អ្នកជំនាញ ៖ កសិករត្រូវស្វែងយល់ពីដំណាំគម្របដី ដែលអាចនាំមកនូវអត្ថប្រយោជន៍សម្រាប់ដំណាំកសិកម្ម

ដំណាំគម្របដី គឺជារុក្ខជាតិដែលត្រូវបានប្រើប្រាស់ជាចម្បងដើម្បីបន្ថយការហូរច្រោះដី ធ្វើឱ្យប្រសើរឡើងនូវសុខភាពដី បង្កើនជាតិទឹក កម្ចាត់ស្មៅ ជួយកម្ចាត់សត្វល្អិត និងជំងឺ បង្កើនជីវៈចម្រុះ និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ចំការ។ ដំណាំគម្របដី គឺជារុក្ខជាតិ ដែលផ្តល់ផលប្រយោជន៍ដល់ការលូតលាស់នៃដំណាំផ្សេងទៀតនាពេលអនាគត ហើយអាចជាធាតុផ្សំដ៏សំខាន់នៃកសិកម្មសរីរាង្គ ដែលចូលរួមដល់ការអភិរក្សសត្វព្រៃ។

ដំណាំគម្របដី គឺការដាំពពួកស្មៅ ដូចជា ប្រភេទស្មៅ Sorghum,  Stylo, Jute, Sesbania, Pearl Millet, Juncea និងការដាំដំណាំសណ្តែក ល្ង ជាដើមដែលមានអាយុកាលលូតលាស់ពី ៦០ ទៅ ៧៥ ថ្ងៃ ឬលើសពីនេះទៅតាមប្រភេទស្មៅនីមួយៗ។ ដំណាំទាំងនេះជួយការពារសំណឹកដី កម្ចាត់ស្មៅ កម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះ និងអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ រួមទាំងការបង្កើនប្រាក់ចំណេញផងដែរ។

ដើមចង្រ្កង់ស្វា ៖ នៅពេលដាំដុះជាដំណាំប្រចាំរដូវក្តៅ ចង្រ្កង់ស្វា(Sunn hemp) អាចផលិតជីវម៉ាសបានជាង ៥ ០០០ ផោន និងអាសូត ១០០ ផោនក្នុងមួយហិកតា។  វាអាចបង្កើតបរិមាណនេះក្នុងរយៈពេលពី ៦០ ទៅ ៩០ ថ្ងៃ ដូច្នេះហើយវាមានសក្តានុពលក្នុងការបង្កើតសារធាតុសរីរាង្គ និងស្រូបយកកាបូននៅក្នុងដីហើយវាក៏ត្រូវបានគេស្គាល់ថាជារុក្ខជាតិដើម្បីកម្ចាត់ណេម៉ាតូតដែរ។

សណ្តែកដី ៖ សណ្តែកដី គឺអាចដាំបានចាប់ពីខែចែត្រទៅ ពោលគឺមុនចូលឆ្នាំខ្មែរ​ និងមានរយៈពេលដាំប្រមាណ ៤-៥ខែ។ សណ្តែកដីវាជាប្រភេទរុក្ខជាតិ ដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេកនោះទេ ប៉ុន្តែវាស្ថិតនៅចំណុចកណ្តាល គឺសើមល្មម និងស្ងួតល្មមទើបវាអាចលូតលាស់បានល្អ។ គួររំលឹកផងដែរថាសណ្តែកដីវាអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី៣៨អង្សាសេឡើយ បើសីតុណ្ហភាពលើសពីនេះវាមិនអាចផ្តល់ផលបានល្អឡើយ វាធ្វើឱ្យយើងបាត់បង់ទិន្នផលក្នុងការប្រមូលផល។

ដំណាំល្ង ៖ ដំណាំល្ងគឺជាដំណាំមួយប្រភេទ ដែលអាចដាំដុះនៅលើសណ្ឋានដីបានច្រើនប្រភេទ ប៉ុន្តែវាអាចដុះលូតលាស់ល្អនៅដីល្បាប់ដីដែលមានវាយនភាពល្អ មានជីជាតិហើយជាដីដែលមានកំរិត pH ចន្លោះពី ៥ ទៅ ៧។ វាមានប្រព័ន្ធឬសសម្រាប់ដឹកនាំសារធាតុចិញ្ចឹមពីក្នុងដីយ៉ាងល្អ។ ម្យ៉ាងវិញវាធ្វើឱ្យដីមានទម្រង់ល្អផងដែរ។ ដំណាំល្ងមានភាពធន់ទ្រាំទៅ និងដីដែលមានជាតិប្រៃទាបបំផុត ហើយវាមិនអាចធន់ទ្រាំនិងភាពជោគជាំនៃដីបានយូរឡើយ។ ផ្ទុយទៅវិញវាមានភាពស៊ូទ្រាំ និងអាកាសធាតុស្ងួតបានយូរជាងដំណាំមួយចំនួននៅតំបន់ត្រូពិច។

ការដាំដំណាំគម្របដីផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ផលិតកម្មកសិកម្ម និងបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដូចជា ៖

-ទប់ស្កាត់ការហូរច្រោះមមោករបស់ដី ដែលបើមិនមានការទប់ស្កាត់បានទាន់ពេលវេលាដីអស់ជីជាតិ ហឹរ មិនអាចដាំដុះ

-បានបង្កើតបានកម្ទេចកម្ទី បង្កជាមមោកដីឡើងវិញ

-រក្សាសំណើមទឹកទាំងក្នុងដី និងលើដីតាមរយៈគម្របរុក្ខជាតិនោះ និងរក្សាទឹកតាមរន្ធឬសរុក្ខជាតិគម្របដីដែលងាប់ជាបន្តបន្ទាប់នោះ

-បង្កើតរន្ធខ្យល់តាមរយៈរន្ធឬសដែលងាប់ ផ្តល់អុកស៊ីសែនដល់ដី

-រួមចំណែកសារធាតុចិញ្ចឹម(អាស៊ូត)ដល់ដីតាមរយៈការស្រូបកាបោនពីបរិយាកាសជាដើម។ និយាយរួមដំណាំគម្របដីដើរតួនាទីសំខាន់ក្នុងការកែលម្អសុខភាពដីនិងគុណភាពដីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី