កំណើននៃការនាំចេញរបស់ចិនជំរុញដោយតម្រូវការពីអាស៊ីអាគ្នេយ៍ ប៉ុន្តែរងសម្ពាធពីការដំឡើងពន្ធរបស់អាម៉េរិក និងសហភាពអឺរ៉ុប

បរទេស៖ យោងតាមប្រភពព័ត៌មានពី South China Morning Post បានលើកឡើងថា ទោះបីជាការនាំចេញរបស់ចិនបានកើនឡើងដោយសារតែការកើនឡើងនៃតម្រូវការពីអាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្តែវានៅតែស្ថិតក្រោមសម្ពាធដែលការកើតឡើងនៃពីការដំឡើងពន្ធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ការនាំចេញបានក្លាយទៅជាកត្តាជំរុញមួយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ចិនមានស្ថិរភាពក្នុងឆ្នាំ២០២៤ ដែលត្រូវបានគាំទ្រដោយតម្រូវការសកលដ៏ខ្លាំងនៅក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាបៃតង។ ការស្ទុះងើបឡើងវិញបែបនេះនឹងបន្តកើតឡើងនៅក្នុងប៉ុន្មានខែខាងមុខ ដែលនាំមកនូវកំណើនការនាំចេញដល់ ៦ ភាគរយ ឬលើសពីនេះ។

យោងតាមទិន្នន័យគយចិនបានឲ្យដឹងថា កំណើននៃការនាំចេញលើសពីការរំពឹងទុកដោយបានកើនឡើង ៧,៦ ភាគរយពីឆ្នាំមុន ឬ ៣០២,៤ ពាន់លានដុល្លារក្នុងខែឧសភា ដែលជាតម្លៃនាំចេញប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែកញ្ញា។ ទោះបីជាប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញក្នុងអត្រា ៧,៥ ភាគរយក្នុងខែដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែការកើនឡើងយ៉ាងឆាប់រហ័សនៃកំណើននេះគឺបណ្តាលមកពីផ្នែកទាបនៃមូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញទៅកាន់អាស៊ានបានកើនឡើងដល់ ២២,៥ ភាគរយនៅក្នុងខែឧសភា ដែលជាកំណើនប្រចាំខែខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣។

លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis Corporate and Investment Bank លើកឡើងថា ទិន្នន័យនាំចេញក្នុងខែនេះបង្ហាញពីនិន្នាការនាំចេញដ៏រឹងមាំដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយសេដ្ឋកិច្ចរបស់ចិនត្រូវបានជំរុញដោយការនាំចេញជាចម្បង។ កំណើនយ៉ាងឆាប់រហ័សនៃការនាំចេញទៅកាន់អាស៊ានគឺទទួលបានអត្ថប្រយោជន៍ ដោយសារការផ្លាស់ប្តូរនៅក្នុងសង្វាក់ឧស្សាហកម្ម ខណៈដែលផលិតផលទាំងនោះជាទូទៅកំណត់គោលដៅទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុងទិន្នន័យនាំចេញសម្រាប់ខែឧសភា បានឲ្យដឹថា តម្លៃនៃការនាំចេញដឹកជញ្ជូនតាមរថយន្តបានកើនឡើងបានកើនឡើង ២៩,៩ ភាគរយ ខណៈដែលតម្លៃនៃការនាំចេញដឹកជញ្ជូនតាមកប៉ាល់កើនឡើង ៥៧,១ ភាគរយ។ លើសពីនេះ ការនាំចេញសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង ២៨,៤៧ ភាគរយដោយតម្លៃកាលពីខែមុនធៀបនឹងឆ្នាំមុន ខណៈដែលតម្លៃនៃការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៨,១ ភាគរយ។

យ៉ាងណាមិញការនាំចេញរបស់ប្រទេសចិនរងសម្ពាធមួយចំនួន ខណៈដែលទីក្រុងប៉េកាំងចង់ពង្រឹងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក បន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើការដំឡើងពន្ធលើការនាំចូលទំនិញរបស់ចិនរួមមាន ឧបករណ៍អេឡិចត្រូនិក យានយន្តអគ្គិសនី ដែកថែប និងអាគុយ ដោយគ្រោងនឹងចូលជាធរមានចាប់ពីខែសីហា។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏គ្រោងនឹងចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនលើការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលអាចបណ្តាលឱ្យមានការដំឡើងពន្ធ។ មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយនាំមកនូវហានិភ័យបន្ថែមទៀតនៅឆ្នាំ ២០២៥។

លោក Ding Shuang ប្រធានសេដ្ឋវិទូចិននៅធនាគារ Standard Chartered Bank លើកឡើងដា ទោះបីជាការនាំចេញស្ថិតនៅក្រោមសម្ពាធ ប៉ុន្តែផលិតផលរបស់ប្រទេសចិននៅតែមានការប្រកួតប្រជែងខ្ពស់មិនថានៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឬវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្មនោះទេ។ ដូច្នោះហើយ ចិនគួរតែកែលម្អរចនាសម្ព័ន្ធនៃខ្សែសង្វាក់ឧស្សាហកម្មរបស់ខ្លួននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បន្ថែម  និងគិតអំពីការផ្លាស់ប្តូរមួយចំនួនទៅកាន់សហរដ្ឋអាមេរិក ឬអឺរ៉ុបផងដែរ។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មអេឡិចត្រូនិក E-commerce ឆ្លងព្រំដែនរបស់ចិនក៏កំពុងដំណើរការល្អផងដែរ។ យ៉ាងណាមិញ គេកំពុងរង់ចាំមើលថា តើសហភាពអឺរ៉ុប និងអាម៉េរិកនឹងដាក់ពន្ធលើពួកគេនាពេលអនាគតដែរ ឬទេ?

ការ​នាំ​ចេញ​របស់ចិនទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​ការ​កើន​ឡើងក្នុងអត្រា​ប្រចាំ​ឆ្នាំ ដោយ​បាន​កើន​ឡើង ៣,៦ ភាគរយ​ក្នុង​ខែ​ឧសភា ​ដែលជាការកើនឡើងលើក​ដំបូង​ចាប់​តាំង​ពី​ខែ​មីនា យ៉ាងណាមិញ ការ​នាំ​ចេញ​ទៅសហភាំពអឺរ៉ុបបាន​ធ្លាក់​ចុះ ១ ភាគរយ​ក្នុង​ខែ​ឧសភា បើ​ធៀប​នឹង​ឆ្នាំ​មុន។ ​ការ​នាំ​ចេញ​រថយន្ត​របស់ចិននៅតែរឹងមាំ។ ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើយានយន្តអគ្គិសនីនឹងចូលជាធរមាននៅក្នុងខែសីហា ហើយរបាយការណ៍នៃពន្ធបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបក៏នឹងចូលជាធរមាននៅក្នុងខែកក្កដាផងដែរ នោះចិនអាចជំរុញជាការនាំចេញនៅខែក្រោយ។ ប្រសិនបើការដំឡើងពន្ធគយទាំងនោះមានភាពខ្លាំងក្លា នោះការកើនឡើងនៃជម្លោះពាណិជ្ជកម្មនឹងកាន់តែក្តៅគគុក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....