ថាមពលព្រះអាទិត្យ ឬថាមពលសូឡានៅពេលបច្ចុប្បន្ននេះកំពុងបានក្លាយទៅជាប្រធានបទថ្មីរបស់ពិភពលោកដើម្បីគេចចេញពីបញ្ហាវិបត្តិបម្រែបម្រួលអាកាសធាតុផង និងដើម្បីអាចទាញយកថាមពលប្រើប្រាស់ដ៏ច្រើនឥតមានដែនកំណត់ផង សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ ជាពិសេសអំឡុងពេលវិបត្តិថាមពលដែលកំពុងកើតមានដោយសារវិបត្តិនៅអ៊ុយក្រែន និងរុស្ស៊ី។

គិតមកត្រឹមពេលនេះ បណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅលើលោកជាង ៣០មកហើយ ជាពិសេសប្រទេសនៅអឺរ៉ុបកំពុងសម្រុកនាំគ្នាធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់កសិដ្ឋានផលិតថាមពលព្រះអាទិត្យ ឬ Solar Farm ដោយសង្ឃឹមថានឹងអាចជួយបំពេញតម្រូវការដែលកំពុងខ្វះខាតយ៉ាងខ្លាំង ហើយក៏កំពុងពិចារណាលើការសម្រេចចិត្តថានឹងត្រូវកាត់ផ្តាច់ទាំងស្រុងពីការនាំចូលប្រេង និងហ្គាសពីរុស្ស៊ីនោះ។

ជាក់ស្តែងនៅអាល្លឺម៉ង កសិដ្ឋានថាមពលសូឡាបណ្តែតទឹកដ៏ធំបំផុតប្រចាំប្រទេសត្រូវបានសាងសង់រួចរាល់ហើយ និងកំពុងចាប់ផ្តើមទាញយកថាមពលអគ្គិសនីមកប្រើប្រាស់បានតាមផែនការ។ វាត្រូវបានគេសាងសង់ឡើងនៅលើផ្ទៃទន្លេដែលមិនសូវមានការប្រើប្រាស់មួយកន្លែង។ ទីតាំងនេះអាចផ្គត់ផ្គង់ដល់លំនៅដ្ឋានពលរដ្ឋប្រមាណជា៦០០គ្រួសារ ហើយមានសមត្ថភាពកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតដល់ទៅ ១ ១០០តោនជារៀងរាល់ឆ្នាំផងដែរ។
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ដែលមានឈ្មោះថា BayWa.r.e បានបញ្ជាក់ថា Solar Farm នឹងដើរតួយ៉ាងសំខាន់សម្រាប់រុញច្រានអាល្លឺម៉ង់ឲ្យចាកចេញពីការប្រើប្រាស់ថាមពលដែលនាំចូលពីប្រទេសរុស្ស៊ី។ ការរៀបចំតម្លើងមានភាពងាយស្រួល និងលឿនរហ័សបំផុតដែលមានន័យថា ប្រសិនបើអាល្លឺម៉ង់អាចរៀបចំកសិដ្ឋានបែបនេះនៅគ្រប់ទីតាំងនៃទន្លេដែលបានបោះបង់ចោលទាំងអស់នោះវានឹងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបដល់ទៅ ២០ជីហ្គាវ៉ាត់ ឬគ្រប់គ្រាន់សម្រាប់ការបំភ្លឺ និងប្រើប្រាស់ម៉ាស៊ីនកំដៅជូនពលរដ្ឋដល់ទៅ១៤លាននាក់។
ដោយឡែកនៅប្រទេសស្វីសឯណោះវិញក៏ទើបបានសាងសង់កសិដ្ឋាន Solar Farm បណ្តែតទឹកស្ថិតនៅរយៈកំពស់ខ្ពស់ជាងគេបំផុតលើពិភពលោក។ វាស្ថិតនៅលើកំពូលភ្នំមួយកន្លែងដែលមានរយៈកំពស់ដល់ទៅជាង ១ ៨០០ម៉ែត្រពីនីវូសមុទ្រ ហើយវាមានលក្ខណៈពិសេសអាចទាញយកថាមពលបានច្រើនជាងកសិដ្ឋាននៅកំពស់នីវូទាបដល់ទៅ៥០ភាគរយ ពីព្រោះថាវាស្ថិតនៅជិតពន្លឺព្រះអាទិត្យផង និងដោយសារតែចំណាំងផ្លាតពីព្រិលដែលនៅព័ទ្ធជុំវិញកសិដ្ឋាននេះផង។
គួរឲ្យដឹងដែរថា កន្លងមកពិភពលោកបានដាក់ការប្តេជ្ញាចិត្តរួមគ្នាដើម្បីសម្រេចឲ្យបានការការពារបញ្ហាបម្រែបម្រួលអាកាសធាតុតាមរយៈការទាញយកថាមពលព្រះអាទិត្យ និងថាមពលពីកម្លាំងខ្យល់មកប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ឬប្រហែលជា៧០ភាគរយនៃថាមពលដែលចាំបាច់ប្រើប្រាស់សរុបឲ្យបាននៅត្រឹមដំណាច់ឆ្នាំ២០៥០ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content