អ្នកជំនាញ​លើកឡើងថា ការចំណាយក្នុងពេលភ្ជុំបិណ្ឌ ​ជាការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន

ភ្នំពេញ ៖ នៅក្នុងរដូវកាលបុណ្យទានម្ដងៗ ប្រជាជនខ្មែរបានចំណាយប្រាក់អស់ជាច្រើនសម្រាប់ការធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិ និងដំណើរកម្សាន្តផ្សេងៗ ។ ជាក់ស្ដែង រដូវភ្ជុំបិណ្ឌដែលទើបតែបាន​បញ្ចប់ទៅ ប្រជាជនខ្មែរភាគច្រើនបានចាយវាយនៅតាមស្រុក,ភូមិរៀងៗ​ខ្លួន​ ដែលការចំណាយទាំងអស់នេះជាកាត្វកិច្ចប្រពៃណីរបស់ជនជាតិខ្មែរ និងតម្រូវការសង្គម  ខណៈដែលអ្នកជំនាញយល់ថា ជាការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន។

បើតាមកិច្ចសម្ភាសន៍ជាមួយពលរដ្ឋខ្មែរ​ ដែលរាប់បញ្ចូលទាំងយុវវ័យ និងវ័យកណ្ដាល ឃើញថាម្នាក់ៗមានការចំណាយជាមធ្យមចាប់ពី២០ម៉ឺនរៀល​ឡើងទៅ អាស្រ័យតាមលទ្ធភាព និងជីវភាព​របស់​សាម៉ីខ្លួននីមួយៗ ដែលជាទំនួលខុសត្រូវ​របស់ពួកគេ។

លោក ពសុធា ជាអ្នកផលិតកម្មវិធីឱ្យក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញបានរៀបរាប់ថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ខ្លួនបានចំណាយអស់ប្រមាណជា ៤០ម៉ឺនរៀលគិតទាំងភរិយាយរបស់លោក ដោយរូបលោកព្រមទាំងគ្រួសារបានធ្វើដំណើរទៅដល់ខេត្តត្បូងឃ្មុំ ប្រើប្រាស់​មធ្យោបាយម៉ូតូ។ លុយ៤០ម៉ឺនរៀលនេះ គឺលោកបានចំណាយលើការធ្វើដំណើរ ការជូនឳពុកម្ដាយបន្តិចបន្តួច និងការហូបចុកតាមផ្លូវប៉ុណ្ណោះ។

ចំណែកលោក សត្យា ដែលប្រើប្រាស់ឡានផ្ទាល់ខ្លួនជាមធ្យោបាយរួមមានទាំងភរិយា និងកូនផង បានចំណាយអស់ខ្ទង់ ១លានរៀល សម្រាប់រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ គ្រាន់តែ​ថ្លៃប្រេងសាំង លោកថាចំណាយអស់ជាង២០ម៉ឺនរៀលទៅហើយ និងក្រៅពីនោះ​គឺលើការចាយ​វាយតាមផ្លូវ ក៏ដូចជាម្ហូបអាហារជាដើម។

កញ្ញា ចន្ថា ដែលជាអ្នកនៅលីវវិញម្ដងបានចំណាយអស់ខ្ទង់ ៤០ម៉ឺនរៀល ដោយកញ្ញាថាការចំណាយភាគច្រើនគឺលើការទិញនំចំណីផ្ញើអ្នកផ្ទះ និងទិញជាវត្ថុទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ។ សម្រាប់ការធ្វើដំណើរគឺមិនសូវចោទជាបញ្ហាទេ ដោយកញ្ញាជិះម៉ូតូទៅស្រុក ដែលស្ថិតនៅក្នុងខេត្តកែប។

កញ្ញា ស្រីមុំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងត្រូវជូនថវិកាដល់ចាស់ៗនៅក្បែរភូមិរបស់ខ្លួនឯណោះវិញ បានចំណាយអស់ប្រមាណជា ១លាន ២០ម៉ឺនរៀល។  

