រយៈពេល៥ឆ្នាំ ខេត្តព្រះសីហនុរីកចម្រើនខ្លាំង ខណៈគម្រោងវិនិយោគទូទាំងខេត្តមានចំនួន ១ ១៨៦គម្រោង

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះដាលនៃវិស័យសំណង់អគារខ្ពស់ៗ ដោយក្នុងនោះមានគម្រោងវិនិយោគទូទាំងខេត្តចំនួន ១ ១៨៦គម្រោង, ការបង្កើតឱ្យមានកំពង់ផែសមុទ្រទឹកជ្រៅ, ការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត និងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១១តំបន់ ។

​ក្នុងសន្នីសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងទៅនេះ ឯកឧត្តម គួច ចំរើន ​​​​​​​​អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១១តំបន់ (៣កំពុងដំណើរការ និង៨ត្រៀមដំណើរការ) មានអាកាសយានដ្ឋានអន្តរជាតិ ជាពិសេសឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី»។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ៖

“រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប៧១រោងចក្រ ដែលចំនួនសរុបមាន ២៣៩រោងចក្រ​។​ ចំពោះរោងចក្រកំពុងដំណើរការមានកម្លាំងពលកម្មសរុបចំនួន ៣៤ ​៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន ២ ២១១ ​៦៧១ ០០០ដុល្លារ”

ដោយឡែក សម្រាប់វិស័យឧស្សាហកម្មធុនតូច (សហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម) មានសហគ្រាស និងសិប្បកម្មសរុបចំនួន១ ២១៣មូលដ្ឋាន ក្នុងនោះមានកម្លាំងពលកម្ម ៦ ២៣១នាក់ មានទុនវិនិយោគ ២៦ ៦៩៩ ៦១៩ដុល្លារ។ អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមា្នក់ៗ នៅខេត្តព្រះសីហនុ មានចំនួន ៤ ១៨០ដុល្លារ និងមានអត្រាកំណើនសេដ្ឋកិច្ច ៦.៨ភាគរយ ដែលធ្វើឲ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តថយចុះមកត្រឹម ១.៨៦ភាគរយ នៅឆ្នាំ២០២២។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ដែលសក្តានុពលរបស់ខេត្ត​ដូចជា  កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស និងមានសំណង់អគារសរុបក្នុងខេត្តព្រះសីហនុ មានចំនួន ១ ០០៦អគារ និងមានកោះ ចំនួន៣០ ថ្មប៉ប្រះទឹកចំនួន២។ ការអនុវត្តគម្រោងវិនិយោគទូទាំងខេត្តមានចំនួន ១ ១៨៦គម្រោង ក្នុងនោះបានបញ្ចប់ ៥៩៥គម្រោង។ 

ឯកឧត្តម គួច ចំរើន ក៏បានលើកឡើងថា ក្នុងនោះផងដែរ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគ ទៅលើកោះ និងឆ្នេរ ដល់ក្រុមហ៊ុនចំនួន២៧ ដែលមានទុនវិនិយោគសរុប ៨ ៩០០ ៥៧០ ២៥១ដុល្លារអាមេរិក និងមានគម្រោងវិនិយោគ​ទៅលើវិស័យឧស្សាហកម្ម នៃការកែច្នៃម្ហូបអាហារ មានទុនវិនិយោគសរុប ១ ៧៥៣ ៩០០ដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក