Donald Trump គ្រោងដាក់ពន្ធប្រមាណ ១០០% លើការនាំចូលឈីបពីបរទេស

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump គ្រោងនឹងដាក់ពន្ធប្រហែល ១០០% លើគ្រឿងផ្គុំបន្ទះឈីប ឬ semiconductor ដែលនាំចូលពីបរទេស។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានថា ៖

«អត្រាពន្ធថ្មីនឹងអនុវត្តចំពោះគ្រឿងផ្គុំបន្ទះឈីប ឬ semiconductor និងឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលចូលមកក្នុងទឹកដីអាម៉េរិក ប៉ុន្តែនឹងមិនអនុវត្តចំពោះក្រុមហ៊ុនណាដែលកំពុងផលិតនៅអាម៉េរិក ឬ ប្តេជ្ញាផលិតនៅអាម៉េរិកនោះទេ។ ប្រសិនបើហេតុផលមួយចំនួន ដែលអ្នកនិយាយថានឹងសាងសង់នៅអាម៉េរិក ប៉ុន្តែបែរជាមិនសាងសង់វិញ នោះយើងដំឡើងពន្ធលើអ្នក»។  

សូមបញ្ជាក់ថា សម្រាប់តែក្រុមហ៊ុនផលិតបន្ទះសៀគ្វីយក្សរបស់កោះតៃវ៉ាន់ TSMC ត្រូវបានលើកលែងពីពន្ធ ១០០% របស់ Trump ដោយសារតែក្រុមហ៊ុននេះមានរោងចក្រនៅអាម៉េរិក TSMC។ មិនត្រឹមតែប៉ុណ្ណោះ TSMC ផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់អាម៉េរិក ហើយពួកគេគ្រោងនឹងវិនិយោគរាប់រយពាន់លានដុល្លារបន្ថែមទៀតលើបន្ទះឈីប និងគ្រឿងអេឡិចត្រូនិចដែលផលិតនៅអាម៉េរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ លើសពីនេះ បន្ទះឈីបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics និង SK Hynix នឹងមិនជាប់ពន្ធ ១០០% របស់អាម៉េរិកផងដែរ ។ ក្រុមហ៊ុន Samsung បានវិនិយោគលើរោងចក្រផលិតបន្ទះឈីបចំនួនពីរនៅ Austin និង Taylor រដ្ឋតិចសាស់ ខណៈដែលក្រុមហ៊ុន SK Hynix ប្រកាសពីគម្រោងសាងសង់រោងចក្រវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់ និងកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់ផលិតផល AI នៅក្នុងរដ្ឋ Indiana ។

Martin Chorzempa អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជាន់ខ្ពស់​បានលើកឡើងថា ៖

«ការផលិតបន្ទះឈីបត្រូវបានវិនិយោគជាច្រើននៅក្នុងអាម៉េរិក ដែលក្រុមហ៊ុនបរទេសភាគច្រើននឹងត្រូវបានលើកលែង ខណៈដែលបន្ទះឈីបដែលផលិតនៅក្នុងប្រទេសចិននឹងមិនត្រូវបានលើកលែងនោះទេ នៅពេលដែលនាំចូលក្នុងទីផ្សារអាម៉េរិក»។

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសផលិតបន្ទះឈីបមួយចំនួនដូចជា កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ដែលអាចផ្តល់នូវអត្ថប្រយោជន៍ឱ្យពួកគេ។ សហភាពអឺរ៉ុបយល់ព្រមលើអត្រាពន្ធ ១៥% សម្រាប់ការនាំចេញរួមមាន រថយន្ត បន្ទះសៀគ្វី និងឱសថទៅកាន់អាម៉េរិក ខណៈដែលកូរ៉េខាងត្បូង និងជប៉ុនក៏ទទួលបានអត្រាពន្ធ ១៥% ដូចគ្នានេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *