ក្រុម​ហ៊ុ​ន​​​ក​សិ​ក​ម្ម​ចិ​ន​​ ​ប្រ​កាស​បោះ​​ទុ​ន​ ​១២,៧ ​​ពា​ន់លា​នដុ​ល្លារ​​ ​​វិ​និ​យោគ​លើ​វិស័​យ​កសិ​​កម្ម​នៅ​កម្ពុ​ជា​

​​ភ្នំពេញ៖ ក្រុ​មហ៊ុ​ន ​Danong Agricultural Development Group​ ​ដែល​ឈា​ន​មុ​ខ​ផ្នែក​ក​សិក​ម្មរ​បស់ប្រ​ទេ​ស​ចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគចំនួន ថវិកាដ៏ធំ ប្រមាណជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃ លើខេត្តយុទ្ធសាស្រ្ត ចំនួនប្រាំមួយ។​

​តា​មរ​យៈ​ស​ន្និ​សី​ទ​សារ​ព័​ត៌​មា​ន​រួ​ម​គ្នា ​ជា​មួ​យម​ន្ត្រី​​ជា​ន់ខ្ព​ស់​​រា​ជ​រ​ដ្ឋា​ភិបា​ល​ក​ម្ពុជា​កាលពី​ថ្ងៃ​ទី ​១​៤ ​ខែ​សី​ហា ​ឆ្នាំ​ ២០​​​២​៣​​​ ​ថ្នា​ក់ដឹ​ក​​នាំ​​ក្រុ​មហ៊ុ​ន​ក​សិក​ម្ម​​រ​បស់​ចិ​ននេះ​ បា​ន​ប្រកា​សវិ​និ​យោ​គលើវិ​ស័យ​ក​សិ​កម្មនៅ​ក្នុង​ខេ​ត្ត​ចំនួន​៤ ជាប់បឹង​ទ​ន្លេ​សាប​របស់​កម្ពុជា ក្នុងនោះ​​មា​នខេ​ត្ត​​បា​ត់​ដំ​បង​ ​ពោធិ៍​សា​ត់​ ​សៀ​ម​រាប​ ​និង​ខេ​ត្ត​កំព​ង់ធំ​​ រួមទាំងខេត្តពីរផ្សេងទៀត គឺខេត្តព្រះសីហនុ និងខេត្តកំពត។

លោ​ក​(Zhao Shujie​) ​ប្រ​ធាន​ក្រុ​​មហ៊ុ​ន​​តាណុង (Danong Agricultural Development Group)​បាន​ថ្លែង​​​​ថា៖

«គ​ម្រោ​ង​វិ​​និយោ​គ​ក​សិ​ក​ម្ម​បែប​ទំ​នើ​បនៅ​កម្ពុ​ជា​ ​គឺគម្រោងឧស្សា​ហូ​បនី​យ​កម្ម​ក​សិ​កម្ម ​ដែ​លក្រុ​ម​ហ៊ុ​ន​គ្រោ​ងនឹ​ង​បោះ​ទុន​វិ​និយោ​គ​ចំ​នួ​ន​ទឹក​ប្រា​ក់ប្រមាណ ​១​២,​៧​ពា​ន់លា​ន​ដុ​ល្លា​រ​ ​លើផ្ទៃ​ដី​៧​៥ម៉ឺ​ន​ហិ​ក​តា​នឹ​ង​ផ្តោ​ត​លើ​​កា​រ​សា​ង​ស​ង់ ​និ​ងគ្រ​ប់​គ្រ​ង​ហេ​ដ្ឋារ​ច​នា​ស​ម្ព័​ន្ធ​ក​សិ​​ក​ម្ម ​​គ្រ​ប់​គ្រ​ង ​និ​ងប្រ​តិ​ប​ត្តិ​ការ​ងា​រ​ឧ​ស្សា​ហ​កម្ម ​ក​សិក​ម្ម​ ​និ​ង​​​ប​ង្កើ​តធ​នា​គា​រក​សិ​ក​ម្ម»​។​ ​

