ចិន ចំណេញជិត ១០ ពាន់លានដុល្លារលើការនាំចូលប្រេងឆៅពីប្រទេសជាប់ទណ្ឌកម្ម

បរទេស៖ ​យោងតាមប្រភពព័ត៌មានពី Oil Price បានរាយការណ៍ថា ចិនទំនងជាចំណេញរាប់ពាន់លានដុល្លារពីការនាំចូលប្រេងឆៅនៅឆ្នាំនេះ ដោយសារការទិញប្រេងក្នុងតម្លៃទាបពីប្រទេសជាប់ទណ្ឌកម្ម។

បើតាមការវិភាគរបស់រ៉យទ័របានបង្ហាញថា ចិនប្រហែលជាចំណេញ ១០ ពាន់លានដុល្លារ ដោយសារការទិញប្រេងតម្លៃទាបពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដែលប្រទេសទាំង ៣ កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ ស្របពេលដែលតម្លៃស្តង់ដារអន្តរជាតិបានកើនឡើងដោយសារតែការរឹតបន្តឹងការផ្គត់ផ្គង់ ចិនសល់លុយរាប់ពាន់លានដុល្លារពីការនាំចូលប្រេងឆៅចំនួន ២,៧៦ លានបារ៉ែលក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាក្នុងចន្លោះខែមករា និងខែកញ្ញា។

ប្រសិនបើប្រទេសចិនបានទិញបរិមាណទាំងនោះពីអ្នកនាំចេញប្រេងដែលមិនស្ថិតនៅក្រោមទណ្ឌកម្មនោះទេ ចិននឹងចំណាយប្រាក់ចំនួន ១០ ពាន់លានដុល្លារបន្ថែមទៀតលើការនាំចូលប្រេងឆៅរបស់ខ្លួន។ ​គេ​ប៉ាន់​ប្រមាណ​ថា ការ​នាំ​ចូល​ទាំង​នោះ​មាន​ចំនួន ២៥ ភាគរយនៃ​ការ​ទិញ​ប្រេង​ឆៅ​សរុប​របស់​ចិន​ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា មានចំណែកប្រហែល ២១ ភាគរយនៃការនាំចូលប្រេងឆៅរបស់ចិនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ និង ១២ ភាគរយប៉ុណ្ណោះកាលពីឆ្នាំ ២០២០។

ទោះបីជាតម្លៃប្រេងឡើងថ្លៃក្នុងប៉ុន្មានខែថ្មីៗនេះ និងការបញ្ចុះតម្លៃប្រេងឆៅរបស់រុស្ស៊ីកាន់តែតូចចង្អៀតទៅនឹងស្តង់ដារអន្តរជាតិក៏ដោយ ប៉ុន្តែរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតតែមួយគត់ដល់ប្រទេសចិន។ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២៣ នេះ ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីជាមធ្យម ២,១៣ លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានជួយរុស្ស៊ីយកឈ្នះអារ៉ាប៊ីសាអូឌីតដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។

លើសពីនេះ ចិនក៏បានជំរុញការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយឥណ្ឌាក្នុងការទិញប្រេងរុស្ស៊ីដែលមានតំលៃថោក និង ការអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាន់តែធូរស្រាលលើពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ក្នុងឆ្នាំនេះ។

ការនាំចូលតម្លៃទាបជាងស្តង់ដារ គឺជាអត្ថប្រយោជន៍មួយក្នុងការជំរុញទិន្នផល និងចំណេញដល់ចិនដែលជាអ្នកប្រើប្រាស់ និង អ្នកចម្រាញ់ប្រេងធំជាងគេទីពីររបស់ពិភពលោក ជាពិសេសក្រុមហ៊ុនតូចៗ។ លើសពីនេះ វាសម្រួលដល់ការនាំចេញរបស់ក្រុមហ៊ុនចម្រាញ់ប្រេងម៉ាស៊ូត និងប្រេងសាំងដែលគ្រប់គ្រងដោយរដ្ឋក្នុងការរកប្រាក់ចំណេញ នៅពេលដែលប្រទេសប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច។ បន្ថែមពីលើនេះ ការទិញរបស់ចិនក៏ជាប្រភពចំណូលសម្រាប់ទីក្រុងមូស្គូ តេហេរ៉ង់ និងការ៉ាកាស ខណៈដែលសេដ្ឋកិច្ចរបស់ពួកគេត្រូវបានធ្លាក់ចុះដោយទណ្ឌកម្មរបស់លោកខាងលិច និង ការធ្លាក់ចុះនៃការវិនិយោគ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំរបស់កម្ពុជា

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 05/08/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយ

ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

នៅក្នុងអំឡុងពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងរងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ បានឆ្លៀតឱកាសរកប្រាក់ចំណេញសរុបជិត ៩៣ ពាន់លានដុល្លា

សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

កំណើន​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​រំខាន​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ​ការ​ចំណាយ​របស់​គ្រួសារ​ និង​វិស័យ​ផលិតកម្ម​

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