីជួយសហរដ្ឋអាម៉េរិកក្នុងការដោះស្រាយបញ្ហា ប៉ុន្តែជំនួសឱ្យការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន សហរដ្ឋអាម៉េរិកបែរជាព្យាយាមចោទប្រកាន់ និងស្តីបន្ទោសដល់ចិនទៅវិញ ដោយដាក់សម្ពាធ និងបង្ខូចតម្លៃទំនិញចិនតាមរយៈការដំឡើងពន្ធ»។

ទន្ទឹមនឹងនេះ សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន និងការឆ្លើយតបទៅទីក្រុងប៉េកាំងវិញ ត្រូវបានអ្នកសេដ្ឋកិច្ចមើលឃើញថា វាកំពុងជំរុញឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ។ នេះ​គឺជា​ជុំ​ទីពីរ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ដាក់ពន្ធ​លើ​គ្នាទៅវិញទៅមក​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក។ គួរឲ្យបញ្ជាក់ដែរថា ចិនគឺជាអតិថិជនដ៏ធំបំផុតមួយរបស់អាម៉េរិកសម្រាប់ផលិតផលម្ហូអាហារដូចជា សាច់មាន់ សាច់គោ សាច់ជ្រូក និងសណ្តែកសៀង ប៉ុន្តែឥឡូវនេះផលិតផលទាំងអស់នោះនឹងត្រូវប្រឈមនឹងការយកពន្ធ ១០ ទៅ ១៥ ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃទី ១០ ខែមីនា។ យ៉ាងណាក្ដី ទោះបីជាអាម៉េរិកផ្គត់ផ្គង់ពោត និងសណ្តែកសៀងគ្រប់គ្រាន់ទៅកន្លែងផ្សេងក៏ដោយ ប៉ុន្តែវានៅតែជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ពីព្រោះចិនមានចំណែកនៃការនាំចូលសណ្តែកសៀងពីអាម៉េរិកពី ៣០ ភាគរយរួចទៅហើយ។ ការដាក់ពន្ធរបស់ចិនវាយបកទៅ Donald Trump វិញនឹងប៉ះពាល់ធ្ងន់ធ្ងរដល់កសិករអាម៉េរិក ដែលភាគច្រើនគឺជាអ្នកគាំទ្ររបស់លោក។ លើសពីនេះ ពន្ធគយនេះនឹងមានផលប៉ះពាល់ខ្លាំងលើទីផ្សារកសិកម្មរបស់សហរដ្ឋអាម៉េរិក ជាពិសេសតម្លៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *