ការប្រមូលចំណូលពន្ធគយឆ្នាំ២០២៣ អាចសម្រេចបានប្រមាណ ៨២%​នៃផែនការ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនៅក្នុងឆ្នាំ២០២៣នេះ​ សម្រេចបានប្រមាណជាង ៨២%នៃផែនការដែលបានកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ​ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលាជាតិគយ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា បើតាមផែនការកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ តម្រូវឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឱ្យបានប្រមាណ ២៨០០លានដុល្លារ ដូច្នេះបើសម្រេចបាន ៨២ភាគរយ គឺមិនបានគ្រប់តាមផែនការនោះទេ ពោលតាមការប៉ាន់ស្មាន ការប្រមូលចំណូលពន្ធគយឆ្នាំនេះស្មើនឹងប្រមាណ ២៥០០ដុល្លារ។ ​

ឯកឧត្តមបានពន្យល់យ៉ាងដូច្នេះថា កត្តាសំខាន់ចំនួន៣ ដែលបណ្តាលឱ្យការប្រមូលពន្ធគយថមថយ មិនគ្រប់តាមផែនការគឺ៖

ទី១- ការអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗ ហើយកម្ពុជាបានផ្តល់នូវការអនុគ្រោះពន្ធដល់សូន្យ សម្រាប់មុខទំនិញមួយចំនួនដល់ប្រទេសភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​។ ហេតុនេះហើយទើបធ្វើឱ្យចំណូលពន្ធគយរបស់កម្ពុជា មានការធ្លាក់ចុះ។ ជាក់ស្តែងនៅឆ្នាំ២០២៣ ចំណូលពន្ធគយ ដែលបានបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាមានប្រមាណជិត ៤០០លានដុល្លារ។

ទី២-កត្តាការអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្តសាលរបស់កម្ពុជាកាន់តែរីកចម្រើនទៅមុខ បានធ្វើឱ្យកម្ពុជាមានលទ្ធភាពផលិតនូវទំនិញមួយចំនួនជំនួសការនាំចូល ខណៈកាលពី ១៥ឆ្នាំមុន កម្ពុជានាំចូលច្រើន នាំឱ្យការប្រមូលចំណូលពន្ធគយទទួលបានច្រើន ។ ប៉ុន្តែបច្ចុប្បន្ននេះ​ កម្ពុជាបានកាត់បន្ថយការនាំចូលទំនិញមួយចំនួន ដូច្នេះហើយទើបការប្រមូលចំណូលមានការថយចុះ។

ទី៣- ការបើករោងចក្រដំណើរការដំឡើងយានយន្តនៅកម្ពុជា ជាបន្តបន្ទាប់ ក៏ជាកត្តាដែលជះឥទ្ធពលដល់ការប្រមូលចំណូលផងដែរ។ ​

ឯកឧត្តមបណ្ឌិត គុណ ញឹម បានពន្យល់បន្តថា ៖

«​បើនិយាយ​រចនាសម្ព័ន្ធចំណូល​សារពើពន្ធ កម្ពុជាស្ថិតនៅក្នុងស្ថានភាពផ្លូវត្រឡែងកែង ដែលមានការប្រែប្រួលរចនាសម្ព័ន្ធចំណូលរបស់រដ្ឋ។ កន្លងមកអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានច្រើន អាចចាត់ទុកថាជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ នៅក្នុងចំណោមអង្គភាពដែលមានភារៈទទួលការប្រមូលចំណូលនេះ ប៉ុន្តែចាប់ពីឆ្នាំ២០២០មក យើងដឹងហើយ​មានការធ្លាក់ចុះខ្លាំង។ ឆ្នាំ២០១៩ ចំណូលរបស់គយ គឺខ្ពស់បំផុត បន្ទាប់មក ឆ្នាំ២០២០ស្រុតដោយសារកូវីដ​-១៩, ឆ្នាំ២០២១ក៏បន្ត, ឆ្នាំ២០២២យើងប្រមូលចំណូលបានលើសផែនការបន្តិច ហើយឆ្នាំ២០២៣នេះ ប្រមូលបានប្រមាណជាង៨២% នៃផែនការដែលមានចែងនៅក្នុងច្បាប់ថវិកា»។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានរំលេចនូវកត្ដាមួយចំនួនទៀត ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិត​កម្ម កម្មន្ដសាលរបស់ប្រទេសយើងទៅមុខកាន់តែច្រើន ហើយក៏កំពុងពង្រីកខឿនពាណិជ្ជកម្ម ឧស្សាហកម្ម កម្មន្ដសាលទាំងនេះ។ អ្វីដែលមើលឃើញមានលក្ខណៈស្រដៀងគ្នានោះ គឺក្នុងដំណាក់កាលដែលកម្ពុជាផលិតជំនួសការនាំចូល ដូចជាស្ថានភាពរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន រួមមាន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ម៉ាឡេស៊ី ជាដើម។

