ព្រៃវែង ៖ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដប្រមាណ២ឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នៅតែរក្សាបានភាពល្អប្រសើរដដែល ហើយបន្ថែមពីលើនេះ កម្ពុជាបានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសវៀតណាមបានរហូតដល់ប្រមាណ១០ពាន់លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវភូមិកុមារ SOS ស្ថិតនៅក្នុងខេត្តព្រៃវែងបានមានប្រសាសន៍ថា បើទោះជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមនៅតែមានភាពល្អប្រសើរដដែល ជាក់ស្តែងនៅក្នុងឆ្នាំ២០២១កន្លងទៅនេះអាចសម្រេចបានជិត១០ពាន់លានដុល្លារ។

សម្ដេចតេជោបានបញ្ជាក់ថា ៖
“ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមគឺមានកំណើន ហើយកម្ពុជានាំចេញបានច្រើនជាងវៀតណាមនាំចូលមកកម្ពុជា ខណៈដែលកម្ពុជានាំចេញបានប្រមាណជិត១០ពាន់លានដុល្លារ ហើយកម្ពុជានាំចេញទៅកាន់ប្រទេសថៃក៏បានប្រមាណ១០ពាន់លានដុល្លារដូចគ្នា”
សម្ដេចតេជោបានបន្តថា ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបានកំណើននៅក្នុងឆ្នាំ២០២២នេះ ហើយអ្វីដែលកាន់តែពិសេសនោះគឺកម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការថែរក្សាតុល្យភាពស្បៀងនៅទូទាំងប្រទេសប្រមាណ៥០០លានតោន។
គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា បើទោះជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មសរុបរវាងវៀតណាម និងកម្ពុជាបានឈានដល់ ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដែលជាការឈានទៅមុខយ៉ាងខ្លាំងចំនួន ៧៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនវៀតណាមបានចាក់បញ្ចូលទឹកប្រាក់ជាង ៨៨,៩ លានដុល្លារទៅក្នុងគម្រោងថ្មីចំនួនបួននៅក្នុងប្រទេសកម្ពុជា។ នេះបានបង្កើនការវិនិយោគសរុបរបស់វៀតណាមដល់ទៅជាង ២,៨៤ ពាន់លានដុល្លារ ដែលធ្វើឲ្យវៀតណាមក្លាយជាអ្នកវិនិយោគបរទេសធំជាងគេមួយក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំងប្រាំនៅកម្ពុជា។
ការិយាល័យពាណិជ្ជកម្មបង្ហាញថាប្រាក់ចំណូលនាំចូល និងនាំចេញរវាងប្រទេសទាំងពីរត្រូវបានរាយការណ៍ថាមានចំនួន ៨,៦៣ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើងយ៉ាងខ្លាំងចំនួន ៨៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រាក់ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៩,៣ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ ២០២១ ដែលជាកើនឡើងដល់បួនពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៅកាលពីឆ្នាំ២០២០៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content