លោ​ក​ Zhao Shujie​ បា​នអះ​​អាង​ថា​ ​ ​​ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេច​ក្នុងការ​ជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជា នៅលើឆាកកសិ ពាណិជ្ជកម្មពិភពលោក។ ​គម្រោ​ង​កសិ​ក​ម្ម​​ឆ្លាត​វៃ​ ដែ​ល​នឹ​ង​ចា​ប់​ផ្តើម​អ​នុ​វត្ត​​នាពេ​លឆា​ប់ៗ​ខា​ងមុ​ខ​នេះ​ គឺនឹ​ងរំ​ពឹ​ង​ថា ​​នឹ​ងផ្ត​ល់​អ​ត្ថ​ប្រ​យោ​ជ​ន៍​​យ៉ា​ង​ជ្រាល​ជ្រៅ​ចំ​ពោះ​រា​ជរ​ដ្ឋា​ភិបា​ល​ក​ម្ពុ​ជា ​និ​ង​ប្រជា​ជ​ន​ក​ម្ពុ​ជា​។​

បើតាមប្រធានក្រុមហ៊ុនតាណុង (Danong Agricultural Development Group)ក្រុមហ៊ុនក៏មាន​ទិសដៅបង្កើតមជ្ឈមណ្ឌលសេវាកម្មចម្រុះដ៏ធំមួយនៅខេត្តព្រះសីហនុ និងបង្កើតធនាគារ​កសិកម្មដ៏ធំមួយ ដើម្បីផ្តល់ទុនជាសាច់ប្រាក់ជួយដល់កសិករយកទៅពង្រីកមុខរបរ ក្នុងនោះផលិត​ផល​ដែលផលិតបាននៅកម្ពុជាភាគច្រើន គឺសម្រាប់នាំចេញទៅកាន់ប្រទេសចិន។​

​កា​ល​ពី​ដើ​មខែ​​​សីហា​ ឆ្នាំ២​០​២៣​នេះ​ ក្រុមហ៊ុននេះក៏បាន​ដឹកនាំក្រុមកា​រ​ងា​រវិនិ​យោគ ​និ​ង​អ្នក​បច្ចេ​កទេស​ក​សិ​កម្ម​ចំ​នួ​ន ​១​៣នា​ក់​ ​ជួប​ពិភា​ក្សា​ពី​​កា​រងា​រ​វិនិ​យោ​គ​ជា​មួយ​រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍ជ​នប​ទ ​  រ​ដ្ឋម​ន្រ្តី​ក្រសួ​​ង​ក​សិ​កម្ម​ផងដែរ។

ក្នុងនោះ លោក ZHAO SHUJE បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា៖

«ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម​៤ប្រភេទ រួមមាន (១) ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ (២) ការបង្កាត់ពូជនិងដាំពោត (៣) ការដាំដុះដំឡូងមី និងទី៤គឺការចិញ្ចឹមជ្រូក និងគោ។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជា​យុទ្ធ​សាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា៖

«ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងវិស័យកសិ-ឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះ​មកចូលរួម​ជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ ហើយ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិ-ឧស្សាហកម្ម»។

ឯ​កឧត្តម ​បា​ន​បង្ហា​ញ​ពីកា​រ​រំ​ពឹ​ងថា​ តា​​មរ​យៈ​កា​រវិ​និ​យោ​គរ​ប​ស់​ក្រុម​ហ៊ុ​ន​នេះ​​ ​នឹង​ជួ​យ​​​ឱ្យ​​ប្រ​ទេស​ក​ម្ពុជា​ ​ក្លា​យជា​ប្រ​ទេ​សគំ​រូមួ​យ ក្នុង​វិស័​យ​ក​សិ​កម្ម​ ​នៅ​ពេល​អ​នា​គត​ ​​ហើយ​នឹ​ង​ផ្ត​ល់អ​ត្ថ​ប្រ​យោ​ជ​ន៍ដ​ល់​ប្រ​ជា​កសិ​ក​រ ​និ​ង​ជួ​យទ​ប់​ស្កា​ត់កា​រ​ចំ​ណា​ក​ស្រុ​​​ក ​រ​ប​ស់ប្រ​ជា​​​ជ​ន​​ក​ម្ពុ​ជា​ទៀ​ត​ផ​ង​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម