Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ស្នើសុំឲ្យក្រុមប្រទេសផលិតប្រេង OPEC និងអារ៉ាប៊ីសាអូឌីតកាត់បន្ថយតម្លៃប្រេង។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល។ នៅក្នុងសុន្ទរកថារបស់វេទិកាសេដ្ឋកិច្ចពិភពលោក (Weforum) នៅទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាម៉េរិក Donald Trump លើកឡើងថា គាត់មានការភ្ញាក់ផ្អើលដែលអង្គការ OPEC មិនបន្ថយតម្លៃប្រេងតាំងពីមុនពេលបោះឆ្នោត ហើយតម្លៃនៅតែខ្ពស់ក្នុងពេលឥឡូវនេះដែលធ្វើឲ្យសង្គ្រាមបន្តទៅបាន។ Trump បន្ថែម​ថា ​តម្លៃ​ប្រេង​ខ្ពស់​កំពុង​ជួយ​ទ្រទ្រង់​មូលនិធិ​របស់ទីក្រុងម៉ូស្គូនៅក្នុង​ជម្លោះ។ ប្រសិនបើពួកគេអាចកាត់បន្ថយតម្លៃប្រេងបាននោះ សង្គ្រាម​អាចនឹងបញ្ចប់។

ការ​អត្ថាធិប្បាយ​របស់​ Trump ​លើ​តម្លៃ​ប្រេង​បាន​កើត​ឡើង ​បន្ទាប់​ពី​លោក​បាន​និយាយ​ជាមួយ​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពី​ថ្ងៃ​ពុធ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ព្រះអង្គម្ចាស់ Bin Salman សន្យាថានឹងវិនិយោគចំនួន ៦០០ ពាន់លានដុល្លារអាម៉េរិកនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ប៉ុន្តែតួលេខនេះមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាននោះទេ។ ទោះបីជាមានការពិភាក្សាយ៉ាងស្និទ្ធស្នាលក៏ដោយ ប៉ុន្តែ Trump បន្តស្នើសុំឱ្យព្រះអង្គម្ចាស់វិនិយោគប្រហែល ១ ទ្រីលានដុល្លារអាម៉េរិក។

លោក David Oxley សេដ្ឋវិទូផ្នែកអាកាសធាតុ និងទំនិញនៅក្រុមហ៊ុន Capital Economics ការអត្ថាធិប្បាយទាំងនេះគឺស្របតាមបំណងប្រាថ្នារបស់ Trump ចង់ឲ្យតម្លៃប្រេងសាំងធ្លាក់ចុះទាប និងជាចេតនារបស់គាត់ក្នុងការប្រើប្រាស់ថាមពល ដើម្បីដាក់សម្ពាធលើរុស្ស៊ីឥ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទោះបីជា Trump បានស្នើឱ្យអារ៉ាប៊ីសាអូឌីតបង្កើនទិន្នផលប្រេង និងកាត់បន្ថយតម្លៃប្រេងទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែមិនមានភាពប្រាកដប្រជាថា អារ៉ាប៊ីសាអូឌីតនឹងអនុវត្តតាមនោះទេ។

ទន្ទឹមនឹងនេះ គេយល់ឃើញថា Trump ប្រើប្រាស់វេទិកាសេដ្ឋកិច្ចពិភពលោក (Weforum) ដើម្បីអំពាវនាវឱ្យក្រុមហ៊ុនជុំវិញពិភពលោកផលិតផលិតផលរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក បើមិនដូច្នោះទេ ពួកគេអាចប្រឈមមុខនឹងការយកពន្ធលើទំនិញដែលចូលទៅក្នុងទីផ្សារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ Trump អះអាងថា លោកនឹងទាមទារឱ្យមានការទម្លាក់អត្រាការប្រាក់ភ្លាមៗ ដោយសារអត្រាការប្រាក់ខ្ពស់ក្នុងពេលបច្ចុប្បន្នបណ្តាលមកពីឱនភាពខ្ពស់ និងមហន្តរាយសេដ្ឋកិច្ចក្រោមការកាន់កាប់របស់ប្រធានាធិបតីមុន Joe Biden ។ Trump បន្ថែមថា គាត់នឹងចាប់ផ្តើមប្រឈមមុខនឹងភាពវឹកវរសេដ្ឋកិច្ចដែលបណ្តាលមកពីគោលនយោបាយបរាជ័យនៃរដ្ឋបាលមុន។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកចំណាយប្រាក់ចំនួន ៨ ទ្រីលានដុល្លារក្នុងការចំណាយខ្ជះខ្ជាយ ដែលធ្វើឲ្យវិស័យថាមពលមានភាពតឹងតែង ខូចដល់បទប្បញ្ញត្តិ និងពន្ធលាក់កំបាំងដែលមិនធ្លាប់មានពីមុនមក។

លើសពីនេះ Trump ក៏បានលើកឡើងអំពីថាមពលធ្យូងថ្មផងដែរ ដើម្បីផ្តល់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យដែលត្រូវការសម្រាប់បញ្ញាសិប្បនិម្មិត។ គាត់បន្ថែមថា អាម៉េរិកត្រូវការថាមពលទ្វេដងពីទំហំពេលបច្ចុប្បន្ននេះ ដើម្បីអោយ AI មានទំហំធំដូចដែលគាត់ចង់បាន ហើយគាត់នឹងប្រើក្រឹត្យបន្ទាន់ដើម្បីពន្លឿនការសាងសង់រោងចក្រថាមពលថ្មី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន


Leave a Reply

Your email address will not be published.Required fields are marked *