ឯកឧត្ដមបណ្ឌិតបានបន្ដឱ្យដឹងទៀតថា ការនាំចូលថយចុះ នេះគឺជាការវិវត្ដរបស់ប្រទេសជាតិក្នុងដំណាក់កាលនៃការផលិតក្នុងស្រុកជំនួសការនាំចូល ដោយសារតែការផលិតក្នុងស្រុក ទិញ លក់នៅក្នុងស្រុក។ ដូច្នេះ គយអត់មានអ្វីត្រូវប្រមូលពន្ធនោះទេ ហើយគយត្រូវប្រមូលចំណូលសម្រាប់ការនាំចូល ខណៈការនាំចូលថយ ការប្រមូលចំណូលក៏ថយដែរ។ ដូច្នេះការប្រមូលចំណូលពីការនាំចូលរថយន្ដមកក្នុងប្រទេស គឺមានការធ្លាក់ចុះខ្លាំង ដែលនេះគឺជានិន្នាការនៃការអភិវឌ្ឍផលិតកម្មនៅក្នុងស្រុក ដើម្បីលើកទឹកចិត្ដឱ្យក្រុមហ៊ុនមកវិនិយោគ ការដំឡើងរោងចក្រនៅក្នុងស្រុក ដើម្បីផ្ដល់កម្លាំងពលកម្ម បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា ការប្រមូលពន្ធគយធ្លាក់ចុះនេះ មិនមែនជារឿងអាក្រក់នោះទេ។ លោកថា ការប្រមូលចំណូលគយធ្លាក់ចុះ ​មួយផ្នែកយល់ថា ជាបញ្ហាប្រឈម ប៉ុន្តែក៏ត្រូវមើលមួយជ្រុងទៀតដែរ គឺផលិតកម្មក្នុងស្រុក មានការរីកចម្រើនជាងមុន ដែលជំរុញឱ្យសេដ្ឋកិច្ចកើនឡើង និងបង្កើនការងារជាច្រើនដល់ពលរដ្ឋកម្ពុជា និងផ្តល់នូវចំណូលសម្រាប់ពន្ធដារផងដែរ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«យើងសង្កេតឃើញថា និន្នាការនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្មរបស់កម្ពុជាគឺដំណើរការតាមទម្រង់ដូចបណ្ដាប្រទេសមួយចំនួនដែរ បើសិនបើការប្រមូលពន្ធអាកររបស់គយថយចុះ តែវាក៏ជាឱកាសសម្រាប់ពន្ធដារ ក្នុងការយកពន្ធអាករពិសេស ឬពន្ធលើប្រាក់ចំណេញ និងពន្ធច្រើនមុខផ្សេងទៀតពីក្រុមហ៊ុន ឬរោងចក្រដែលផលិតនៅក្នុងស្រុក ហើយចំណូលចូលរដ្ឋតែមួយទេ។ ចំណុចនេះ វាមានបញ្ហាប្រឈមសម្រាប់គយ ប៉ុន្ដែវាជាឱកាសសម្រាប់ពន្ធដារ ហើយចុងក្រោយបំផុតចំណូលចូលថវិការបស់រដ្ឋកើនឡើង»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)