ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

កោះកុង ៖ សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ​២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទឹកដីសម្បូរទៅដោយព្រៃភ្នំយ៉ាងស្រស់បំព្រង។

ក្នុងកិច្ចដំណើរការចាប់ផ្ដើមបង្កើតជាសហគមន៍ទេសចរណ៍លើកដំបូង សហគមន៍នេះទទួលបានការកោត​សរសើរច្រើនពីសំណាក់ភ្ញៀវបរទេសដែលនិយមទៅទស្សនាកម្សាន្តនៅទីនេះ។ ចំណែកឯភ្ញៀវក្នុងស្រុក គឺមានក្នុងចំនួនតិចតួចប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ននេះ កំណើនទេសចរក្នុងស្រុកដែលជាជនជាតិខ្មែរមានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ នេះបើតាមការឱ្យដឹងពីលោក អ៊ន សុវណ្ណ ដែលជាប្រធានសហគមន៍អេកូទេសចរណ៍​ធម្មជាតិមួយនេះ។

លោក អ៊ន សុវណ្ណ បានឱ្យដឹងដែរថា ដោយសារតែកំណើនទេសចរមានការកើនឡើង លោកបានត្រៀមនូវកញ្ចប់សេវាកម្មជាច្រើនដើម្បីទទួលភ្ញៀវទាំងក្នុងស្រុក និងអន្តរជាតិ ដែលកញ្ចប់ទាំងនោះរួមមាន៖ សេវាកម្មផ្ទះស្នាក់របស់ប្រជាសហគមន៍ សេវាកម្មជួលកង់ជិះក្នុងសហគមន៍ សេវាកម្មជូនភ្ញៀវឡើងភ្នំ សេវាកម្មជិះទូកកាយ៉ាក និងសេវាកម្ម​ជូន​ភ្ញៀវទៅទស្សនាតំបន់ប្រវត្តិសាស្ត្រផងដែរ។

លោក អ៊ន សុវណ្ណ បានបញ្ជាក់ថា ៖

«ជាទូទៅ តំបន់យើងពេញស្អាតនៅខែភ្លៀងនេះឯង ហើយភ្ញៀវក៏ចូលចិត្តមកលេងនៅខែនេះដែរ ម្យ៉ាងទៀតបងប្អូននៅក្នុងសហគមន៍យើងមួយចំនួន ក៏បានប្រមូលផលដំណាំមួយចំនួនផង។»

ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍អេកូទេសចរណ៍ជីផាតតែងតែប្រមូលផលបាននូវដំណាំហូបផ្លែចម្រុះ ស្រស់ៗ ដែលវាក៏ជាមូលហេតុសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ន សុវណ្ណ។

ក្នុងនាមជាប្រធានសហគមន៍ទេសចរណ៍មួយរូប លោក អ៊ន សុវណ្ណ បានបន្តអំពាវនាវដល់​ប្រជាពលរដ្ឋ​ក្នុងស្រុកឱ្យចូលរួមគាំទ្រជីវភាពប្រជាសហគមន៍តាមរយៈការទៅទស្សនា​តាមតំបន់​សហគមន៍ទេសចរណ៍នានា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/02/2026

សហគ្រិនខ្មែរ និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “កម្មវិធីលើកកម្ពស់ផ្នែកហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”

សេចក្តីព្រាងយុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន​មីក្រូ តូច និង​មធ្យម កំពុងបន្តពិគ្រោះយោបល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និង​ទីផ្សារពិភពលោក

សម្ដេចធិបតី ៖ គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាល គឺបញ្ហាទឹកដី និងប្រជាជន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្ដប្រកាសតម្កល់កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបញ្ហាទឹកដី និងប្រជាជន

អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/02/2026

អាម៉េរិក បានប្រកាសកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែសពីអត្រា ២០% មកត្រឹម ១៩% ខណៈដែលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួននឹងមិនត្រូវបានគិតពន្ធនោះទេ

សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញពាណិជ្ជកម្ម​ និងការវិនិយោគទ្វេភាគី​

កម្ពុជា-វៀតណាម -ឡាវ បន្តលើកកម្ពស់កិច្ច​សហប្រតិបត្តិការ និង​ជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

កម្ពុជា- វៀតណាម- ឡាវ ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំង៣ ឱ្យកើនឡើងទ្វេដង ជាមួយនឹងការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅមួយ»

ឆ្នាំ២០២៦​ វិស័យឧស្សាហកម្ម​​រំពឹង​មានកំណើន ៧,២% និងនៅតែជា​វិស័យសំខាន់​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ក្នុង​ចំណោម​វិស័យ ៣ ដែលសំខាន់ ជួយគាំទ្រ​ដល់ការ​រីកលូតលាស់​នៃសេដ្ឋកិច្ចកម្ពុជា គឺវិស័យឧស្សាហកម្ម​ ដែលត្រូវ​បានព្យាករថា​នឹងមានកំណើន ៧,២%​ ក្នុងឆ្នាំ២០២៦នេះ

ឥណ្ឌា – ម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យឈីប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ឥណ្ឌា និងម៉ាឡេស៊ី បានប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងវិស័យបន្ទះឈីប ក្នុងគោលដៅលើកកម្ពស់វិស័យការពារជាតិ និងវិស័យផ្សេងៗទៀត

និយ័តករអាជីវកម្មអចលនវត្ថុ ប្រកាសពីគម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន៧ ធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/02/2026

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកបអាជីវកម្ម អភិវឌ្ឍន៍ដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងគម្រោងដីឡូតិ៍ចំនួន៧

វិទ្យាស្ថាន ERIA អះអាងថា កម្ពុជាមានសក្ដានុពលខ្ពស់ និងអាចក្លាយជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/02/2026

ប្រធានវិទ្យាស្ថាន ERIA បានលើកឡើងថា កម្ពុជា មានសក្ដានុពលខ្ពស់ និងឱកាសក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស មានលទ្ធភាពក្នុងការប្រែក្លាយខ្លួនទៅជាមូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)