ធនាគារកណ្តាលរបស់ចិនកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា ធនាគារកណ្តាលរបស់ចិនបានកាត់បន្ថយអត្រាការប្រាក់សម្រាប់ការផ្តល់ប្រាក់កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ ខណៈដែលទីក្រុងប៉េកាំងបានព្យាយាមជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ធនាគារកណ្តាលចិន​ (PBOC) ​បាន​កាត់បន្ថយ​អត្រា​ការប្រាក់លើការផ្តល់​កម្ចី​ដល់ស្ថាប័នហិរញ្ញវត្ថុរយៈពេល​មធ្យម​មួយ​ឆ្នាំ (MLF) ពី ២,៥ ភាគរយមកត្រឹម ២,៣ ភាគរយ ដោយធនាគារនឹងបញ្ចេញប្រាក់កម្ចីចំនួន ២០០ ពាន់លានយ័ន (២៧,៥ ពាន់លានដុល្លារ) ។ ទន្ទឹមនឹងនេះ វាគឺជាគោល​នយោបាយ​រូបិយ​វត្ថុ​លើក​ទី​២​របស់​ចិន​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍ ខណៈដែលអត្រាការប្រាក់ជាច្រើនត្រូវបានកាត់បន្ថយកាលពីថ្ងៃចន្ទកន្លងទៅនេះ រួមមាន អត្រាការប្រាក់ Reverse Repo​ រយៈពេល ៧ ថ្ងៃ ដែលត្រូវបានកាត់បន្ថយពី ១,៨ ភាគរយមកត្រឹម ១,៧ ភាគរយ ដើម្បីបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ច។ កាលពីខែមុន លោក Pan Gongsheng អភិបាលធនាគារកណ្តាលចិនបានផ្តល់យោបល់ថា Reverse Repo ដើរតួយ៉ាងសំខាន់នៅក្នុងគោលនយោបាយអត្រាការប្រាក់ចម្បង។ (Reverse Repo គឺជាដំណើរការដែលធនាគារកណ្តាលទិញមូលបត្រពីធនាគារពាណិជ្ជតាមរយៈការដេញថ្លៃ ជាមួយនឹងកិច្ចព្រមព្រៀងមួយដើម្បីលក់វាមកវិញនៅពេលអនាគត)។

កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក Lynn Song ប្រធានសេដ្ឋវិទូមកពី ING បានលើកឡើងថា គោលនយោបាយអត្រាការប្រាក់ចម្បងនឹងបង្ហាញពីស្ថានភាពថ្មី ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះអត្រាដូចជា MLF ឆាប់ៗនេះដែរ។ យ៉ាងណាមិញ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែល PBOC ​បាន​កាត់បន្ថយ​អត្រា​សម្រាប់ផ្តល់​កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុ​ (MLF) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈដែលគេរំពឹងថា MLF នឹងត្រូវបានកាត់បន្ថយនៅខែក្រោយ។

សកម្មភាពរូបិយវត្ថុនេះបានកើតឡើងប៉ុន្មានថ្ងៃនេះបន្ទាប់ពីមេដឹកនាំបក្សកុម្មុយនិស្តចិនបានបញ្ចប់កិច្ចប្រជុំគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ ឬ កិច្ចប្រជុំពេញអង្គលើកទី៣ ដែលបានបង្កើតប្លង់មេសម្រាប់កំណែទម្រង់ស៊ីជម្រៅ។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរភ្លាមៗដ៏គួរឲ្យភ្ញាក់ផ្អើលនាពេលចុងក្រោយនេះ ហាក់ដូចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការជំរុញសកម្មភាពអាជីវកម្មក្នុងស្រុកដែលជាតម្រូវការរបស់ពលរដ្ឋចិន។ លើសពីនេះ គោលបំណងនេះគឺដើម្បីជួយសង្គ្រោះទីផ្សារអចលនទ្រព្យដែលកំពុងធ្លាក់ចុះធ្ងន់ធ្ងរដោយការទិញផ្ទះដែលមិនទាន់សាងសង់រួចរាល់ និងកាត់បន្ថយអត្រាការប្រាក់បញ្ចាំ។

អ្នកវិភាគជាច្រើនរំពឹងថា ជាលទ្ធផលនៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅសប្តាហ៍នេះ គួរតែជាសញ្ញាវិជ្ជមាន ខណៈដែលចិនប្រឈមមុខបញ្ហាជាច្រើននៅឆមាសទីពីរនៃឆ្នាំនេះនៅលើផ្លូវឆ្ពោះទៅរកគោលដៅកំណើនប្រចាំឆ្នាំ ៥ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះរបស់ចិនក៏បានបន្ធូរបន្ថយសម្ពាធលើប្រាក់យ័នធៀបនឹងប្រាក់ដុល្លារអាមេរិកផងដែរ ខណៈដែលមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ យ៉ាងណាមិញ អ្នកសេដ្ឋកិច្ចបានលើកឡើងពីក្ដីព្រួយបារម្ភមួយសម្រាប់ PBOC ក្នុងការកាត់បន្ថយអត្រាការប្រាក់ គឺវាអាចនឹងពង្រីកគម្លាតជាមួយនឹងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ហើយអាចនឹងធ្វើឱ្យប្រាក់យ័នធ្លាក់ចុះបន្ថែមទៀត។

នៅថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍ដដែលនេះ ធនាគាររដ្ឋធំៗចំនួន ៥ របស់ចិនបានទម្លាក់អត្រាការប្រាក់បញ្ញើ ដោយធ្វើតាមការណែនាំរបស់ធនាគារកណ្តាល។ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) បានកាត់បន្ថយអត្រាប្រាក់បញ្ញើរយៈពេលមួយឆ្នាំពី ១,៤៥ ភាគរយមកត្រឹម ១,៣៥ ភាគរយ ខណៈដែលអត្រាប្រាក់បញ្ញើរយៈពេលប្រាំឆ្នាំត្រូវបានកាត់បន្ថយពី ២ ភាគរយមកត្រឹម ១,៨ ភាគរយ។ បន្ថែមពីនេះ ធនាគារផ្សេងៗទៀតដូចជា China Construction Bank, Agricultural Bank of China, Bank of China, និង Bank of Communication ក៏បានទម្លាក់អត្រាប្រាក់បញ្ញើដូចគ្នាផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក