ប្រជាកសិករ រីករាយនឹងការប្រមូលផលស្រូវដោយទទួលបានតម្លៃខ្ពស់ជាងឆ្នាំមុនៗ

ភ្នំពេញ ៖ ប្រជាកសិករតាមបណ្តាខេត្តក្រុងមួយចំនួន បាន និងកំពុងប្រមូលផលស្រូវវស្សាប្រកបដោយទឹកចិត្តសប្បាយរីករាយ ព្រោះតែទទួលបានទិន្នផលល្អនៃផលស្រូវឆ្នាំនេះ ជាពិសសគឺតម្លៃស្រូវក៏ទទួលបានតម្លៃខ្ពស់ដែលពួកគាត់គិតថា​ ជាការយកចិត្តទុកដាក់ និងការលើកកម្ពស់វិស័យកសិកម្មពីសំណាក់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ពីការដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះកម្មវិធីគោលនយោបាយទី៥ និងទី៦ ជាកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់ការទុកចិត្តដល់រូបលោកក្នុងការដឹកនាំអនុវត្តគោលនយោបាយអាទិ​ភាព​ទី៥ ស្ដីពីយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើក​ស្ទួយផលិត​កម្មរកទីផ្សារ និងរក្សាលំនឹងផ្នែកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ដោយទទួលតួនាទីជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម និងទទួលខុសត្រូវក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់។

ឯកឧត្តមក៏បានបង្ហាញអំពីទិន្នផលស្រូវ ខណៈឯកឧត្តមបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កសិករអ្នកផលិតគ្រាប់ពូជស្រូវផ្ការំដួលនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ នៅភូមិអង្គបក្សីមានកសិករចំនួន ៣៣ នាក់​ចូលរួមផលិតពូជសុទ្ធផ្ការំដួល លើដី ៨,៥ហិកតា ទទួលបានផលសរុប ២៤តោន។ បើធៀបនឹងឆ្នាំ២០២២ មានកសិករ២១នាក់ ចូលរួមក្នុងការផលិតពូជ ​ដោយសម្រាប់ស្រូវពូជផ្ការំដួលនេះ សហគមន៍បានលក់ក្នុងតម្លៃជាង ១៧០០ រៀលមួយគីឡូក្រាម។

ដោយឡែក នៅឆ្នាំ២០២៤ ខាងមុខសហគមន៍រំពឹងថាចំនួនអ្នកចូលរួមនឹងកើនឡើងកាន់តែច្រើនថែមទៀតដោយសារការធ្វើស្រែផលិតពូជនាំមកនូវផលចំណេញខ្ពស់ គឺបានទិន្នផលខ្ពស់លក់បានថ្លៃ ។ សម្រាប់កសិករដែលមានដីតូច យើងក៏មានផែនការជ្រើសរើសសហគមន៍អង្គបក្សី ដើម្បីគាំទ្រឱ្យក្លាយជាសហគមន៍ឈានមុខគេមួយ ក្នុងការ    ផលិតគ្រាប់ពូជស្រូវផ្ការំដួល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបង្កើនការគាំទ្រដល់កសិករ ធ្វើការផលិតគ្រាប់ពូជសុទ្ធផ្ការំដួល ដើម្បីឱ្យកសិករគ្រប់រូបទទួលបានពូជសុទ្ធល្អ សម្រាប់ផលិតស្រូវអង្ករ ប្រកបដោយគុណភាព​ ដែលជាកត្តាសំខាន់ក្នុងការបង្កើនប្រាក់ចំណូលរបស់កសិករ និងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជានៅលើទីផ្សារ​។

តាមការវិវត្តចំពោះតម្លៃស្រូវឆ្នាំនេះ ក៏មានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយទិន្នផលស្រូវឆ្នាំនេះទទួលបានខ្ពស់ ហើយចំពោះតម្លៃស្រូវវិញ គឺស្រូវគ្រប់ប្រភេទទទួលបានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ដែលពូជស្រូវខ្សាយធម្មតាដែលប្រជាកសិករនៅតាមស្រុកស្រែចំការ ទីជនបទតែងនិយមធ្វើជារៀងរាល់ឆ្នាំ បើប្រៀបធៀបតម្លៃឆ្នាំមុនៗ ស្រូវខ្សាយចម្រុះហាលស្ងួតបានតម្លៃត្រឹមតែ៨០០ទៅ៩០០រៀលក្នុងមួយគីឡូក្រាម តែឆ្នាំនេះស្រូវខ្សាយចម្រុះហាលស្ងួតបានតម្លៃ១,៣០០រៀលក្នុង១គីឡូក្រាម។

សម្រាប់ស្រូវរំដួល ឬផ្ការំដួល ខេត្តកំពង់ឆ្នាំង ឆ្នាំមុនៗស្រូវហាលស្ងួតបានតម្លៃត្រឹមតែមួយគីឡូ ១,១០០រៀល តែឆ្នាំនេះស្រូវរំដួល ហាលស្ងួតបានតម្លៃ១,៥០០រៀក្នុង១គីឡូក្រាម តម្លៃនេះធ្វើឱ្យប្រជាកសិករមានចិត្តសប្បាយរីករាយឥតឧបមា។

បើតាមលោក ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ងិន ហ៊ុន បានឲ្យដឹងថា តម្លៃស្រូវក្នុងសប្តាហ៍នេះគឺស្រូវក្រអូប (ស្ងួត) តម្លៃ ១,៥៦០រៀលក្នុង១គីឡូ ក្រាមខ្ពស់ជាងឆ្នាំ២០២២ ចំនួន២២០រៀល ក្នុងមួយគីឡូក្រាម ស្រូវចម្រុះ (ស្ងួត)ជាមធ្យមតម្លៃ១,៣៥០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន១០០រៀល ក្នុងមួយគីឡូក្រាម ស្រូវ IR (សើម) តម្លៃ៩៩០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន១៨០រៀលក្នុង១គីឡូក្រាម។

ដោយឡែកបើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង បានឱ្យដឹងថា ឆ្នាំ២០២៣នេះ បរិមាណនាំស្រូវចេញក្រៅផ្លូវការទៅប្រទេសវៀតណាមមានចំនួនប្រមាណ ១,៩១៥,៦២៩តោន ចំណូលសរុប ៤៩៣,១៣៨,​៤០៤ដុល្លារ។ ផលិតកម្មដំណាំស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុវត្តបានលើផ្ទៃដីព្រោះសរុប ២៨៥,០៤៤ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង ៨,២២៥ហិកតា ។ ប្រមូលផលស្រូវរដូវវស្សាសម្រេចបាន ១៤៤,​៣៤៦ហិកតា ស្មើនឹង៥០.៦៤% នៃផ្ទៃដីអនុវត្តបានសរុប ២៨៥,​០៤៤ហិកតា បរិមាណផលសរុប ៥៥៨,៦៥២តោន។ ចំណែកតម្លៃស្រូវជាមធ្យម ស្រូវ IR504-04 តម្លៃ ១,២២​០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451តម្លៃ១២០០រៀល ក្នុង១គីឡូក្រាម និងស្រូវក្រអូបតម្លៃ ១,៣២០រៀល ក្នុង១គីឡូក្រាម។

ចំពោះស្រូវបានតម្លៃខ្ពស់ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ប្រជាកសិករទាំងអស់ មិនភ្លេចការថ្លែងដឹងគុណដល់រាជរដ្ឋាភិបាល ដែលបានលើកកម្ពស់វិស័យកសិកម្មជាចម្បង ធ្វើឱ្យតម្លៃស្រូវឆ្នាំនេះឡើងថ្លៃខ្ពស់ និង​អាចឡើង​ថ្លៃជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យកែប្រែជីវភាពប្រជាកសិករឱ្យមានជីវភាពធូរធារចាប់ពីពេលនេះតទៅ ហើយជីវភាពប្រជាកសិករ នឹងកែប្រែយ៉ាងឆាប់រហ័ស ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