ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លៀតពីការចរចាលើកិច្ចព្រមព្រៀងបដិការ ទៅជួបមន្ត្រីអាមេរិកដើម្បីជំរុញការវិនិយោគ និងពង្រីកពាណិជ្ជកម្ម

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងបដិការនៅសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ីកូ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិក។

យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា៖ ក្នុងជំនួបនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅវ៉ាស៊ីនតោនឌីស៊ី ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ដោយឡែក នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន(US-ABC) ។ ជំនួបនាឱកាសនេះរៀបចំឡើងដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹង និងជំរុញការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកមកនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនេះក៏មានវត្តមានចូលរួមពី ឯកឧត្តម Wiliam Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Chevron ផងដែរ។

ចំណែកនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបសម្តែងការគួរសម និងពីភាក្សាការងារជាមួយ លោកជំទាវ Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់​ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

គួររំលឹកថា៖ ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េ​រិក ចូលរួមកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយភាគីសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា


Leave a Reply

Your email address will not be published.Required fields are marked *