សហភាពអឺរ៉ុប ហៅកាត់ថា EU បានដាក់សំណើរសុំមួយក្នុងការដកហូត និងរារាំងកញ្ចប់ថវិកាជំនួយដែលមានតម្លៃរហូតទៅដល់ ៧,៥ពាន់លានដុល្លារពីប្រទេសហុងគ្រីក្រោយរកឃើញថាមានភាពមិនប្រក្រតីពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តអំពើពុករលួយ។

ប្រធានផ្នែកគណៈកម្មការគ្រប់គ្រងថវិការបស់អឺរ៉ុប លោក Johannes Hahn បានធ្វើការអះអាងថា ការសម្រេចចិត្តណាមួយរបស់អឺរ៉ុបដើម្បីបង្កកកញ្ចប់ថវិកានេះនឹងធ្វើឡើងក្នុងគោលបំណងសំខាន់ក្នុងការការពារគុណតម្លៃរបស់អឺរ៉ុបប៉ុណ្ណោះ ហើយការសម្រេចចិត្តនេះគឺមានភាពច្បាស់លាស់សម្រាប់គណកម្មការអឺរ៉ុបក្នុងការដោះស្រាយ និងការពារថវិការបស់អឺរ៉ុប ដែលនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ដើម្បីធ្វើឲ្យការលុបចោលកញ្ចប់ថវិកាជំនួយនេះប្រកបដោយជោគជ័យ។

គួរឲ្យដឹងដែរថា កញ្ចប់ថវិកាជំនួយនេះគឺបានមកពីមូលនិធិរួមរបស់តំបន់អឺរ៉ុបដែលធ្លាប់បានប្រកាសផ្តល់ទៅឲ្យប្រទេសហុងគ្រី ដែលជាកញ្ចប់ថវិកាសម្រាប់ជួយដល់បណ្តាប្រទេសសមាជិកអឺរ៉ុបក្នុងការគាំទ្រដល់កិច្ចការងារធ្វើឲ្យសេដ្ឋកិច្ចជាតិងើបឡើងវិញស្មើទៅនឹងកម្រិតស្តង់ដារបស់អឺរ៉ុប។
ក្នុងករណីដែលការស្នើសុំនេះទទួលបានការអនុម័ត មានន័យថា វានឹងក្លាយទៅជាករណីដំបូងបំផុតក្នុងការដាក់ទណ្ឌកម្មទៅលើសមាជិករបស់អឺរ៉ុបស្ថិតនៅក្រោមយន្តការផ្លូវច្បាប់របស់អឺរ៉ុបខ្លួនឯង ហើយវានឹងអនុញ្ញាតឲ្យអឺរ៉ុបមានសិទ្ធិក្នុងការដាក់ទណ្ឌកម្មបែបហិរញ្ញវត្ថុទៅលើសមាជិកផ្សេងទៀតផងដែរប្រសិនបើសកម្មភាពរបស់ពួកគេមានលក្ខណៈផ្ទុយ និងរំលោភបំពានទៅលើគោលការណ៍ គុណតម្លៃរបស់តំបន់អឺរ៉ុបទាំងមូល។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុង Budapest បានធ្វើការឆ្លើយតបថានឹងរៀបចំដំណោះស្រាយមួយចំនួនដើម្បីអាចជៀសវាងការសម្រេចចិត្តលើកនេះដោយក្នុងនោះមានទាំងការបង្កើតអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយផងដែរ ខណៈដែលគេមើលឃើញថាពេលវេលាសម្រាប់ហុងគ្រីក្នុងការឆ្លើយតប និងតវ៉ានេះគឺមានពេលត្រឹមតែ១ខែទៀតប៉ុណ្ណោះមុនការសម្រេចចិត្តចុងក្រោយរបស់ EU ក្នុងការដកហូតយកកញ្ចប់ថវិកាជំនួយរហូតដល់ ៧,៥ពាន់លានដុល្លារនេះមកវិញ ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content