កញ្ញាបញ្ជាក់ថា ៖

“បើគិតពីការធ្វើដំណើរ គឺមិនសូវអស់ច្រើនទេ! ដោយសារនៅជិតដែរ តែអស់ច្រើននឹង ទិញរបស់ជូនចាស់ៗ ជូនលុយម៉ាក់ប៉ា និងការចាត់ចែងម្ហូបទៅវត្ត”

សម្រាប់លោក វណ្ណេត ដែលជាអ្នកកាត់តវីដេអូឱ្យក្រុមហ៊ុនឯកជនមួយបានឱ្យដឹងថា ខ្លួនលោក ចំណាយអស់​ ១លាន៤០ម៉ឺនរៀល។

លោក វណ្ណេត ៖

“គ្រាន់តែសំាងឡានអស់ ១២ម៉ឺន ជួបជុំគ្រួសារញាំអាហារអស់ ៤០ម៉ឺន​ជូនលុយ​តាយាយអស់ ៨០ម៉ឺន និងទិញសម្ភារៈទៅវត្តអស់ ៨ម៉ឹន! ហើយនេះជាការចាយសន្សំ​សំចៃផង”

សម្រាប់យុវជន ប៉ូលី ដែលនៅជានិស្សិតកំពុងសិក្សានៅឡើយ ហាក់មិនសូវជាចំណាយអស់ច្រើននោះទេ ដោយហេតុថាខ្លួនមិនមានទំនួលខុសត្រូវលើការជូនលុយកាក់ដល់ឳពុកម្ដាយ ឬទិញម្ហូបអាហារទេ។ និស្សិតរូបនេះ បានរៀបរាប់ថា ខ្លួនចំណាយអស់ត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ​ ដែល​ការចំណាយនេះគឺទៅលើការហូបចុក និងជួបជុំគ្នាជាមួយមិត្តភក្កិ។

លោកស្រី សុខឃាង ដែលមានស្រុកកំណើតនៅខេត្តកំពតឯណោះ បានចំណាយអស់៦០ម៉ឹនរៀល រួមមានការជូនថវិការដល់ឳពុកម្ដាយបន្តិចបន្តួច ការធ្វើដំណើរ ក៏ដូចជាការចាយវាតាមផ្លូវនៃការ​ធ្វើដំណើរ។ ក្រៅពីនេះ ចំណាយលើការទិញសម្ភារៈប្រគេនព្រះសង្ឃនៅវត្តអារាម។

ចុងក្រោយ គឺកញ្ញា ថានិត ដែលរស់នៅទីក្រុងភ្នំពេញស្រាប់ និងមិនបានចេញទៅតាមរមណីយដ្ឋាន​ណានោះទេ ក៏បានចំណាយអស់ជិត៤០ម៉ឺនរៀលដែរ។ ៤០ម៉ឺនរៀលនេះគឺចាយលើការញុំាអាហារ ដោយ​ហេតុ​ថា​នៅក្នុងតំបន់ដែលកញ្ញារស់នៅមិនមានលក់អ្វីសម្រាប់ហូប ទើបកញ្ញាត្រូវទៅញុំានៅផ្សារទំនើប តែម្ដង។

ឆ្លើយតបនឹងការចាយវាយរបស់ប្រជាជនបែបនេះ អ្នកជំនាញសេដ្ឋកិច្ចបានមើលឃើញថា ជាសញ្ញាល្អ ក្នុងការណ៍ដែលញុំាំងឱ្យសេដ្ឋកិច្ចមូលដ្ឋានមានដង្ហើមឡើងវិញបន្តិចៗម្ដង។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ៖

“នេះជាការរួមចំណែកក្នុងការរុញសេដ្ឋកិច្ចផ្ទៃក្នុង ជាពិសេសអាជីវកម្មខ្នាតតូច មធ្យម និងអាជីវករក្រៅប្រព័ន្ធឱ្យ​ងើប​ឡើងវិញបន្ទាប់ពីជំងឺកូវីដ”

លោកឧកញ៉ាបញ្ជាក់ផងដែរថា វាជាជំហានល្អមួយ​សម្រាប់កម្ពុជា​ក្នុង​ការវិលត្រឡប់ទៅរកសេដ្ឋកិច្ចប្រក្រតីភាពវិញជាដំណាក់កាល៕ អត្ថបទដោយ ៖ សាន់ ម៉ានិច្ច




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